ដី​ស្រែ​បាត់​អូន

ដី​ស្រែ​បាត់​អូន
ច្រៀង​ដោយ សាពូន មីដាដា
ផលិតកម្ម រស្មី​ហង្ស​មាស

 

ទ្រាំ​នឿយ​ទ្រាំ​ហត់​មិន​ថា​ថ្ងៃ​យប់​ទ្រាំ​មិន​ត្អូញ​ត្អែរ ផ្ញើ​ចិត្ត​ទុក​នៅ​ឯ​ស្រែ​ផ្ញើ​ស្នេហ៍​ទុក​នៅ​ឯ​ស្រុក
នឹក​នា​គ្មាន​ស្រាន្ដ នឹក​កល្យាណ​ដែល​ខាន​ឃើញ​មុខ នឹក​ឃើញ​យប់​ដាល់​អំបុក ចាំ​ទុក​ក្រោម​មេឃ​ភ្លឺ​ថ្លា ។

ដី​ក្រុងស្រស់​​ស្អាត​ ប្រឹង​ប្រែង​សង្វាត​កសាង​ជីវិត ស្ទុះ​ស្ទារ​ស្ទួយ​កំលាំង​ចិត្ត កំរិត​ថ្ងៃ​ជួប​ជីវា
នៅ​ចាំ​ទាំង​អស់​ចាំ​ភ្នែក​ស្រស់​ចាំ​អានុស្សា ចាំ​ពាក្យ​ដែល​ស្រី​វា​​ចារ អូន​ផ្ដាំ​បង​ថា​ដល់​ក្រុង​នឹក​ស្រែ ។

ខ្ទមស្បូវ​​ម្ដេច​នៅ​សល់​តែ​ជំរឹង បាត់​អូន​ទៅ​ណា​សូន្យ​ឈឹង អូន​ខឹង​ឬ​អស់​ចិត្ត​ស្នេហ៍
រោង​ធ្លាប់​ចាំ​ចាប ប្ដូរ​សភាព​ដូច​គ្មាន​អ្នក​ថែរ ដាច់​ដោយ​ខើច​កណ្ដាល​ស្រែ​ប្រួល​ប្រែ​សព្វ​គ្រប់​អ្វី​ៗ ។

ចំរៀង​មួយ​បទ​តែង​មិន​​ទាន់​ចប់​មុន​ថ្ងៃ​យើង​បែក ម្លប់​ពោធិ​អង្គុយ​ជជែក ម្ដេច​ប្លែក​មិន​ឃើញ​ថ្លើម​ថ្លៃ
គ្រា​នេះ​ត្រឡប់​តែ​បញ្ចប់​ទំនុក​ជូន​ថ្លៃ ​ចង់​ឲ្យជួយ​បញ្ចាក់​ន័យ ហេតុ​អ្វី​ដី​ស្រែ​បាត់​អូន ?

(ភ្លេង)

ខ្ទមស្បូវ​​ម្ដេច​នៅ​សល់​តែ​ជំរឹង បាត់​អូន​ទៅ​ណា​សូន្យ​ឈឹង អូន​ខឹង​ឬ​អស់​ចិត្ត​ស្នេហ៍
រោង​ធ្លាប់​ចាំ​ចាប ប្ដូរ​សភាព​ដូច​គ្មាន​អ្នក​ថែរ ដាច់​ដោយ​ខើ​ច​កណ្ដាល​ស្រែ​ប្រួល​ប្រែ​សព្វ​គ្រប់​អ្វី​ៗ ។

ចំរៀង​មួយ​បទ​តែង​មិន​​ទាន់​ចប់​មុន​ថ្ងៃ​យើង​បែក ម្លប់​ពោធិ​អង្គុយ​ជជែក ម្ដេច​ប្លែក​មិន​ឃើញ​ថ្លើម​ថ្លៃ
គ្រា​នេះ​ត្រឡប់​តែ​បញ្ចប់​ទំនុក​ជូន​ថ្លៃ ​ចង់​ឲ្យជួយ​បញ្ចាក់​ន័យ ហេតុ​អ្វី​ដី​ស្រែ​បាត់​អូន ?

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s