បាត​ដៃ​អ្នក​ម៉ែ

បាត​ដៃ​អ្នក​ម៉ែ
ច្រៀង​ដោយ យក់ ថិត​រដ្ឋា
ផលិត​កម្ម ស្បាក​ម្ញូសិក វ៉ុល ៣ – I Think I Love You

ព្រះ​ព្រហ្ម​លិខិត​កំរិត​បំភាន់ ប្រកាន់​ពាក់​ព័ន្ធ​ផ្ដើម​ផ្ដាច់​និស្ស័យ
ឲ្យ​ចិត្ត​ភ្លើត​ភ្លើន​ឲ្យ​ជ្រើម​ឲ្យ​ជ្រួល​គិត​ខ្លី វិល​វល់​មិន​យល់​តម្លៃ​ទំនោរ​និស្ស័យ​មិន​ល្អ ។

ទឹក​ចិត្ត​សណ្ដោស​ប្រោស​ប្រាណ​ករណា មេត្តា​ស្នេហា​បរិសុទ្ធ​ស្មោះ​សរ
បាត​ដៃ​អ្នក​ម៉ែ​ជំនះ​តតាំង​ភាព​ក្រ ដៃ​ម៉ែ​ថែរ​ឲ្យ​កូន​ល្អ ព្រះគុណ​កំរ​រក​បាន ។

ទឹក​ភ្នែក​កូន​ហូរ​ ថ្ងួច​ថ្ងូរ​សូម​សារភាព ជា​រៀង​ដរាប​កូន​តែង​មាន​អ្នក​បំពាន
តម្កើង​ទំរើស​មួរ​ហ្មង​ទាស់​ទើស​រំអុក​រំខាន ចិត្ត​ម៉ែ​មិន​ដែល​ល្អក់​ល្អាន ថ្នម​ចិត្ត​ថែរ​ប្រាណ​កូន​ស្រី ។

ពី​ថ្ងៃ​នេះ​ទៅ​កូន​សូម​សន្យា ផ្ដេច​ជ្ញា​ពុះ​ពារសុំ​ថ្នម​បាត​ដៃ
ញើស​ឈាម​ម៉ែ​ហូរ​កូន​ស្ម័គ្រ​សង​គុណ​អ្នក​ថ្លៃ សូម​ជួយ​ឲ្យ​ផុត​ទុក្ខ​ភ័យ តប​ស្នង​បាត​ដៃ​អ្នក​ម៉ែ ។

(ភ្លេង)

2 ចំលើយ so far »

  1. 1

    taylor firework said,

    I love this song and the lyric is meaningful and great!

Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s