កំពូល​ប្រូ

កំពូល​ប្រូ
ច្រៀង​ដោយ គឹម លក្ខិណា​-​ពេជ្រ សោភា​-​ឈិត សុវណ្ណ​បញ្ញា
ផលិត​កម្ម រស្មី​ហង្ស​មាស វ៉ុល ៣១៣ – កំពូល​ប្រូ

 

១. អត់​អី​ធ្វើ​ ឬ​ប្រុស​មាស​មេ បាន​ជា​​មាន​ពេល​ទំនេរ
ប្រូ​ប្រាជ្ញ​និយាយ​​ប្រូ​​គេ តាក់​តែង​ តាក់​តែង ហើយ​ថា
ចំរៀង​ភាព​យន្ត​បាល់​ទាត់ ស្គាល់​ម៉ត់​អត់​មាន​ចន្លោះ​តារា
ឮ​ហើយ​មិន​ធម្មតា ពិត​ជា​អស់​ទាស់ ។

បន្ទរ១: ធៀប​អ្នក​នោះ​រួច​លើក​សរសើរ​អ្នក​នេះ
ថា​​ពិត​​ជា​ច្បាស់​ណាស់ ហាក់​ដូច​មើល​ធ្លុះ
អ្នក​នេះ​នឹង​ធ្លាក់​កូដ អ្នក​នោះ​ឡើង​ខ្ពស់
អ្នក​នេះ​ខូច​ឈ្មោះ ព្រោះ​មាន​បញ្ហា​បង្ខូច​គេ ។

បន្ទរ២: ព្រឹក​នៅ​តុ​កាហ្វេ ហៅ​គេ​ឲ្យ​ប៉ាវ​បាយ​ព្រឹក
អង្គុយ​គូដ ឡើង​ស្ពឹក​ ផឹក​ទល់​ប៉ាន់​តែ
មាន​ទូរស័ព្ទ​ចល័ត ក្រវាត់​បង្អួត​ដាក់​គេ
ដល់​ពេល​ណា​ត្រូវ​​តេ សាធារណៈ ។

ពោលៈ ធ្លាប់​ដៃ ធ្លាប់​មាត់ មិន​ចេះ​ស្ងៀម​ស្ងាត់ បាត់​នៅ​ផ្ទះ​សំរាក
ពី​​មួយ ទៅ​មួយ មិន​ដែល​ឲ្យ​ដាច់​ឡើយ បន្ត​បណ្ដាក់
ប្រូ​គ្មាន​ជំពាក់ អ្នក​ណា​ម្នាក់ ( ស្ទួន )
មាត់​ថាដៃ​លឿន​រហ័ស ឡាន​ស្គាល់​គ្រប់​ម៉ាក ។

ភ្លេង

២. ការងារ​អ្វី​ឥត​​ប្រឹង​​រក​ធ្វើ ហារ​មាត់​ប្រៀប​ដូច​ក្រពើ
ស្រី​ស្អាត​តាម​មើល ភ្នែក​ស្លឺ បង្ហើរ​សំនៀង​ច្រៀង​ទាក់
មុខ​ស្រី​ធ្វើ​ដូច​អ្នក​មាន គ្មាន​ខ្មាស់​ គ្មាន​អៀន​ រាង​ញ័រ​ទទ្រាក់
ប្រើ​ពាក្យ​ប្រូ តាម​ស្ម័គ្រ អ្នក​ណា​ជឿ​នោះ ។

ច្រៀង បន្ទរ​១ – បន្ទរ​២ – បន្ទរ​២ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s