កង់​ស៊ឺគួរ​ស្នេហ៍

កង់​ស៊ឺគួរ​ស្នេហ៍
ច្រៀង​ដោយ សាពូន មីដាដា
ផលិតកម្ម រស្មី​ហង្ស​មាស វ៉ុល ៣០៣ – សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់

១. ស្នេហ៍​អូន​គ្រា​ដំបូង ក៏​ដឹង​ថា​គង់​គ្រាំ​គ្រា
ឫក​មាស​ស្ងួន​ឆើត​ភ្លើត​ភ្លើន សម្លឹង​ខ្ពស់​ប្ដូរ​ទិស​ស្នេហ៍
ហើយ​ក៏​ត្រៀម​រួច​រាល់​​ ថា​នឹង​មាន​ថ្ងៃ​បែក​ដែរ
យល់​ទាំង​អស់​នូវ​ផ្កឿន​ស្នេហ៍​ងើប​មិន​រួច​ ឆ្កួត​តែ​ឯង ។

២. ព្យាយាម​ឃាត់​ចិត្ត ឲ្យ​ឈប់​នឹក​ដល់​គេ​ទៀត
តែ​បេះដូង​អួល​ចង្អៀត​ដង្ហោយ​ហៅ​គ្រប់​វេលា
ដឹង​ហើយ​គេ​​តែង​ធ្វើ​ឲ្យ​គ្រាំ​គ្រា​វក់​យ៉ាង​ណា
តែ​បេះដូង​អង្វរ​ចិត្ត ថា​មិន​អាច​គ្មាន​គេ​បាន ។

បន្ទរៈ ដឹង​ថា​ជា​ល្បែង​ស្នេហា បំភាន់​ចិត្ត​សាវា​តែ​ប៉ុណ្ណោះ
គេ​ផ្អែម​គេ​ស្និទ្ធ​ ទទួល​ខុស​បន្តិច​សោះ
ភ្លេច​អស់​ គ្រប់​រឿងធ្លាប់​​ឈឺ​ចាប់ ។

៣. ឱ ! បេះដូង​អើយ​ឈប់​ល្ងង់ ឈប់​ទន់​ជ្រាយ​ទៀត
ស្មោះ​ធ្វើ​អ្វី​ស្នេហ៍​មាន​ស្នៀត ទុក​យើង​ដូច​ជា​សំណល់
កាក​អំពៅ​អស់​ផ្អែម អស់​រស់​ជាតិ​ គេ​ខ្ជាក់​ចោល
ស្នេហា​ដូច​កង់​ស៊ឺគួរ​​គេ​ប្រើ​ប្រាស់​ពេល​ត្រូវ​ការ ។

( ភ្លេង – ២ – បន្ទរ – ៣ )

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s