បេះដូង​ជួយ​បេះដូង

បេះដូង​ជួយ​បេះដូង
ច្រៀង​ដោយ ៖ ឈិត សុវណ្ណ​បញ្ញា, សាពូន មីដាដា
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១០ – ស្រក់​ទឹក​ភ្នែក​មិន​មែន​គ្មាន​បញ្ហា

 

(ស) មើល​មេឃ​រាប់​ផ្កាយ​ចាយ​ចិត្ត​គិត​ដល់​អ្នក​ណា? អង្គុយ​សោកា​មួយ​ម៉ាត់​មិន​ឮ​​ចេញ​ស្ដី
លរ​លេង​លិប​លរ​បញ្ឈរ​ភ្នែក​លួច​មើល​ស្រី ហាក់​ចង់​ស្រដី​មិន​ហ៊ាន​និយាយ​មាន​រឿ​ង​អី​បង?

(ប) អង្គុយ​ម្នាក់​ឯង​វង្វេង​វីវក់​ខ្វល់​ខ្វាយ ចិត្ត​មិន​សប្បាយ​ព្រោះ​តែ​ស្នេហ៍​ខក​បំណង
សង្សា​ក្បត់​ចិត្ត​ជាន់​ឈ្លី​ធ្វើ​បាប​បេះដូង ស្រី​គេ​បែរ​ខ្នង​គេ​លែង​ទាក់​ទង​ឲ្យ​បង​លួច​យំ ។

(ស) ស្មាន​ថា​រឿង​អី លោក​អើយ! កើត​រោគ​ស្នេហា ប្រុស​ៗ​ហ្នឹង​ណា​ចូល​ចិត្ត​សោកា​យក​ស្នេហ៍​ជា​ធំ
(ប) មិន​ចង់​ខ្វល់​ដែរ​តែ​បេះដូង​វា​ក្ដៅ​ងំ មិន​ងាយ​នឹង​ស្អំ​មិន​សម​នឹង​ងាយ​ មិន​ងាយ​នឹង​ភ្លេច ។

(ប) រនាប​ដែល​បាក់​ពឹង​ពាក់​យក​រនាប​ជួស (ស) បេះដូង​ជ្រុល​ជ្រោះ​ទៅ​បួស​បុណ្យ​មិន​សម្រេច
(ប) គួរ​ធ្វើ​យ៉ាង​ណា​មេត្ត​ជួយ​ស្ដារ​ឲ្យ​ចិត្ត​ស្រួល​ស្រេច? (ស) សេះដាច់​សេះ​តាម បេះដូង​មាន​ស្នាម​យក​បេះដូង​ជួស (ប) ហា! ថា​ម៉េច?

(ភ្លេង)

(ប) អង្គុយ​ម្នាក់​ឯង​វង្វេង​វីវក់​ខ្វល់​ខ្វាយ ចិត្ត​មិន​សប្បាយ​ព្រោះ​តែ​ស្នេហ៍​ខក​បំណង
សង្សា​ក្បត់​ចិត្ត​ជាន់​ឈ្លី​ធ្វើ​បាប​បេះដូង ស្រី​គេ​បែរ​ខ្នង​គេ​លែង​ទាក់​ទង​ឲ្យ​បង​លួច​យំ ។

(ស) ស្មាន​ថា​រឿង​អី លោក​អើយ! កើត​រោគ​ស្នេហា ប្រុស​ៗ​ហ្នឹង​ណា​ចូល​ចិត្ត​សោកា​យក​ស្នេហ៍​ជា​ធំ
(ប) មិន​ចង់​ខ្វល់​ដែរ​តែ​បេះដូង​វា​ក្ដៅ​ងំ មិន​ងាយ​នឹង​ស្អំ​មិន​សម​នឹង​ងាយ​ មិន​ងាយ​នឹង​ភ្លេច ។

(ប) រនាប​ដែល​បាក់​ពឹង​ពាក់​យក​រនាប​ជួស (ស) បេះដូង​ជ្រុល​ជ្រោះ​ទៅ​បួស​បុណ្យ​មិន​សម្រេច
(ប) គួរ​ធ្វើ​យ៉ាង​ណា​មេត្ត​ជួយ​ស្ដារ​ឲ្យ​ចិត្ត​ស្រួល​ស្រេច? (ស) សេះដាច់​សេះ​តាម បេះដូង​មាន​ស្នាម​យក​បេះដូង​ជួស
សេះដាច់​សេះ​តាម បេះដូង​មាន​ស្នាម​យក​បេះដូង​ជួស
សេះដាច់​សេះ​តាម បេះដូង​មាន​ស្នាម​យក​បេះដូង​ជួស
(ប) សេះដាច់​សេះ​តាម បេះដូង​មាន​ស្នាម (ស) ​យក​បេះដូង​ជួស ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s