រាំ​ធុង​បាស​ជួប​ស្នេហ៍

រាំ​ធុង​បាស​ជួប​ស្នេហ៍
ច្រៀង​ដោយ ៖ រិន សាវ៉េត
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១១ – Marry X’Mas

 

មក​រាំ​មក​រាំ​ធុង​បាស (ពីរ​ដង) ទើប​នឹង​ហាត់​រៀន​ថ្មី​ៗ សិល្បៈ​បុរាណ​សម័យ​​បង​ប្អូន​ប្រុស​ស្រី​សូម​​ស្ដាប់​កំសាន្ត
ចង់​រាំ​ចង់​ច្រៀង​ក៏​បាន (ពីរ​ដង) ស្រុក​យើង​សុខ​សាន្ត​គ្រប់​ប្រាណ​​រីក​រាយ ទាំង​តា​ទាំង​យាយ​ហរទ័យ​​សុខុម ភ្លេង​លេង​រណ្ដំ​ក្រុម​តន្ត្រី​នៃ​ភូមិ​ខ្ញុំ ។

អ្នក​ខ្លះ​មក​ពី​នាយ​ធ្លាក់​អាយ​ រួម​សប្បាយ​ដោយ​មិន​ប្រកាន់ ស្រីៗ​រាង​រៀវ​ល្វត់​ល្វន់ នាង​រាំ​សម​អើយ​សែន​សម
បង​ប្អូន​អ្ហាយ​!កុំ​នៅ​បង្អង់ ចូល​មក​រាំ​ជា​មួយ​ស្រស់​ស្រី បើ​មាន​និស្ស័យ​ចំណាំ​មុខ​ទុក ស្អែក​ឲ្យ​ម៉ែ​ពុក​ដណ្ដឹង​រៀប​ការ ។

សម្លឹង​មើល​ចំ​ភ័ក្រ​ស្រី ទន់​ជើង​ទន់​ដៃ​ចំឡែក​ម្លេះ​ទេ? តើ​អូន​ឈ្មោះ​អ្វី​​ស្រី​ល្អ​ជាង​គេ?
តើ​អូន​មាន​គូរ​ឬ​នៅ​ទំនេរ? បង​ចាញ់​សម្រស់​ស្រី​ថ្លៃ​ល្អ​ដូច​អប្សរា ។

អូន​អ្ហា៎យ!​អូន​ល្អ​ពេក​ពន់ មើល​យូរ​រឹត​ល្អ​គន់​ គួរ​ចាប់​ចិត្ត​ស្នេហា
តារា​ថ្មី​ល្បី​នៅ​ចាញ់​ជីវ៉ា បង​សួរ​ចិត្ត​តើ​អូន​គិត​យ៉ាង​ណា?
សូម​អូន​ឆ្លើយ​វាចារ​ព្រម​ស្នេហា​បង​ទេ?

រូប​បង​ជា​កូន​អ្នក​ស្រែ​ចេះ​ខ្លាច​ឳ​ម៉ែ ចេះ​កិច្ច​ការ​ស្រាល​ធ្ងន់
បង​ចេះ​ភ្លេង​ហើយ​ចេះ​ច្រៀង​ចេះ​រាំ (ពីរ​ដង) សំណាង​ហើយ​ណា​ម៉ុម​បាន​បង​ធ្វើ​ប្ដី
បើ​មិន​ជឿ​សួរ​អ្នក​ស្រុក​លរមើល (ពីរ​ដង) ។

បើ​អូន​ព្រម​ស្អែក​ព្រឹក​ហ្នឹង បង​ចូល​ដណ្ដឹង​មិន​ទុក​ពេល​យូរ​ឡើយ
ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដាំ​ពេជ្រ​រួច​ហើយ លើក​ជំនូន​ផ្គាប់​ចិត្ត​អ្នក​ម្ដាយ​ស្រី
រៀប​ការ​តាម​ប្រពៃ​ណីយ៍​ រាំ​សប្បាយ​តន្ត្រី​ភូមិ​យើង ។

អ្នក​ខ្លះ​មក​ពី​នាយ​ធ្លាក់​អាយ​ រួម​សប្បាយ​ដោយ​មិន​ប្រកាន់ ស្រីៗ​រាង​រៀវ​ល្វត់​ល្វន់ នាង​រាំ​សម​អើយ​សែន​សម
បង​ប្អូន​អ្ហាយ​កុំ​នៅ​បង្អង់ ចូល​មក​រាំ​ជា​មួយ​ស្រស់​ស្រី បើ​មាន​និស្ស័យ​ចំណាំ​មុខ​ទុក ស្អែក​ឲ្យ​ម៉ែ​ពុក​ដណ្ដឹង​រៀប​ការ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s