ស្នេហ៍​បាត់​សម្រស់

ស្នេហ៍​បាត់​សម្រស់
ច្រៀង​ដោយ ស៊ិន ស៊ីសាមុត

១. មេឃ​ធ្លាប់​ស្រឡះ​ប្រែ​ជា​ងងឹត ធម្មជាតិ​ក្រៀម​ស្វិត​បាត់​បង់​សម្រស់
នឹក​រឿង​ស្នេហា​កើត​ក្ដី​ស្រណោះ គ្រា​កន្លង​ហួស​គ្រប់​អានុស្សា ។

២. ស្រ​ណោះ​មាត់​ស្ទឹង​អង្រឹង​ធ្លាប់​យោល ចាំង​ឆ្លុះ​ស្រមោល​ក្រោម​ខែ​ភ្លឺ​ថ្លា
ស្រណោះ​សម្ដី​ស្បថ​ស្បែ​សច្ចារ ថា​ស្មោះ​ស្នេហា​លុះ​ត្រា​ក្សិន​ក្ស័យ ។

បន្ទរ. តើ​កម្ម​ពៀ​​រអ្វី? អ្នក​មក​ប្រល័យ​ឲ្យ​ខ្ញុំ​ខ្លោច​ផ្សារ
ជីវិត​អាប់​អួរ​ព្រោះ​រឿង​ស្នេហា ឥឡូវ​សង្សា​មាន​ថ្មី​ចោល​ខ្ញុំ ។

៣. ស្នេហ៍​បាត់​សម្រស់​សម្ផស្ស​ស្រី​បង់ ក្ដី​ស្នេហ៍​យើង​លង់​ក្នុងជម្រៅ​​កម្ម
រឿង​កន្លង​ផុត​មក​ជា​យូរ​ឆ្នាំ ណ្ហើយ​ចុះ​ទ្រាំ​ចាំ​ ចាំ​ជួប​ជាតិ​ក្រោយ ។

( ភ្លេង. បន្ទរ. ៣. )

22 ចំលើយ so far »

  1. 1

    Boeun said,

    សូម​រីករាយ​ជាមួយ​នឹង​បទ​ចម្រៀង​នេះ​, បាទ! វា​ពិរោះ​ណាស់ ។

  2. 2

    naraths said,

    បើបានជា ដាក់ចឹងហើយ ចុះមិនដាក់ឲ្យ ដោនឡូត ម៉ងទៅ ។ គឺខ្ញុំចង់និយាយ ថា ស្ដាប់ហើយ ទស្សនិកជន អាច យកទៅស្ដាប់ឯផ្ទះបាន តើគិតចឹងល្អដែរទេ ?

  3. 3

    Boeun said,

    ធ្វើ​ចឹង​វា​មិន​ពិបាក​ទេ, ណារដ្ឋ តែ​ខ្ញុំ​យល់​ថា​វា​មិន​ល្អ ។ បើ​ខ្ញុំ​ធ្វើ​ចឹង និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​មិន​ដំណើរ​ការ​ ។ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​អីចឹង​ដែរ ព្រោះ​បទ​មួយ​ៗ គេ​សុទ្ធ​តែ​រក្សា​សិទ្ធ ។ ហេតុ​ដូច​នេះ អាច​ចូល​មក​កំសាន្ត​អារម្មណ៍​ពេល​អប្សុក​​ម្ដង​ៗ​ទៅ​បាន​ហើយ ។ តែ​បើ​ចង់​ស្ដាប់ អាច​ទៅ​រក​ជៀវ​នៅ​ទី​ផ្សាតែ​ម្ដង នេះ​វា​អាច​ជួយ​ឲ្យ​ចង្វាក់​ផលិត​កម្ម​ដំណើរ​ការ​ផង​ដែរ ។ ណា​រដ្ឋ​មាន​យោបល់​យ៉ាង​ណា សូម​ប្រាប់​ផង ។

  4. 4

    Boeun said,

    សុំ​ជួយ​កែ​ពាក្យ​ណារដ្ឋ​មួយ!
    ពាក្យ​ទស្សនិកជន គេ​ប្រើ​សម្រាប់​តែ​អ្នក​មើល​ទូរទស្សន៍​ទេ ។
    តាម​គំនិត​ខ្ញុំ​គួរ​តែ​ប្រើ​ពាក្យ​ភ្ញៀវ តើ​ណារដ្ឋ​យល់​ដូច​ខ្ញុំ​ទេ ?

