កូន​ឥត​ខាន់​ស្លា

បទៈ កូន​ឥត​ខាន់​ស្លា
ច្រៀង​ដោយៈ មាស សុខ​សោភា

១. វាសនា​កំរិត​ជី​វិត​ជា​កូន​កំព្រា
សោកា​ជួប​ទុក្ខ​វេទនា​ កម្ម​តាម​ផ្ដន្ទា​ឥត​ស្បើយ
មាន​តែ​ទឹក​ភ្នែក​ស្រក់​ហូរ​ឥត​មាន​ល្ហែរ​ល្ហើយ
តើ​ហេតុ​ម្ដេច​ទៅ​លោក​អើយ
តើ​ហេតុ​ម្ដេច​ឡើយ​ដាក់​ទោស​រូប​ខ្ញុំ ?

២. ព្រាត់​អ្នក​មាន​គុណ ខ្ញុំ​យំ​តែល​តោល​ម្នាក់​ឯង
ជីវិត​រសាត់​ដូច​ខ្លែង វង្វេង​ហោះ​ហើរ​ក្នុង​ខ្យល់
ដង្ហោយ​រក​ម៉ែ​លោក​អើយ ! ​កូន​មិន​ដែល​ស្គាល់
ក្នុង​ទ្រូង​ផ្ដុំ​ដោយ​កង្វល់ រស់​ទាំង​វិល​វល់​មិន​យល់​វាសនា ។

បន្ទរ. ស្រែក​រក​ឳពុក​ដុំ​ទុក្ខ​រឹតរុំ​ឱរា
គ្មាន​ចម្លើយ​សោះ​ឡើយ​ណា ថា​កូន​មាន​ពុក​ឬ​អត់ ?
ខ្ញុំ​សួរ​លោកីយ៍​ចង់​ដឹង​អំពី​ប្រវត្តិ ព្រះ​អើយ​វាសនា​កំណត់
ចម្លើយ​កំណត់​កូន​ឥត​ខាន់​ស្លា ។

៣. បាន​ឮ​ចម្លើយ ឮ​ហើយ​មិនហ៊ាន​តវា
ឱប​ទុក្ខ​ជូត​ទឹក​នេត្រា ឈឺ​ផ្សារស៊ូ​ទូល​ម្នាក់​ឯង
សូម​ចប់​សំនួរ​ លែង​ចង់​បន្ទោស​អ្នក​ណា
ប្រាប់​ចិត្ត​នេះ​គឺ​វាសនា​សូម​កុំ​តវា​នឹង​ព្រហ្ម​លិខិត ។

(ភ្លេង​ – បន្ទរ – ៣)

4 ចំលើយ so far »

  1. 1

    khmerlyric said,

    អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់ ។

  2. 3

    naraths said,

    ខ្ញុំក៏​ចូល​ចិត្ត​ដែរ ជាពិសេស​គឺ ការសម្ដែង វីដេអូ មើល បណ្ដើរ​ស្រក់​ទឹក​ភ្នែក តាម… កំសត់ណាស់​

  3. 4

    khmerlyric said,

    ហេហេហេ ដល់​ថ្នាក់​ហ្នឹង​ផង​! មើល​ទៅ​ធ្ងន់​ធ្ងរ​ជាង​ខ្ញុំ​ទៅ​ទៀត ។ ខ្ញុំ​ពេល​ខ្លះ​ទៅ​ស្ដាប់​បទ​នេះ ស្រគតស្រគម​តែ​ម្នាក់​ឯង ដូច​ជា​កំសត់​ខ្លួន តែ​មិន​ដល់​ថ្នាក់​ចេញ​ទឹក​ភ្នែក​ទេ ។ ហេហេហេ ចិត្ត​ជា​កូន​ប្រុស ​មិន​យំ​ឲ្យ​គេ​ឃើញ​ទឹក​ភ្នែក​​ទេ សុខ​ចិត្ត​ទៅ​យំ​ដាក់​មុខ​កញ្ចក់​ម្នាក់​ឯង​វិញ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s