មហាគុណ

មហាគុណ
ច្រៀង​ដោយ សាពូន មីដាដា
ផលិតកម្ម រស្មី​ហង្ស​មាស វ៉ុល ៣០៣ – សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់

 

១. គុណ​ម៉ែ​ គុណ​ពុក​ធ្ងន់​លើស​អ្វី​ៗ បង្កើត​ថ្នាក់​ថ្នម​ប្រណី តស៊ូ​ចិញ្ចឹងម​បុត្រ​ភ្ញា
ទោះ​ក្ដៅ​ព្យុះ​ភ្លៀង​ សង្វាត​មិន​ត្អូញ​រុញ​រា កូន​តូច​រហូត​រៀប​ការ ក៏​នៅ​រក្សា​បារម្ភ ។

២. ចំណែក​គុណ​គ្រូ​ជា​គុណ​ទី​ពីរ លះ​បង់​ខិត​ខំ​សំភី បង្រៀន​វិជ្ជា​អបរំ
សិស្ស​រៀន​ពូកែ គេ​ថា​មក​ពី​ពូជ​ពង្ស បើ​សិស្ស​ជា​សិស្ស​វិញ​ល្ងង់ គេ​ថា​គ្រូនោះ​មិន​កើត ។

បន្ទរៈ ឱ ! ព្រះ​អើយ ព្រះ​រស់​ជា​ឈ្មោះ​ពុក​ម៉ែ មិត្ត​អើយ​ត្រូវ​សង​គុណ​ថែរ ធ្វើ​បុណ្យ​ឲ្យ​ទាន់​ពេល​ខ្នើត
ត្រូវ​ត្រង់​ត្រាប់​ស្ដាប់​ គ្រូ​បាទ​ធ្យាយ​ទើប​មាន​កំណើត អនាគត​ខ្ពស់​ត្រដែត ដូច​ខែ​អង់​អើត​ត្រចង់ ។

៣. នេះ​ជា​ចម្រៀង​ ច្រៀង​រៀប​រាប់​ប្រាប់ សូម​មិត្ត​គ្រប់​ប្រាណ​ប្រញាប់ សម្លាប់​ចិត្ត​បាប​សាង​គុណ
សម្លឹង​ឲ្យ​ឆ្ងាយ សម្ដី​ចិត្ត​កាយ​ទន់​ភ្លន់ កុំ​ល្មើស​លើស​លួស​ហួស​គុណ គុណ​ម្ដាយ គុណ​ឳពុក គុណ​គ្រូ ។

ភ្លេង

ច្រៀង​ បន្ទរ – ៣ ៕

 

6 ចំលើយ so far »

  1. 1

    bandith said,

    hhhmmm…..Good​ បឿន ខ្ញុំចូលចិត្តសាពូនខ្លាំងណាស់ ហើយខ្ញុំមានបទគាត់ដែល មានអក្សរភ្លេងសំរាប់លេងហ្គីតាទៀតផង។ ខ្ញុំគិតរកធ្វើប្លក់ដែលមានអត្ថបទចំរៀង មានអក្សរភ្លេងហ្គីតាដែរហើយ។​ ប្រហែលជាត្រូវការឲ្យបឿនឯងជួយវាយបញ្ចូល អត្ថបទចំរៀងឲ្យបានច្រើនទៅចាំខ្ញុំមកទីនេះហើយចំលង យកៗ​​ តែម្តងណា ហាហាហាហាហហាហ…….

  2. 2

    Boeun said,

    អូហ៍​! មែន​អី​បណ្ឌិត​! គួរ​តែ​បង្កើត​ទៅ ។ ខ្ញុំ​ចូល​ចិត្ត​ហ្គីតា​ណាស់ តែ​គួរ​ឲ្យ​ស្ដាយ ខ្ញុំ​អត់​ចេះ​លែង​ហ្គីតា​ទេ ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ចេះ​លេង​វា​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ ។ ខ្ញុំ​នឹង​ដាក់​អត្ថបទ​ចម្រៀង​ឲ្យ​បាន​ច្រើន ចាំ​មក​ចម្លង​យក​ចុះ ។ តែ​ពេល​នេះ​មិន​ទាន់​មាន​ពេល​ប៉ុន្មាន​ទេ ។ ឃើញ​ស្រាប់​ហើយ ប្លក់​របស់​ខ្ញុំ​អត់​មាន Update ប៉ុន្មាន​ទេ ។ ខែ​នេះ​ដាក់​បាន​តែ​១០​បទ​ប៉ុន្នោះ ។ ប្រហែល​ជា​មួយ​អាទិត្យ​ជាង​ទៀត​ នឹង​មាន​ពេល​ទំនេរ​ច្រើន​បន្តិច​ហើយ ។
    យ៉ាង​ណា​ៗ រៀប​ចំ​បង្កើត​ប្លក់​ហ្នឹង​ទៅ គ្រាន់​បាន​ខ្ញុំ​ចូល​ទៅ​មើល​អក្សរ​ភ្លេង​វា​ផង ។

  3. 3

    naraths said,

    ដល់ឮចឹងទៅ ខ្ញុំចង់ចេះហ្គីតា ខ្លាំងមែនទែន ហើយចង់និពន្ធបទបទភ្លេងទៀត ផង តែអត់ចេះ ។ តាមពិតទៅខ្ញុំធ្លាប់ រៀនបាន ១ថ្ងៃគត់ ។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំរៀន ដេញហ្គីតា វិញហើយ ព្រោះឮថា ឌិត នឹងដាក់អក្សរភ្លេង ក្នុងប្លុកមួយ ។

  4. 4

    bandith said,

    ហ្នឹង ហ្នឹង ខំរៀនតូវណារដ្ឋ ខ្ញុំកំពុងរៀបចំបទត្រូវដាក់ហើយ តែត្រូវការពេលបន្តិច ព្រោះ ប្រមាណ២អាទិត្យនេះខ្ញុំត្រូវត្រៀមប្រលង Final ផង។​ កំពុងតែបះសក់នេះផង​ :-S

  5. 5

    Boeun said,

    ហាហាហា! ស្មាន​តា​ខ្ញុំ​កំពុង​ប្រលង Final ។ មិន​នឹក​ស្មាន​ថា​ ឌិត​ក៏​ប្រលង​ដែរ ។

    អូខេ, ប្រលង​ឲ្យ​រួច​សិន​តូវ​ចាំគិត​គូរ​រឿង​ប្លក់ ។ សូមឲ្យ​សំណាង​ល្អ​ណា… Good luck to me.

  6. 6

    naraths said,

    ខ្ញុំប្រលង Final ពាក់កណ្ដាលខែ ៣ ឯណោះ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s