ម៉ោង​៣​យប់​មិញ

ម៉ោង​៣​យប់​មិញ
ច្រៀង​ដោយ ស៊ិន ស៊ីសាមុត

 

ទំនួញ​អក្ខរា​ស្រី​ចារ​​ផ្ទាល់​ដៃ​ កណ្ដាល​រាត្រី​ក្នុង​ន័យ​កង្វល់
រៀម​បាន​យល់​ន័យ​កើត​ក្ដី​អំពល់ កណ្ដែង​ខ្វាយ​ខ្វល់​ស្ទើរ​បែក​ឱរ៉ា ។

អក្ខរា​ចែង​ថា​ស្នេហា​ត្រូវ​ព្រាត់​ ទ្រូង​ភ័យ​តក​ស្លុត​ស្ទើរ​ផុត​សង្ខារ
តាំង​ពី​ពេល​នោះ​ទ្រូង​បង​ខ្លោច​ផ្សារ ចុក​ណែន​ឱរ៉ា​រាល់​ពេល​ស្រមៃ ។

ម៉ោង​៣​យប់​ម៉ិញ​ទន្ទេញ​ចាំ​ជាក់ ចិត្ត​ធ្លាប់​ស្មោះ​ស្ម័គ្រ​សារ​សង​មេត្រី
ឥឡូវ​ភ្លេច​បង ភ្លេច​ឥត​អាល័យ តើ​បង​ខុស​អ្វី​ទើប​ស្រី​អាក់​អន់?

រាត្រី​សែន​ស្ងាត់​ខំ​កាត់​ចិត្ត​ដែរ ព្រួយ​រឹតតែ​​ទ្វេរ​ព្រោះ​ស្នេហ៍​តូ​ច​តន់
បង​ចង់​ជួប​មុខ​ពេល​ស្នេហ៍​យើងសូន្យ រ៉ាយ​រ៉ាប់​ប្រាប់​អូន​ថា​បង​លា​ហើយ ។

(ភ្លេង)

ម៉ោង​៣​យប់​ម៉ិញ​ទន្ទេញ​ចាំ​ជាក់ ចិត្ត​ធ្លាប់​ស្មោះ​ស្ម័គ្រ​សារ​សង​មេត្រី
ឥឡូវ​ភ្លេច​បង ភ្លេច​ឥត​អាល័យ តើ​បង​ខុស​អ្វី​ទើប​ស្រី​អាក់​អន់?

រាត្រី​សែន​ស្ងាត់​ខំ​កាត់​ចិត្ត​ដែរ ព្រួយ​រឹតតែ​​ទ្វេរ​ព្រោះ​ស្នេហ៍​តូ​ច​តន់
បង​ចង់​ជួប​មុខ​ពេល​ស្នេហ៍​យើងសូន្យ រ៉ាយ​រ៉ាប់​ប្រាប់​អូន​ថា​បង​លា​ហើយ ។

 

4 ចំលើយ so far »

  1. 1

    Tim Boeun said,

    សួស្ដី!
    បទ​នេះ​ខ្ញុំ​អត់​ចាំ​ចំណង​ជើង​ទេ ប្រ​ហែល​ជា មិន​មែន​ចំណង​ជើង​ ទំនួញ​អក្ខរា ឬ​ក៏​អាច​មាន​ចំណង​ជើង ម៉ោង​៣​យប់​ម៉ិញ??? ។
    ប្រសិន​បើ​លោក​អ្នក​ដឹង​ចំណង​ជើង​ច្បាស់​សូម​ជួយ​ប្រាប់​ផង ។
    សូម​អរគុណ​!

  2. 2

    Tim Boeun said,

    បទ​នេះ​ចំណង​ជើង​ពិត​គឺ​ “ម៉ោង​៣​យប់​មិញ” ។ ពេល​នេះ​ខ្ញុំ​បាន​កែ​ចំណង​ជើង​ពី “ទំនួញ​អក្ខរា” មក​ “​ម៉ោង​៣​យប់​មិញ” ហើយ ។

  3. 3

    ខ្ញុំវិញ មិនដឹងថា បទណា ជាបទណាទេ ។ នៅផ្ទះធ្លាប់មានកាស្សែតស្ដាប់ ដែរ តែឥឡូវបាត់អស់ហើយ ។ មានតែ អិម ភី ស៊្រី ផស់តាស៊ីសាមុត ម៉ាកាគោក ប៉ិនតែ មិនដឹង ថាបទស្អីខ្លះ ?

  4. 4

    Boeun said,

    ខ្ញុំ​កំពុង​តែ​ស្រាវ​ជ្រាវ បទ​ចាស់​ៗ​ទាំង​នោះ ។ សង្ឃឹម​ថា​នឹង​ដាក់​បាន​ច្រើន ហើយ​ចំណង​ជើង ត្រឹម​ត្រូវ​ តែ​បើ​ឃើញ​ខុស​សូម​ជួយ​កែ​ផង ។🙂


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s