ចុតហ្មាយ​ចាញ់​អ៊ីម៉ែល

បទៈ ចុតហ្មាយ​ចាញ់​អ៊ីម៉ែល
ច្រៀង​ដោយៈ សាពូន មីដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស​ វ៉ុល ៣០២ – រោម​មាស

១. ឃ្លាត​កាយ​ណាយ​ចិត្ត យល់​ការពិត​ដូច​ពាក្យ​លោក​ថា
អំណាច​ស្នេហា​ដុត​ឱរា​ឲ្យ​ឈឺ​រីង​រៃ
ភ្លេច​គ្រា​ថ្នាក់​ថ្នម ភ្លេច​ម្អម​ស្រែ​ក្លិន​ថ្មី​ៗ
ភ្លេច​ទាំង​សម្ដី ភ្លេច​ដៃ​ស្រី​ថ្លាប់​គេង​កើយ ។

២. ចាំ​បាត់​ៗ​ ខំស្កាត់​ផ្ញើ​ចុតហ្មាយ​ទៅ​អូន
យក​កម្ម​ដាក់​ខ្លួន​ ព្រោះ​បេះដូង​ក្បត់​បង​ទៅ​ហើយ
អក្ខរា​កំសត់ ខំទប់​ទឹក​ភ្នែក​គ្មាន​ស្បើយ
វាសនា​ខ្ញុំ​អ្ហើយ ម្ដេច​ឡើយ​ឲ្យ​ចិត្ត​ពុន​រែក ។

បន្ទរ. ចុតហ្មាយ​អ្នក​ស្រែ ចាញ់​អ៊ីម៉ែល​អ្្នក​ទី​ក្រុង
បេះដូង​កប់​លិច​លង់ ទារុន​ដួង​ចិត្ត​សង្វេគ
ដើម​ទ្រូង​ប្រាំ​ហត្ថ ចេះ​យំ​ចេះ​ស្រក់​ទឹក​ភ្នែក
ដោយ​សារ​ឈឺ​ចិត្ត​ពេក ទឹក​ភ្នែក​ហូរ​ចេញ​​ឯក​ឯង ។

៣. ដី​ក្រុង​ឆើត​ឆាយ​​ឲ្យ​ចិត្ត​ណាយ​ឆ្ងាយ​ពី​ដី​ស្រែ
អ៊ីម៉ែល​ឆក់​ស្នេហ៍ ឲ្យ​ចុតហ្មាយ​កណ្ដោច​កណ្ដែង
ទាម​ទារ​យក​អ្វី​ បើ​ស្រី​ក្បត់​​គ្មាន​រអែង
កាត់​ចិត្ត​ឈប់​ថ្លែង លែង​ជួប​ក្ដី​ស្នេហ៍​មិន​ស្មោះ ។

( ភ្លេង – បន្ទរ – ៣ )

1 Response so far »


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s