  5. 5

    naraths said,

    បឿនឯងទេដែលខុសនោះ! តាមពិតពាក្យ ទស្សនិកជន សំដៅលើ អ្នកដែល មកទស្សនា អ្វីមួយ មិនសំដៅអ្នកមើល៍ទូរស្សន៍ទេ ។ មានពាក្យមួយទៀតដែល គេប្រើគឺ ទូរទស្សនិកជន ។ ឧទាហរណ៍ អ្នកទៅមើល Concert ផ្ទាល់ គេហៅ ទស្សនិកជន ឯអ្នក មើលតាម ផ្ទះ គេហៅ ទូរទស្សនិកជន ។ តើខ្ញុំនិយាយត្រូវទេ?

  6. 6

    Boeun said,

    ហេហេហ, សម​ហេតុ​ផល​! ខ្ញុំ​យល់​ហើយ ហើយ​សូម​អរគុណ​ផង​ដែរ​ណា​!
    អូហ៍! ចុះ​ពាក្យ​​ប្រិយ​មិត្ត ពាក្យ​ភ្ញៀវ​ អី​ទៀត​ អាច​ជួយ​បក​ស្រាយ​ និង​រក​​ឧទាហរណ៍​ផង​បាន​ទេ ? ខ្ញុំ​រាល់​ថ្ងៃ​ហ្នឹង​អត់​ដឹង​ថា ប្រើ​ជាមួយ​អ្នក​ដែល​ចូល​មក​ទស្សនា​ប្លក់​របស់​ខ្ញុំ​ថា​ម៉េច​ទេ ។ គួរ​ហៅ​ថា​ម៉េច​ទៅ ថា​ភ្ញៀវ ថា​ទស្សនិក​ជន ឬ​ថា​ប្រិយ​មិត្ត .ល. ។

  7. 7

    naraths said,

    បើចង់ដឹងខ្ញុំប្រាប់៖ ពាក្យ «ភ្ញៀវ» និង «ប្រិយមិត្ត» ពិតជាខុសគ្នា ហើយ តែបឿន គួរប្រើ ប្រិយមិត្ត ទៅ ត្រូវជាង ហើយពិរោះស្ដាប់ផង ។ ទោះយ៉ាង ណា ក្នុងវិស័យអ៊ិនធើណែត ពាក្យទាំងពីរ មានន័យ មិនខុសគ្នា ឡើយ ក៏ ប៉ុន្តែ បើយើងវិភាគឲ្យច្បាស់ គឺថា «ភ្ញៀវ» ជាអ្នកមកលេង មកសួរសុខទុក្ខ ជាអ្នក ចូលទស្សនា ប៉ុណ្ណោះ ឯពាក្យ «ប្រិយមិត្ត» វាជិតស្និទ្ធ ហើយ មានន័យ ថា ជាអ្នកគាំទ្រ ជាអ្នក ដែលនិយមចូលចិត្តអាន មានន័យថា ពេលគេចូល មកប្លក់ យើង គឺគេ ជា«ប្រិយមិត្តអ្នកអាន» ។ ភាគច្រើន ប្រិយមិត្ត គេប្រើតែចំពោះ អ្នកដែលចូលចិត្តអាន ហ្នឹងឯង ដូចជាអ្នកអានទស្សនាវដ្ដី ជាដើម។ល។ ចឹងហើយ តាមខ្ញុំ បឿនប្រើមួយណាក៏បានដែរ តែចំពោះខ្ញុំ គែខ្ញុំប្រើ «ប្រិយមិត្តអ្នកអាន» កម្រប្រើ ភ្ញៀវ ណាស់ ។

