មេ​អំបៅ​លោម​ស្នេហ៍

មេ​អំបៅ​លោម​ស្នេហ៍
ច្រៀង​ដោយ​ ព្រាប សុវត្ថិ
ផលិត​កម្ម​ រស្មី​ហង្ស​មាស

ភ័ព្វ​និស្ស័យ​ជួប​ថ្លៃ​ម្ចាស់​ស្នេហ៍ ថ្នម​បំពេរ​មាស​មេ​មិន​ណាយ​ចិន្ដា
ស្នេហ៍​ប្រៀប​បាន​រដូច​រីក​ផ្កា រូប​រៀម​ររា​និង​ជីវា​ដូច​មេ​អំបៅ ។

មេ​អំបៅ​ស្មោះ​ស្ម័គ្រ​នឹង​គ្នា ទោះ​វេទនា​ខំពុះ​ពារ​ត​ទៅ
ទោះ​ស្លាប​ទន់ តែ​បេះដូង​ក្ដៅ ត្រសង​ទៅ​ជួប​ព្យុះ​ភ្លៀង​មិន​ល្អៀង​ចិន្ដា ។

ទោះ​រដូវ​ប្រាំង​រីង​រាំង​ឬ​យប់​ងងឹត យើង​រក្សា​ដួង​ចិត្ត​និង​ស្នេហា
គង់​ដល់​ថ្ងៃ​រដូវ​ផ្កា​រីក​ស្រស់​ថ្លា យើង​ពីរ​កាយា​ផុត​ទុក្ខា​ផុត​សៅហ្មង ។

នេះ​ហើយ​ជីវិត​ស្នេហ៍​ពិត​បង​និង​រូប​ស្រី យើង​ស្មោះ​ស្ម័គ្រ​ហរទ័យ​ពីរ​អង្គា
សូម​ឲ្យ​ស្នេហ៍​យើង​បាន​ជួប​ឋាន​សុខ​សួគ៌ា ពណ៌​ល្អ​ឆើត​ភ្លឺ​ថ្លា​ដូច​ជា​មេអំបៅ ។

(ភ្លេង)

2 ចំលើយ so far »

Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s