គ្មាន​ផ្លូវ

គ្មាន​ផ្លូវ
ច្រៀង​ដោយ ៖ ព្រាប សុវត្ថិ
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ២៩៥ – ដំរី​ថ្នម​ស្នេហ៍

 

មេឃ​គង់​មាន​ភ្លៀង ភ្លៀង​គង់​មាន​ថ្ងៃ​រាំង
បើ​ស្នេហា​ត្រូវ​ជាប់​គាំង ឃាំង​យក​ទាំង​ចិត្ត​នេះ​គឺ​គ្មាន​ផ្លូវ
យប់​ក៏​គង់​មាន​ថ្ងៃ​ ថ្ងៃ​ប្រែ​តាម​រដូវ
តែ​បើ​ឲ្យ​បំភ្លេច​ពៅ វា​រឹត​តែ​គ្មាន​ផ្លូវ​បំភ្លេច​ថ្លៃ ។

ទឹក​ភ្នែក​លួច​ពូន​ជ្រំ យំ​ក្នុង​បេះដូង
ស្ងួត​ទាំង​ខ្លួន​ខ្សោះ​រីង​រៃ តែ​នៅ​គ្មាន​ផ្លូវ​កែ​ចិត្ត​បង្ខិត​លុប​ស្នេហ៍​ចាស់
ប្រឹង​ញញឹម​បន្លប់​ក្រែង​លើក​លែង ប្រាប់​ខ្លួន​ឯង​គ្មាន​ឱកាស
តែ​ចិត្ត​រឹង​រូស​បេះដូង​មានះ ប្រាកដ​មិន​អាច​ប្ដូរ​ផ្លាស់​ព្រោះ​នៅ​ស្នេហ៍​ដូច​ដើម
ស្នេហ៍​គ្មាន​ផ្លូវ​កែ​ចិត្ត ។

(ភ្លេង)

ស្នាម​លើ​ក្រដាស គង់​មាន​ថ្ងៃ​រលត់
ល្ខោន​គង់​មាន​ថ្ងៃ​ចប់ តែ​បើ​ឲ្យ​ចប់​ចិត្ត​នេះ​គឺ​គ្មាន​ផ្លូវ
ពណ៌​គង់​មាន​ពេល​ប្រែ ស្នេហ៍​ដែល​បង​បាន​ដៅ
ឆ្លាក់​ទុក​ក្នុង​បេះដូង​ពៅ ត្រូវ​បិទ​ឈប់​នឹក​នា​ទៀត​មិន​បាន ។

ទឹក​ភ្នែក​លួច​ពូន​ជ្រំ យំ​ក្នុង​បេះដូង
ស្ងួត​ទាំង​ខ្លួន​ខ្សោះ​រីង​រៃ តែ​នៅ​គ្មាន​ផ្លូវ​កែ​ចិត្ត​បង្ខិត​លុប​ស្នេហ៍​ចាស់
ប្រឹង​ញញឹម​បន្លប់​ក្រែង​លើក​លែង ប្រាប់​ខ្លួន​ឯង​គ្មាន​ឱកាស
តែ​ចិត្ត​រឹង​រូស​បេះដូង​មានះ ប្រាកដ​មិន​អាច​ប្ដូរ​ផ្លាស់​ព្រោះ​នៅ​ស្នេហ៍​ដូច​ដើម
ស្នេហ៍​គ្មាន​ផ្លូវ​កែ​ចិត្ត ។

បង​នៅ​ចាំ​ត្រង់​នេះ​ នៅ​​ត្រង់​នេះ ដឹង​ទេ​ថ្លៃ
មិន​ធ្លាប់​ប្រែ​ចិត្ត​ពី​ថ្លៃ ប្រែ​ពី​ស្រី ប្រែ​ពីស្រី
ស្នេហ៍​គ្មាន​ផ្លូវ​កែ​ចិត្ត ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s