  8. 8

    Boeun said,

    អរគុណ​នូវ​បំណក​ស្រាយ​ដ៏​ក្បោះ​ក្បាយ​នេះ ។ ខ្ញុំ​នឹង​ប្រើ​ប្រិយមិត្ត​អ្នក​អាន​អត្ថបទ​ចម្រៀង​ខ្មែរ, គឺ​អ៊ីចេះ​ហើយ ។ ណា​រដ្ឋ​ពូកែ​ចឹង ថ្ងៃ​ក្រោយ​សួរ​ទៀត​ហើយ ។ ហេហេហេ​!😀

  9. 9

    naraths said,

    ហើយខ្ញុំសង្កេតឃើញថា ពាក្យ «ប្រិយមិត្ត» គេនិយមប្រើ ណាស់ ដូចជា ប្រិយមិត្តអ្នកអាន ប្រិយមិត្តអ្នកស្ដាប់ ប្រិយមិត្តទូរទស្សនិកជន (អ្នកចូលចិត្តមើលទូរទស្សន៍) …ឧទាហរណ៍ ៖ បងប្អូន ប្រិយមិត្ត ទស្សនិកជន អញ្ជើញទស្សនា កម្មវិធីកំសាន្ត ដោយរីករាយ ។ ចំណែកពាក្យ «ភ្ញៀវ» ប្រើចំពោះ អ្នកណាដែល មកលេងផ្ទះយើង បានគួរសមជាង មែនទេ….

  10. 10

    naraths said,

    🙂 សួរចុះបាទ! ឆ្លើយបានគ្រប់យ៉ាង តើ

  11. 11

    Boeun said,

    មែន​ហើយ ភ្ញៀវ​ប្រើ​សម្រាប់​អ្នក​មក​លេង​ផ្ទះ​យើង​ហ្នឹង​ហើយ ។
    ចឹង​សុំ​សួរ​ពាក្យ​មួយ​ទៅ​មើល៍ ខ្ញុំ​ឆ្ងល់​ជាង​មួយ​ឆ្នាំ​ហើយ ខំ​រក​ក្នុង​វចនា​នុក្រម រក​សព្វ​កន្លែង​ សួរ​គេ​សួរ​ឯង យ៉ាង​ណា​ក៏​គ្មាន​អ្នក​ណា​ដឹង ។ ពាក្យ​នោះ​គឺ​ពាក្យ ទុយ៉ូ ខ្ញុំ​មិន​ដឹង​ថា​គេ​សរសេរ​​យ៉ាង​ម៉េច ព្រោះ​រក​ក្នុង​វចនា​នុក្រម​អត់​​ឃើញ​សោះ ។ មិន​ដឹង​ថា​ពាក្យ​ហ្នឹង​ជា​ពាក្យ​របស់​ខ្មែរ​អត់ ?

    អូហ៍​! និយាយ​ចឹង បណ្ឌិត​គេ​បាន​ដាក់​ Guitar FAQ នៅ http://guitar4khmer.wordpress.com ហើយ ។ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។

  12. 12

    bandith said,

    យាហ៊ី បឿនគ្រាន់តែចង់ដោនឡូតផងអត់បាន?? តែមិនអីទេខ្ញុំឆ្លាត នៅតែអាចដោនឡូតបទហ្នឹងទៅស្តាប់នៅផ្ទះបាន​តាដែល ហេហេហេហេ….. ណាគេមានចំម្ងល់អីទាក់ទងហ្នឹងហ្គីតាទៅមើលនាំនោះទៅ។

  13. 13

    Boeun said,

    ចង់​ឲ្យ​ធ្វើ​តាម​ឆ្លាត​ចឹង ! តែ​បើ​ដាក់​ឲ្យ​​ដោនឡូត មាន​ន័យ​ថាខ្ញុំ​រំលោភ​​លើ​កម្ម​សិទ្ធិ​​បញ្ញា​របស់​គេ​ហើយ ។ ចឹង​បាន​អត់​ចង់​ដាក់​ឲ្យ​ដោនឡូត​ហ្នឹង​ណា ។ ណា​មួយ​, បើ​យើង​ដាក់​ឲ្យ​មាន​គ្រប់​យ៉ាង​នៅ​នេះ ចឹង​គេ​លែង​ទៅ​មើល​កន្លែង​ផ្សេង​ហើយ ។ ចឹង​ខ្ញុំ​ខុស​ទៀត​មិន​ខាន​ទេ ។ ហេហេហេ​!🙂

