អានុស្សាវរីយ៍​សេក​សក

អានុស្សាវរីយ៍​សេក​សក
ច្រៀង​ដោយ ៖ ស៊ិន​ ស៊ីសាមុត

 

នឹក​ដល់​សេក​សក​ទឹក​ហូរ​រលេញ រលក​បោក​បាច​បណ្ដេញ រត់​រមេញ​លើ​ផ្ទាំង​សិលា
រលើប​រលោង​រាប​ស្មើរ​ដូច​ក្ដារ​ ហែប​ហែល​បណ្ដែត​អាត្មា ហែល​ធ្មេច​នេត្រា​តាម​ទឹក ។

បណ្ដែត​ទៅ​ប៉ះ​លើ​ព្រេង​វាសនា បណ្ដាច់​បណ្ដូល​បុប្ផា លើ​គង្គារូប​ល្អ​​គួរ​ភ្លឹក
យក​ដៃ​ច្រាន​បង​ហើយ​សើច​កក្អឹក ពិរោះ​ហាក់​ដូច​រលក​ទឹក សក្កិ​សម​នឹង​ឭក​ប្រពៃ ។

បង​ឮ​អូន​ឆ្លើយ​ពាក្យ​រណ្ដំ ពិរោះ​ភិរម្យ​ពុំ​មាន​ឆ្មើង​ឆ្មៃ
ឱ​!​សេក​សក​បង​សែន​នឹក​ស្រី តើ​កម្ម​អ្វី​នាំ​ឲ្យ​ស្រី​ឃ្លាត​ពី​បង​ហើយ ។

ចំណារ​លើ​ថ្ម​ចំណាំ​ចិត្ត​ស្នេហ៍ ដិត​ជាប់​រាប់​រយ​ថ្ងៃ​ខែ ថ្ម​នៅ​តែ​ចារ​ជា​សាក្សី
កម្ម​កាច​បោក​បក់​មក​លប​ប្រល័យ ស្នេហា​​យើង​ឲ្យ​ក្សិន​ក្ស័យ សល់​តែ​ស្នាដៃ​លើ​ថ្ម ។

(ភ្លេង)

ចំណារ​លើ​ថ្ម​ចំណាំ​ចិត្ត​ស្នេហ៍ ដិត​ជាប់​រាប់​រយ​ថ្ងៃ​ខែ ថ្ម​នៅ​តែ​ចារ​ជា​សាក្សី
កម្ម​កាច​បោក​បក់​មក​លប​ប្រល័យ ស្នេហា​​យើង​ឲ្យ​ក្សិន​ក្ស័យ សល់​តែ​ស្នាដៃ​លើ​ថ្ម ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s