អក​បឹង​កន្សែង

អក​បឹង​កន្សែង
ច្រៀង​ដោយ ៖ ស៊ិន ស៊ីសាមុត

ជ្រោះ​ជ្រង​សែន​ជ្រៅ​ទឹក​នៅ​ស្ងៀម​នឹង ដង​ព្រៃ​ស្ងាត់​ឈឹង​ដាក់​នាម​ហៅ​បឹង​កន្សែង
សារ៉ាយ​ព្រលិត​កៀក​កាយ​ប្រលែង ថ្ងៃ​ចរ​ចាំង​សូរសែង អស់​ឱ​កន្លែង​កំសាន្ត ។

ថ្ងៃ​ត្រង់​រៃ​យំ​សណ្ដំ​ដួង​ចិត្ត ឃើញ​ផ្កា​ព្រលិត​ស្រពោន​ក្រៀម​ស្វិត​ឱប​ប្រាណ
អក​ទួញ​សារស័ព្ទ​​ទំនួញ​ខក​ខាន​ រំលឹក​ខ្ញុំ​ឲ្យ​ឃ្លាន​នឹក​ដល់​មេរៀន​ស្នេហា ។

ខ្ញុំ​ឆ្លុះ​ភក្ត្រា​ទឹក​ថ្លា​ដូច​ពេជ្រ ភ្នែក​ខ្ញុំ​ប្រឹង​ធ្មេច​បំភ្លេច​ចិន្តា
ជំនោរ​បឹ​ងកន្សែ​ខ្សឹប​ថ្លែង​ប្រាប់​ថា កំពង់​ថ្ម​ដា​គង្គា​លិច​ហើយ ។

សល់​តែ​កន្សែ​ង​ប្រលែង​មាត់​បឹង អក​យំ​ទន្ទឹង​ស្រែក​ហៅ​ព្រលឹង​ឲ្យ​ឆ្លើយ
ក្នុង​ទ្រូង​អន្រន់​បេះដូង​ឲ្យ​ឆ្លើយ សែន​ស្រណោះ​កាត់​ត្រើយ ស្នេហា​ខ្ញុំ​អ្ហើយ​ទៅ​ណា ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s