មានកន្លែងណាសំរាប់ខ្ញុំទេ
ច្រៀងដោយ ព្រាប សុវត្ថិ
ផលិតកម្ម រស្មីហង្សមាស
តើខ្ញុំត្រូវទៅទីណា? ទៅឲ្យឆ្ងាយតែម្នាក់ឯង ដើម្បីលាក់បំពួនឃុំខ្លួនឯងដោយទុក្ខចំបែងឈឺផ្សារ
ចង់តែស្រែកៗឲ្យខ្លាំង ស្រែកឲ្យអស់ពីចិន្ដា តើនៅលើលោកា តើមានកន្លែងណាសំរាប់ខ្ញុំឬទេ?
ភ្លើងដុតរោលក្នុងទ្រូងឆេះបេះដូងអស់ រលាយក្លាយជាផេះអស់ហើយស្នេហ៍
ទោះបងខំតស៊ូមិនអាចយកឈ្នះទេ ចិត្តមានះមាសមេប្រួលប្រែខុសពីមុន ។
ស្នេហ៍ក្លាយទៅជាស្រមោល ដែលអន្ទោលតាមរំខាន រឿងរ៉ាវប៉ុន្មានបងបានរែកពុន
ស្វែងរកកន្លែងណាមួយស្រមោលទុក្ខព្រួយទារុន ទុក្ខស្នេហ៍អូនបានផ្ដល់ឲ្យដ៏ធ្ងន់
បងសូមលាអូនសែនឆ្ងាយ ។
(ភ្លេង)

ស្នេហ៍ក្លាយទៅជាស្រមោល ដែលអន្ទោលតាមរំខាន រឿងរ៉ាវទាំងប៉ុន្មានបងបានរែកពុន

ឆ្លើយតប