គ្រប់​យ៉ាង​ដើម្បី​អូន

គ្រប់​យ៉ាង​ដើម្បី​អូន
ច្រៀង​ដោយ សាពូន មីដាដា
ផលិត​កម្ម​ រស្មី​ហង្ស​មាស វ៉ុល​២៣១ – ដើម្បី​អ្វី​ទៅ​អូន ?

១. អ្វី​គ្រប់​យ៉ាង​ដើម្បី​អូន អ្វី​ៗ​ព្រោះ​តែ​ស្ងួន
តែ​នឹម​នួន អូន​បែ​​មិន​យល់​ចិត្ត
ហើយ​ឆ្លើយ​ថា​​ឈប់​ស្នេហ៍​ហើយ
ឱ ! បង​អើយ ឈប់​នឹក​គិត
រឿង​អឌិត គ្មាន​ន័យ​ទៀត​ឡើយ ។

២. អ្វី​គ្រប់​យ៉ាង​ដើម្បី​ស្នេហ៍ ហើយ​រៀម​សែន​អាណិត
បង​តែង​គិត​​ពី​អនាគត​ស្រី
អូន​មិន​យល់​ទឹក​ចិត្ត​បង
បែរ​​ចោទ​​ថា​​មើល​ងាយ​ថ្លៃ
ហេតុ​អ្វី​ពិសី​អូន​គិត​យ៉ាង​នេះ ?

បន្ទរ. ឱ !​ព្រះ​អើយ​ សូម​ជួយ​ផង​ ! ឲ្យ​​យល់​ពី​បំណង​ខ្ញុំ
ថា​ស្មោះ​លើ​មាស​ម៉ុម​គ្មាន​គេច​កែ
ទោះ​ដឹង​ថា​អូន​សាវា តែ​ចិន្តា​បង​នៅ​ស្មោះ
ភក្តី​ស្នេហ៍​ចំពោះ​អូន​លុះ​ក្ស័យ លុះ​ក្ស័យ ។

៣. ថ្ងៃ​ក្រោយ​អូន​នឹង​បាន​យល់ រែង​ខ្វាយ​ខ្វល់​គំនិត
រឿង​អឌិត ធ្វើ​ឲ្យ​អូន​ឈឺ​ចាប់
បេះដូង​បង​រង់ចាំ​អូន ស្ងួន​ត្រឡប់​វិល​វិញ
យើង​នឹង​សាង​ស្នេហា​ជា​ថ្មី ។

ភ្លេង​. ច្រៀង វគ្គ​បន្ទរ​. វគ្គ​៣. ៕

5 ចំលើយ so far »

  1. 1

    naraths said,

    បឿនឥឡូវ ដូចជាបញ្ចេញមហិទ្ធិរិទ្ធជាមួយ Photoshop ហើយតើ ! អូ សុំទោសចុះ បឿនអឺយ ពាក្យពេជន៍មិនគួរសមកុំប្រកាន់ខ្ញុំអី គ្រាន់ជាការរាប់អាន កុំឲ្យអផ្សុកទេតើ ។

  2. 2

    Boeun said,

    អូហ៍ ​! ខ្ញុំ​មិន​ប្រកាន់​អី​ទេ ណារដ្ឋ ។ តាម​ពិត​ខ្ញុំ​មិន​ចេះ​ Photoshop ច្រើន​ប៉ុន្មាន​ទេ ។
    ហេ ! បើ​ណារដ្ឋ​អប្សុក ខ្ញុំ​អាច​ប្រាប់​កន្លែង​សំរាប់​កំសាន្ត កែ​​អប្សុក​បាន ។🙂

  3. 3

    ទៅឯណា ! ឈប់អផ្សុកហើយអរគុណ ។ បើដឹងកន្លែងទៅអង្គុយចាំមុន មិនបាច់ប្រាប់ទេ ។

  4. 4

    Boeun said,

    ហេហេហ ! ពេល​អប្សុក​លើ​ក្រោយ​ កុំ​ភ្លេច​ប្រាប់​ណា ។ ប្រាកដ​ជា​មិន​ឲ្យ​ខក​ចិត្ត​ទេ ។

  5. 5

    Boeun said,

    អាច​ស្ដាប់​ចម្រៀង​បាន​ហើយ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s