បែក​ចាន

បទៈ បែក​ចាន
ច្រៀង​ដោយៈ ម៉េង កែវ​ពេជ្ជតា

អើ…​អើយ បែក​ចាន បែក​ចាន​ម៉ែ​មួយ កូន​សែន​នឹក​ព្រួយ​ខ្លាច​ម៉ែ​ឲ្យ​សង អើយ​ណា​ខ្លាច​ម៉ែ​ឲ្យ​សង
បែក​ទាំង​ថង់​រង បែក​ទាំង​ថង់​រង វាយ​គង​ចង​ដៃ អើ…​អើយ វាយ​គង​ចង​ដៃ ។

អើ…​អើយ បែក​ទាំង​ បែក​ទាំង​​អើយ​ចាន​ចាស់ ចាន​គេ​ល្អ​ណាស់ បែក​ទាំង​ចាន​ថ្មី ចាន​ជាម​​ចាន​ថ្ម ឱ​ណា​ចាន​ល្អ​ប្រពៃ
ចាន​កេរ្តិ៍​តា​យាយ ចាន​កេរ្តិ៍​តា​យាយ គឺ​ចាន​បញ្ចរ៉ង អើ…អើយ គឺ​ចាន​បញ្ចរ៉ង ។

អើ…​អើយ ឱ​អ្នក​ អ្នក​អ្ហាយ ម្ចាស់​ថ្លៃ​អ្ហាយ​ អ្នក​មាន​គុណ​ក្រៃ បី​បាច់​រូប​កូន​តាំង​ពី​ក្មេង​វ័យ អើយ
ថ្ងៃ​នេះ​អ្នក​ម្ដាយ ថ្ងៃ​នេះ​អ្នក​ម្ដាយ ឲ្យ​កូន​រៀប​ការ អើ…​អើយ ឲ្យ​កូន​រៀប​ការ ។

អើ…​អើយ ញាតិ​មិត្ត​ ញាតិ​មិត្ត​ជួប​ជុំ មេបា​តូច​ធំ​សប្បាយ​ខ្ញៀវ​ខ្ញារ ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​គ្រួសារ អើយ
កូន​សូម​​លា​មាតា កូន​លា​បីតា​មាន​គ្រួសារ​ហើយ អើ…អើយ មាន​គ្រួសារ​ហើយ ។

(ភ្លេង)

អើ…​អើយ ឱ​អ្នក​ អ្នក​អ្ហាយ ម្ចាស់​ថ្លៃ​អ្ហាយ​ អ្នក​មាន​គុណ​ក្រៃ បី​បាច់​រូប​កូន​តាំង​ពី​ក្មេង​វ័យ អើយ
ថ្ងៃ​នេះ​អ្នក​ម្ដាយ ថ្ងៃ​នេះ​អ្នក​ម្ដាយ ឲ្យ​កូន​រៀប​ការ អើ…​អើយ ឲ្យ​កូន​រៀប​ការ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s