និយម​ន័យ​ស្នេហ៍

និយម​ន័យ​ស្នេហ៍
ច្រៀង​ដោយ ៖ សាពូន មីដាដា
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស

 

តើ​អ្វី​ទៅ​អាច​បញ្ជាក់​ថា​បង​ស្នេហ៍​ស្រី លើ​លោកិយ​គ្មាន​ស្រី​ណា​អាច​ផ្ទឹម​បាន​ឡើយ
ក្នុង​បេះ​ដូង​លង់​ស្នេហ៍​លើ​ពៅ​​ទៅ​ហើយ មាស​បង​អ្ហើយ​ បង​គិត​អូន​គ្រប់​នាទី ។

រាល់​វេលា​គ្រប់​ដង្ហើម​ចេញ​ចូល​ណា​អូន សម្រស់​ស្ងួន​អង្រួន​ទ្រូង​ឲ្យ​បង​ញាប់​ញ័រ
ដោយ​ក្ដី​ស្នេហ៍​អាណិត​មិន​ប្រែ​ឡើយ​ស្រី សូម​ចរណៃ​យល់​ពី​ភក្ដី​ស្នេហ៍​ស្មោះ ។

តម្លៃ​ស្នេហ៍​បង​ថែរ​ដូច​កែវ​នេត្រា តើ​ជីវ៉ា​ប្រាថ្នា​ឲ្យ​បង​ធ្វើ​អ្វី​ទៀត?
បើ​ពេល​នេះ​យើង​ជួប​គ្នា​មិន​ដែល​ឃ្លាត ពាក្យ​សូក​សៀត​អ្នក​ផ្សេង​អូន​កុំ​ជឿ​គេ ។

ពាក្យ​ស្នេហា​គឺ​ជា​ការ​ដែល​ហ៊ាន​លះបង់ ហើយ​ស្មោះ​ត្រង់​យល់​ចិត្ត​​គ្នា​ជា​រៀង​ដរាប
នេះ​ហើយ​ជា​ចម្លើយ​ឆ្លើយ​ពី​បេះដូង ប្រាប់​នឹម​នួន​ថា​ដួង​ចិត្ត​បង​យ៉ាង​ណា ។

(ភ្លេង)

តម្លៃ​ស្នេហ៍​បង​ថែរ​ដូច​កែវ​នេត្រា តើ​ជីវ៉ា​ប្រាថ្នា​ឲ្យ​បង​ធ្វើ​អ្វី​ទៀត?
បើ​ពេល​នេះ​យើង​ជួប​គ្នា​មិន​ដែល​ឃ្លាត ពាក្យ​សូក​សៀត​អ្នក​ផ្សេង​អូន​កុំ​ជឿ​គេ ។

ពាក្យ​ស្នេហា​គឺ​ជា​ការ​ដែល​ហ៊ាន​លះបង់ ហើយ​ស្មោះ​ត្រង់​យល់​ចិត្ត​​គ្នា​ជា​រៀង​ដរាប
នេះ​ហើយ​ជា​ចម្លើយ​ឆ្លើយ​ពី​បេះដូង ប្រាប់​នឹម​នួន​ថា​ដួង​ចិត្ត​បង​យ៉ាង​ណា
ប្រាប់​នឹមនួន​ថា​ដួង​ចិត្ត​បង​យ៉ាង​ណា ។

 

4 ចំលើយ so far »

  1. 1

    សួស្តី
    តើអ្នកមកពីខាងណាទៅណាដែរ?
    នេះជាការមកដល់លើកទីមួយរបស់ខ្ញុំ
    ខ្ញុំប្រហែលជាមកញឹកញាប់ហើយព្រោះមានទំនុកច្រៀងអាន
    លាហើយ!

  2. 2

    Tim Boeun said,

    ខ្ញុំ​នៅ​ស្រុក​ខ្មែរ​នេះ​ទេ ។
    អរគុណ​ដែល​ចាប់​អារម្មណ៍ ។ សង្ឃឹម​ថា​នឹង​បាន​ជួប​លោក​ទៀត ។

  3. 3

    អេ ! បឿន ជួបគ្នាម្តងហើយមែនទេ? ពិតជាពិសេសមែនទំព័រនេះ ហា​​ហា ឡូយណាស់ ជាអ្នកទីមួយហើយមែនទេក្នុងការសរសេរអត្ថបទចម្រៀងខ្មែរ ? មិនដែលមានពីមុនមកទេ ។
    ណែ!​ដឹងទេតាប៉ិ ឈ្មោះ ខេមរបក្សី ទៅទីណាក៏ឃើញដែរ ហើយComments មុនគេរហូត គ្មាននរណាដណ្ដើមឈ្នះទេ ។ ហា និយាយលេង ទេ។ តែមែន!​អ្នកណាក៏គេនិយាយដែរ!
    ពី ណារដ្ឋស៍

  4. 4

    សួស្ដី​ណារដ្ឋស៍ !
    ពិត​មែន​ហើយ​យើង​ជួប​គ្នា​ម្ដង​ហើយ ។ អរ​គុណ​ដែល​បាន​គាំទ្រ ។ ខេមរៈ​បក្សី ល្បី​ឈ្មោះ​ណាស់ ! ខ្ញុំ​ក៏​ឃើញ​គាត់​នៅ​គ្រប់​កន្លែង​ដែរ🙂 ។
    បី​ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ដាក់​អត្ថបទ​ចំរៀង​បន្ថែម​ទៀតព្រោះ​អ៊ីនធឺណេត​អត់​ដំណើរការ​បី​ថ្ងៃ​ហើយ ។ ពេល​នេះ​ឆ្លៀត​ចូល​អ៊ីនធឺណេត​កាហ្វេ​បន្តិច​ព្រោះ​នឹក​កំណត់​ហេតុ​របស់​ខ្លួន​ឯង​មែន​ទែន ។ ប៉ុន្មាន​ថ្ងៃ​នេះ​វា​ពិត​ជា​កំសត់​ហើយ​ព្រោះ​ខ្ញុំ​ឃ្លាត​ពី​វា ។😀
    អរគុណ​ណាស់​ណារដ្ឋស៍​សង្ឃឹម​ជួប​គ្នា​ពេល​ក្រោយ​ទៀត ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s