ជាតិ​ក្រោយ​មិន​ចង់​កើត​ជា​ប្រុស

ជាតិ​ក្រោយ​មិន​ចង់​កើត​ជា​ប្រុស
ច្រៀង​ដោយ សុខ​រក្សា
ផលិត​កម្ម រស្មី​ហង្ស​មាស វ៉ុល ៣១៣ – កំពូល​ប្រូ

 

បន្ទរ​១: រក​គិត​មិន​យល់​ខ្វល់​ចិត្ត​ឥត​រសាយ
សែន​នឿយ​ណាយ មិន​ដែល​សប្បាយរី​រាយ​ចិត្ត
នេះ​ហើយ​ឬ​ឆាក​ជីវិត ព្រហ្ម​លិខិត​ផ្ដន្ទា​ភ័ព្វ​វាសនា ។

បន្ទរ​២​: ខំ​ស្មោះ​នឹង​​ស្នេហ៍​នៅ​តែ​មិន​មេត្តា
ទ្រូង​ឈឺ​ផ្សា​ បេះដូង​គ្រាំ​គ្រា​ព្រោះ​តែ​ឆោម​និមល
ហេតុ​អ្វី​មិន​យល់ ឲ្យ​បង​ខ្វាយ​ខ្វល់​ស្ទើរ​ក្ស័យ​ប្រាណ ។

១. រស់​ជា​មនុស្ស​ កើត​ជា​ប្រុស លុះ​ដោយ​ករុណា
ចង់​ធ្វើ​ចិត្ត​ឲ្យ​ហាន​ក្លា ក៏​ធ្វើ​មិន​បាន
ស៊ូ​ខាំ​មាត់​ ស៊ូ​ទ្រាំ​អត់​ធ្មត់ រស់​កំដរ​កាយ​វិញ្ញាណ
ចាំ​ថ្ងៃ​អវស្សាន្ត ក្រែង​បាន​រួច​ផុត​ទុក្ខ ។

២. ខំ​តស៊ូ ខំ​ផ្ដាច់​ប្ដូរ​​ចំពោះ​ស្នេហា
ទោះ​ទទួល​ពាក្យ​ដៀល​ថា ក៏​ទ្រាំ​ទៅ​ចុះ
បើ​គិត​ថា​ខុស​ព្រោះ​ស្នេហ៍​អូន បង​ទទួល​ទាំង​អស់
បូជា​ស្នេហ៍​ស្មោះ បង​ជា​អ្នក​ខុស​ព្រោះ​ស្នេហ៍​ស្រី ។

ច្រៀង បន្ទរ​១ – បន្ទរ​២

ភ្លេង

៣. ទោះ​ស្រលាញ់​ទោះ​ភក្ដី ស្រី​ឲ្យ​ឈឺ​ចាប់
ទោះបី​​ស្លាប់​​បង​ឱប​ជាប់ ចិត្ត​ស្មោះ​ស្នេហា
បើ​សិន​មាន​ជាតិ​ថ្មី​មែន បង​សូម​ផ្សង​សច្ចា
មិន​ចង់​កើត​ជា​មនុស្ស​ប្រុស​កម្ម​ពៀរ​ដូច​ជាតិ​នេះ ។

ច្រៀង បន្ទរ​១ – បន្ទរ​២ – បន្ទរ​១ – បន្ទរ​២

ហេតុ​អ្វី​មិន​យល់ ឲ្យ​បង​ខ្វាយ​ខ្វល់​ស្ទើរ​ក្ស័យ​ប្រាណ ៕

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s