បេះដូង​និស្សិត

បទៈ បេះដូង​និស្សិត
ច្រៀង​ដោយៈ សាពូន មីដាដា ជាមួយ ពេជ្រ សោភា
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល ៣០៣ – សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់

១. ( ​ដា ) វាយោ​ បក់​ផាត់​រសាត់​ចិត្ត​ស្នេហ៍ ធ្លាប់​ស្មោះ​ធ្លាប់​ថែរ ឲ្យ​ប្រែ​​ក្លាយ​​ជា​ស្រមោល
បេះដូង​ធ្លាប់​សុខ ឥឡូវ​អួរ​អាប់​តែល​តោល រលាយ​គ្មាន​សល់ ស្នេហ៍​យើង​ដល់​ទី​បញ្ចប់ ។

២. ( ភា )បង​អើយ ឲ្យ​អូន​ធ្វើ​ម្ដេច​ទៅ ចិត្ត​សែន​ហ្មង​សៅ រូប​កាយ​រស់​ដូច​គេ​កប់
ស្រី​ច្បង​គ្រួសារ រៀប​ការ​បំណង​ម៉ែ​ពុក ប្អូន​ៗ​រស់​ក្នុង​បន្ទុក ស៊ូលះបង់​សុខ​ផ្ទាល់​ខ្លួន ។

បន្ទរៈ (​ ដា ) រៀប​ការ​ចុះ​អូន​ ដើម្បី​អនាគត​ស្ងួន ផ្ដាច់​និស្ស័យ​ស្នេហ៍​ឲ្យ​សូន្យ សូម​អូន​នឹង​គេ​បាន​សុខ
ស្នេហ៍​វ័យ​សិក្សា វាសនា​ចារ​ត្រឹម​យល់​ទុក្ខ បេះដូង​និស្សិត​កំសត់ ទទួល​បរិញ្ញា​ទឹក​ភ្នែក ។

៣. ( ភា ) បង​ត្រូវ​ខំ​រៀន វិជ្ជា​ជា​ស្ពាន​ណា​ថ្លៃ គង់​មាន​នារី​ដ៏​ទៃ ប្រិម​ប្រិយ​ស្រស់​ស្អាត​ជាង​អូន
ស្នេហ៍​អស់​និស្ស័យ សូម​រាប់​គ្នា​ជា​បង​ប្អូន លុះ​យូរ​អង្វែង​ដល់​កូន ដល់​ចៅ​ផៅ​ញាតិ​គ្រប់​កាយ ។

( ភ្លេង – ២ – បន្ទរ – ៣ )

6 ចំលើយ so far »

  1. 1

    Boeun said,

    ដាក់​ចម្រៀង​សម្រាប់​ស្ដាប់​ហើយ ។

  2. 2

    naraths said,

    បទនេះខ្ញុំចូលចិត្តណាស់ តែម៉េចតាខ្ញុំស្ដាប់អត់បានចឹង? អ៊ែរើ

  3. 3

    Boeun said,

    អូហ៍, វា​មាន​បញ្ហា​បន្តិច​បន្តួច; ខ្ញុំ​កំពុង​តែ​រុះ​រើ​វា ។ បន្តិច​ទៀត​ សូម​សាក​ល្បង​ម្តង​ទៀត​ណា ។

  4. 4

    Boeun said,

    ពេល​នេះ អាច​ស្ដាប់​បាន​វិញ​ហើយ

  5. 5

    naraths said,

    អូ ចឹងហ្អ! ខ្ញុំអត់ដឹងតាមពីតកំពុងរុះរើទេ ហ្អី! ស្ដាប់បានវិញហើយ

  6. 6

    Boeun said,

    បើ​ឃើញ មាន​បញ្ហា​អី ជួយ​ប្រាប់​ផង ព្រោះ​អី​ពេល​ខ្លះ ខ្ញុំ​អត់​ដឹង​ដែរ ។
    អរគុណ​ហើយ​ណា!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s