ចិត្ត​មួយ​ស្រលាញ់ ចិត្ត​មួយ​អស់​សង្ឃឹម

ចិត្ត​មួយ​ស្រលាញ់ ចិត្ត​មួយ​អស់​សង្ឃឹម
ច្រៀង​ដោយៈ សាពូន មីដាដា
ផលិត​កម្មៈ រស្មីហង្ស​មាស វ៉ុល ៣១៣ – កំពូល​ប្រូ

ផ្ដើមៈ Hey you!, I just want you to know that I love you so much
and you’re my everything. I can’t live without you love.

១. ខ្សែ​ភ្នែក​ខ្សែ​ចិត្ត ដិត​ដាម​ដោយ​ក្ដី​ស្នេហ៍
ចិត្ត​នេះ​មិន​ដែល​ធ្លាប់​ទេ ទើប​តែ​លង់​ស្នេហ៍​អូន​ម្នាក់
មួរ​ម៉ៅ​អប្សុក បេះដូង​ជាប់​អន្ទាក់
ចង់​ស្និទ្ធ​ ចង់​ក្បែរ​វលក្ខណ៍
ស្មោះ​ស្ម័គ្រ​រួម​ចិត្ត​នឹង​អូន ។

២. មិន​លាក់​បាំង​ បើក​បេះដូង​ឲ្យ​ស្រី
លះបង់​គ្រប់​យ៉ាង​មិន​ថ្វី ព្រោះ​ស្នេហ៍​អូន
ឲ្យ​ទាំង​អស់ ទាំង​ចិត្ត ទាំង​សំបក​ខ្លួន
បើ​គ្មាន​អូន​បង​រស់​គ្មាន​ន័យ ។

បន្ទរៈ ចិត្ត​មួយ​ស្រលាញ់ ចិត្ត​មួយ​អស់​សង្ឃឹម
ព្រោះ​ស្រី​មិន​ញញឹម​ ដូច​មិន​ទទួល​ដឹង​អ្វី
ចិត្ត​មួយ​​ស្រលាញ់ ចិត្ត​មួយ​សែន​រីង​រៃ
ចិត្ត​ស្នេហ៍​មិន​មែន​តែ​មួយ​ថ្ងៃ
ស្រលាញ់​បង​ឲ្យ​តម្លៃ​ស្មោះ​ស្នេហ៍ ។

៣. ខ្សែ​ចិត្ត​ខ្សែ​ភ្នែក ញែក​ផ្ដាច់​ចេញ​មិន​បាន
វិល​វល់ នឹក​ស្រស់​កល្យាណ ភ្ញាក់​ឡើង​រលឹក​មាស​ស្ងួន
បង​មួរ​ឱរា ស្នេហ៍​គេ​មិន​ដឹង​ខ្លួន
លាត​ចិត្ត​បង្ហាញ​បេះដូង បេះដូង​​ចង់​ផ្គុំ​ជា​គូរ ។

ច្រៀង ២ – បន្ទរ

ភ្ជាប់ៈ គ្រប់​ពេល​មាន​អូន​ក្នុង​កែវ​ភ្នែក
ស្នេហ៍​អូន​ពេក ទើប​បង​ស្រែក ស្រែក​អង្វរ
សូម​យល់​ចិត្ត​ខ្លះ​បាន​ទេ ?
បេះដូង​មួយ​ស្នេហ៍​​មួយ​មិន​ប្រែ
ព្រោះ​បង​ស្នេហ៍​តែ​មួយ​គ្មាន​ពីរ
ចិត្ត​មួយ​ស្រលាញ់ ចិត្ត​មួយ​ឯកា ។

ច្រៀង បន្ទរ ៕

3 ចំលើយ so far »

  1. 1

    naraths said,

    ភាគច្រើន ដាក់តែបទរបស់ហង្សមាស ចុះបទសម័យបច្ចុប្បន្ន ផ្សេងទៀត មិនឃើញដាក់ ។ អូច្រឡំ គេមានបទ ផ្សេងដែរតើ!
    ចង់ឲ្យដាក់ បទបស់ អូណូ ចេញថ្មី

  2. 2

    Boeun said,

    សួស្ដី ណារដ្ឋ,
    អរគុណ​ហើយ​ដែល​ផ្ដល់​យោបល់ ។ តាម​ពិត​ខ្ញុំ​នឹង​ដាក់​មិន​ប្រកាន់​ថា​បទ​អ្នក​ណា​ទេ តែ​ដោយ​សារ​ពេល​វេលា​មិន​អំណោយ​ផល​សំរាប់​ខ្ញុំ​នៅ​ពេល​នេះ ។ រវល់​ការ​ងារ​ច្រើន ហើយ​កំពុង​ត្រៀម​ខ្លួន​ប្រលង​ឆមាស​ផង ។ តែ​ឆ្លៀត​ដាក់​បទ​ថ្មី​ៗ​ខ្លះ​ដើម្បី​កុំ​ឲ្យ​ស្ងាត់​ពេក ។ តែ​មិន​អី​ទេ​ ចាំ​ខ្ញុំ​ឆ្លៀត​ពេល​ដើម្បី​ដាក់​បទ​ថ្មី​ៗ​ថែម​ទៀត ជា​ពិសេស​បទ​របស់ អូណូ​ចេញ​ថ្មី ។ តែ​បន្តិច​ទៀត​រួច​ពី​រវល់​ខ្ញុំ​នឹង​មាន​ឱកាស​ច្រើន​សំរាប់​ដាក់​បទ​ចម្រៀង​ទាំង​វុល​ថ្មី​ ទាំង​វុល​ចាស់​ហើយ ។

  3. 3

    Boeun said,

    ឥឡូវ​ខ្ញុំ​ដាក់ បទ​របស់​អូណូ​រួច​ហើយ សូម​ឆែក​មើល​មើល៍ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s