  14. 14

    naraths said,

    បឿន៖ អូ ! បឿនអឺយ ពាក្យហ្នឹងម៉េចក៏អត់មានចឹង ។ ពីព្រោះពាក្យហ្នឹងជា ពាក្យកំចីពីភាសាបារាំងទេតើ គឺទុយោ បូមទឹកហ្នឹងអី?
    អេ! ឌិត ពិតជាឡូយណាស់ ខ្ញុំចូលចិត្តអានមេរៀនហ្គីតា ហ្នឹងដល់ហើយ..

  15. 15

    Boeun said,

    ប៉ាហែល​ជា​ចឹង​ហើយ​! ចុះ​បើ​ចឹង ពាក្យ​ខ្មែរ​យើង ​គេ​ហៅ​ថា​អី​វិញ​ទៅ ?

  16. 16

    naraths said,

    និយាយចឹងក៏ត្រូវដែរ! មិនមែនក៏ត្រូវទេគឺ ត្រឹមត្រូវតែម៉ង! ប៉ុន្តែ ដូចជាអត់មានអ្នកណាថា អីទេ បើចិត្តល្អ ដាក់ឲ្យគេដោនឡូតខ្លះទៅ បើគេសុំ ។ កុំឲ្យគេថា យើង ហ្នឹង មនុស្ស គម្រិះ ហា ហា….:O

  17. 17

    naraths said,

    ពាក្យថា «ទុយោ» ហ្នឹង ខ្មែរយើងគេ ប្រើ ពាក្យ «បំពង់» ។ ដូចជា បំពង់ទឹក បំពង់ទីប បំពង់ទរ បំពង់…អីផ្សេងៗទៀត។ល។និង។ល។

  18. 18

    naraths said,

    បំពង់ក បំពង់បង្ហូរ បំពង់បឺត បំពង់ប៉ុយ (បំពង់ផ្សែង ឬស៊ីម៉ាំងម៉ូតូ)​ ជាដើម ។

  19. 19

    Boeun said,

    ណារដ្ឋ​ឯង​គួរ​តែ​សួរ​បណ្ឌិត​ទៅ​ធើ​ម៉េច​ដោន​ឡូត​បាន​ ? ខ្ញុំ​អត់​ចង់​ដាក់​​ដោយ​ចំហរ​​​ទេ ។ ចាំ​ខ្ញុំ​ឲ្យ​មិត្ត​ភ័ក្ត្រ​ផ្សេង​ទៀត​គេ​ដាក់​នៅ​ប្លក់​គេ​ឲ្យ​ដោនឡូត ហើយ​ខ្ញុំ​នឹង​ឲ្យ​គេ​ដាក់តំណរ​ពី​នេះ​ទៅ ។

  20. 20

    Boeun said,

    អូហ៍​! មាន​តា​ចឹង​ហើយ ។ អ៊ីចឹង​យើង​អត់​មិន​ត្រូវ​ប្រើ ទុយ៉ូ​ប៊ូម​ទឹក​ទេ គឺ​បំពង់​ប៊ូម​ទឹក​ទើប​ត្រូវ ។​ មែន​ទេ ?

  21. 22

    Boeun said,

    តែ​ជាក់​ស្ដែង, នរណា​ៗ​ក៏​គេ​ប្រើ​ពាក្យ ទុយ៉ូ ឬ​ត្រយោដែរ ។ បើ​យើង​ទៅ​និយាយ​បំពង់ ដូច​ជា​ “ខ្ញុំ​ទៅ​យក​បំពង់​បូម​ទឹក​សិន” ខ្ញុំ​ជឿ​ថា​ប្រាកដ​ជា​គេ​នឹង​សើច​មិន​ខាន​ទេ ហើយ​គេ​នឹង​ថា​យើង​និយាយ​ខុស !!! ???😦


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s