រំដួល​សុរិន្ទ

រំដួល​សុរិន្ទ
ច្រៀង​ដោយ ស៊ិន ស៊ីសាមុត

បាន​ឃើញ​បាន​យល់​ចង់​ស្គាល់​ភក្ត្រា រីក​ស្រស់​ដូច​ផ្កា​ឈ្មោះ​ថា​រំដួល​សុរិន្ទ
ចិន្ដា​ចំបែង​ធ្លាប់​គេង​សុបិន ប្រ​ហើរ​តែ​ក្លិន​សុរិន្ទ​ភព​ស្នេហ៍​កវី ។

អារម្មណ៍​លង់​លក់​ឈ្លក់​នឹង​សម្រស់ សោភ័ណ្ឌ​សម្ផស្ស​ល្អ​ស្រស់​គួ​ឲ្យ​បេតី
ដូច​ផ្កា​ក្រពុំ​កំពុង​ពេញ​វ័យ នៅ​ក្នុង​លោកិយ​រក​ស្រីមក​ផ្ទឹម​ពុំ​បាន ។

ផ្កា​មាន​ស្រទាប់​ដុះ​ជាប់​នឹង​មែក រំដួល​ចម្លែក​ល្អ​ប្លែក​ក្រអូប​រក​គ្មានអើយ
រំដួល​សុរិន្ទ​ល្អ​ហួស​ក្ដី​ស្មាន ប្រ​សិន​បេះ​បាន​នោះ​ប្រាណ​រៀម​អស់​ទុក្ខា ។

រៀម​គេង​មមើរ​បង្ហើរ​ចិត្ត​ស្មោះ ជាតិ​នេះ​រៀម​រស់​ក៏​ព្រោះ​រស់​ជាតិ​បុប្ផា
រំដួល​សុរិន្ទ​សូម​ទាន​មេត្តា ជួយ​ប្រោស​ង្ខា​ចិន្ដា​ដែល​បង​ប្រឹង​ស្ម័គ្រ ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s