អាស៊ីណា​ស្នេហា​បង

អាស៊ីណា​ស្នេហា​បង
ច្រៀង​ដោយ ៖ ស៊ិន​ ស៊ីសាមុត

អាស៊ីណា​ស្នេហា​បង ថ្ងៃ​នេះ​អូន​សើច​ថ្ងៃ​ស្អែក​អូន​យំ
ថ្ងៃ​នេះ​អូន​ធ្វើ​ឭក​រម្យទម​ ថ្ងៃ​ខ្លះ​ស្រី​ម៉ុម​ខឹង​នឹង​បង តើ​ហេតុ​អ្វី​? តើ​ហេតុ​អ្វី​?

អស៊ីណា​ស្នេហា​បង មួយ​ថ្ងៃ​ថា​ព្រម​មួយ​ថ្ងៃ​ថា​ទេ
ថ្ងៃ​នេះ​អូន​ថា​ស្រលាញ់​បង ថ្ងៃ​ស្អែកនួនល្អង​​ថា​មិន​ស្នេហ៍ តើ​ហេតុ​អ្វី​? តើ​ហេតុ​អ្វី?

រៀម​ខូច​ចិត្ត​ព្រោះ​ត្បិត​តែ​អូន​ម្ដេច​ក៏​មាស​ស្ងួន​មិន​ព្រម​ប្រណី
ពេល​ណា​ទៅ​ទើប​បាន​ស្រស់​ស្រី​អូន​បាន​យល់​ន័យ​សេចក្ដី​ស្នេហា? តើ​ថ្ងៃ​ណា​ៗ?

អាស៊ីណា​ស្នេហា​បង ថ្ងៃ​នេះ​អូន​សើច​ថ្ងៃ​ស្អែក​សោកា
អូន​ធ្វើ​ឲ្យ​បង​រឹត​តែ​ខ្នាញ់​រឹត​តែ​ស្រលាញ់​កន្និដ្ឋា​ អាស៊ីណា​ស្នេហា​បង ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s