ទឹក​ភ្នែកលើ​ទ្រូង​ឯង

ទឹក​ភ្នែកលើ​ទ្រូង​ឯង
ច្រៀង​ដោយ ព្រាប សុវត្ថិ
ផលិត​កម្ម​ រស្មី​ហង្ស​មាស

 

បង​ត្រូវ​ក្អួត​ឈាម ទ្រាំ​លាក់​លៀម​ទៅ​ទៀត​លែង​បាន កំណប់​ស្នេហ៍​កប់​ក្នុង​ប្រាណ​ ប្រែ​ជា​ពិស​ពុល
ពន្លក​បេះដូង​ត្រូវ​ភ្លើង​ក្បត់​ដុត​ឆេះ​ឫស​គល់ មាន​អ្វី​ដែល​ត្រូវ​សេស​សល់​ក្រៅ​ពី​ទុក្ខ​ឈាម​ទឹក​ភ្នែក
មិន​គួរ​នួន​ល្អង រូប​ជា​ហង្ស​តែ​បេះដូង​ក្អែក ខាំពុះ​បេះដូង​ជា​ផ្នែក​ចែក​ឲ្យ​ទៅ​ប្រុស​ដ៏​ទៃ
បង​ឃើញ​ច្បាស់ កោត​ចិត្ត​ណាស់​ក្បត់​បង​ធ្វើ​អ្វី? ឯ​ណា​ចិត្ត​ធ្លាប់​ភក្ដី ហេតុ​អ្វី​ប្រែ​ជា​ទោម្នេញ?
ទ្រូង​បង​ក្ដៅ​ងំ​ ម្ដេច​ទឹក​ឃ្មុំ​ប្រែ​ជា​ជូរ​ចត់​ល្វីង ខ្មាស់​ណាស់​និយាយ​លែង​ចេញនឹង​ពិស​បេះដូង​ខ្លួន​ឯង ។

ទឹក​ភ្នែក​បង​ស្រក់​ចុះ ស្រក់​ចុះ​ព្រោះ​គ្មាន​ពាក្យ​ត្រូវ​ថ្លែង ទឹក​ភ្នែក​លើ​ទ្រូង​ឯង​ព្រោះ​ស្រី​ក្បត់​ចិត្ត​បង​ហើយ
កាត់​ចិត្ត​ពី​ស្រី​ ហេតុ​អ្វី​កាត់​ចិត្ត​មិន​បាន​ឡើយ? ក្ដី​ស្នេហ៍​រលាយ​អស់​ហើយ​សល់​តែ​វិបដិសារី ។

(ភ្លេង)

ខំ​ទុក្ខ​ចិត្ត​ខ្ញុំ​ខំ​គិត​គ្រប់​ទង្វើ​​រ​ខ្លួន​ឯង វ័យ​ក្មេង​បេះដូង​ក៏​ក្មេង​ ទី​បំផុត​ជីវិត​គ្មាន​ន័យ
ខំ​លាង​បេះដូង​បែរ​ជា​ឈឺ​ចាប់​ធ្ងន់​ធ្ងរ​ក្រៃ​ ឈឺ​ចាប់​ទាំង​យប់​ទាំង​ថ្ងៃ​ទឹក​ភ្នែក​ស្រក់​លើ​ទ្រូង​ខ្លួន​ឯង ។

ទឹក​ភ្នែក​បង​ស្រក់​ចុះ ស្រក់​ចុះ​ព្រោះ​គ្មាន​ពាក្យ​ត្រូវ​ថ្លែង ទឹក​ភ្នែក​លើ​ទ្រូង​ឯង​ព្រោះ​ស្រី​ក្បត់​ចិត្ត​បង​ហើយ
កាត់​ចិត្ត​ពី​ស្រី​ ហេតុ​អ្វី​កាត់​ចិត្ត​មិន​បាន​ឡើយ? ក្ដី​ស្នេហ៍​រលាយ​អស់​ហើយ​សល់​តែ​វិបដិសារី ។
ក្ដី​ស្នេហ៍​រលាយ​អស់​ទៅ​ហើយ សល់​តែ​វិបដិ​សារី
ឈឺ​ចាប់​ទាំង​យប់​ទាំង​ថ្ងៃ ទឹក​ភ្នែក​ស្រក់​លើ​ទ្រូង​ខ្លួន​ឯង ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s