ឱ!​ស្នេហ៍​មាស​បង

ឱ!​ស្នេហ៍​មាស​បង
ច្រៀង​ដោយ ៖ ព្រាប សុវត្ថិ
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១២ – ឱ!​ស្នេហ៍​មាស​បង

ឱ! ស្នេហ៍​មាស​បង​ស្ដាប់​ភ្លេង​បង​ច្រៀង​បំពេរ ជាតិ​នេះ​រៀម​ស្នេហ៍​ ស្នេហ៍​អូន​ទុក​ក្នុង​ហរទ័យ
ពេល​ញ៉ាំ​ក៏​ញ៉ាំ​មិន​បាន​ ពេល​គេង​ទុក្ខ​ព្រួយ​រាល់​ថ្ងៃ ដឹង​ទេ​ចរណៃ​ រៀម​សូម​ស្នេហ៍​ស្រី​ប្រាកដ ។

ស្រលាញ់​បង​ទៅ​បង​នឹង​លើក​ទូល​ថ្នាក់​ថ្នម បំពេរ​បី​បម​ឆោម​ស្នេហ៍​មិន​ឲ្យ​កង្វល់
ពាក្យ​ពិត​បង​ពោល​ពាក្យ​ពិត​ ទើប​ស្នេហ៍​តែ​ឆោម​និមល លោក​នេះ​ លោក​មុន ស្នេហ៍​អូន​លុះ​គ្រា​ក្សិន​ក្ស័យ ។

រៀម​នឹង​ថ្នាក់​ថ្នម​បី​បម​ឆោម​កែវ​នីមល រៀម​ស៊ូ​អត់​ធន់​ទ្រាំ​ទុក​លំបាក​រីង​រៃ
គេ​ថា​ផ្លូវ​ថ្នល់​រថយន្ត​ជា​គូរ​នីស្ស័យ ដួង​ចៃ ដួង​ចៃ បង​ក្ស័យ​តាម​ស្រី​ជា​និច្ច ។

ឱ! ស្នេហ៍​មាស​បង បើ​នួន​ល្អង​ព្រម​រួម​ប្រាណ ល្អ​ណាស់​កល្យាណ បើ​ស្នេហ៍​ប្រែ​ជា​ទឹក​មន្ត
ឲ្យ​ក្ស័យ​ក៏​បង​ព្រម​ក្ស័យ​ មិន​ស្ដាយ​ជីវិត​ឡើយ​អូន ភ័ក្រ​មូល​ដូច​ច័ន្ទ បង​សូម​រួម​រ័ក្ស​លុះ​ក្ស័យ ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s