រាត្រី​បាត់​អូន

រាត្រី​បាត់​អូន
ច្រៀង​ដោយ ណុប បាយ៉ារិទ្ធ
ផលិត​កម្ម​ រស្មី​ហង្ស​មាស

បាត់​អូន​មួយ​យប់ បង​តក់​ស្លុត​រន្ធត់​ចិន្ដា បាត់​ពៅ​ជីវា​អូន​ទៅ​ណា​ម្ដេច​គ្មាន​ដំណឹង
ណាត់​បង​មក​ជួប​តាម​សន្យា​នៅ​រាត្រី​ហ្នឹង ចាំ​បាត់​ៗ​ស្ងាត់​ឈឹង​មិន​ដឹង​ទៅ​ណា ?

ទូរស័ព្ទ​ច្រើន​ដង​សែន​សៅហ្មង​ទូរ​ស័ព្ទ​មិន​ចូល ហេតុ​អ្វី​នីមល​បិទ​ទូរស័ព្ទ​យ៉ាង​នេះ​ជីវា
ឬ​អូន​មាន​ថ្មី​ហើយ​សប្បាយ​ភ្លេច​រូប​រៀម​រា ទូរស័ព្ទ​មិន​ដំណើរ​ការ​អ្នក​ណា​ទៅ​ដឹង​ ?

រាត្រី​ឈឺ​ចាប់ រាត្រី​បាត់​ក្ដី​ស្នេហា យប់​គ្មាន​ចន្ទ្រា​ដូច​ជា​បង​បាត់​ព្រលឹង
ឬ​អូន​ប្ដូរ​ចិត្ត​ប្ដូរ​ស្នេហ៍​ពី​បង​នៅ​ក្នុង​យប់​ហ្នឹង បាត់​ដំណឹង​ស្ងាត់​ឈឹង​សូន្យ​តើ​អូន​ទៅ​ទី​ណា ?

បាត់​ទៅ​ៗ យប់​ក៏​ជ្រៅ​នៅមិន​ឃើញ​អូន រាត្រី​ស្ងាត់​សូន្យ​ទ្រូង​ស្រពោន​ស្ទើរ​តែ​មរណា
មិន​គួរ​ជឿ​ទេ​ថា​ចិត្ត​មាស​មេ​ដាច់​ក្ដី​មេត្តា រៀម​ឈរ​ស្រក់​ទឹក​នត្រា​ខ្លោច​ផ្សារ​ម្នាក់​ឯង ។

រាត្រី​ឈឺ​ចាប់ រាត្រី​បាត់​ក្ដី​ស្នេហា យប់​គ្មាន​ចន្ទ្រា​ដូច​ជា​បង​បាត់​ព្រលឹង
ឬ​អូន​ប្ដូរ​ចិត្ត​ប្ដូរ​ស្នេហ៍​ពី​បង​នៅ​ក្នុង​យប់​ហ្នឹង បាត់​ដំណឹង​ស្ងាត់​ឈឹង​សូន្យ​តើ​អូន​ទៅ​ទី​ណា ?

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s