ខ្លាញ់​បាត​ខ្ទះ

ខ្លាញ់​បាត​ខ្ទះ
ច្រៀង​ដោយ ៖ សាពូន មីដាដា
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១០ – ស្រក់​ទឹក​ភ្នែក​មិន​មែន​​គ្មាន​បញ្ហា

អូន​ចោល​បង​ទៅ​សល់​នៅ​ទុក្ខ​សោក​សង្រែង ដួង​ចិត្ត​ហួត​ហែង​វង្វេង​ឈឺ​ចាប់​កប់​ទ្រូង
កំសត់​តាម​កម្ម​មិន​ហាម​រារាំង​នួន​ល្អង ទោះ​ហូរ​ទឹក​ភ្នែក​ម៉ឺន​ដង​ បង​ដឹង​មិនអាច​ឃាត់​ស្កាត់ ។

តែ​មុន​នឹង​ព្រាត់​សូម​ផ្ដាំ​មួយ​ម៉ាត់​ព្រលឹង​ បេះដូង​មួយ​ហ្នឹង​ទន្ទឹង​លុះ​ជីវិត​បាត់
មិន​ខឹង​មិន​គ្រោត​ មិន​ចោត​​ទ្រាំ​ឈឺ​ស្ងាត់​ៗ ស្នេហ៍​ពិត​សល់​មួយ​កំណាត់​ទន្ទឹង​ក្រោយ​ព្រាត់​ជួប​វិញ ។

ជា​កករ​ខ្មួល​ខ្មាញ់​ ឬ​ខ្លាញ់​បាត​ខ្ទះ? គេ​ឆ្អើម​​គេ​ឆ្អេះ​ខ្ពើម​ខ្ជាក់​បង​មិន​ស្រលាញ់
ចិញ្ចឹម​ចិត្ត​ស្មោះ ប្រឹង​រស់​មិន​ក្ស័យ​​មិន​ចាញ់ ភក្ដី​ក្នុង​ទ្រូង​ពាស​ពេញ ទន្ទេញ​លុះ​ថ្ងៃ​ក្ស័យ​​ប្រាណ ។

ស្នេហ៍​ថ្មី​បវរ អប​អរ​ជា​មួយ​បាន​ទេ? ដឹង​ថា​ព្រាត់​ស្នេហ៍​គ្មាន​ចេតនា​ទេ​រំខាន
បណ្ដាំ​ចុង​ក្រោយ បើ​ថ្ងៃ​ណា​មួយ​សោក​ប្រាណ ចាំ​ទុក​ណា​ស្រស់​កល្យាណ​មាន​បង​ម្នាក់​នេះ​ចាំ​លុះ​ថ្ងៃ​ក្ស័យ ។

(ភ្លេច)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s