ស្រណោះ​ភ្លៀង

ស្រណោះ​ភ្លៀង
ច្រៀង​ដោយ ៖ រិន សាវ៉េត
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១២ – ឱ!​ស្នេហ៍​មាស​បង

ស្រណោះ​ភ្លៀង​ដូច​សំនៀង​ស្រី ធ្លាប់​ឮ​រាល់​ថ្ងៃ ឲ្យ​រៀម​ស្រមៃ​នឹក
រាល់​ពេល​ថ្ងៃ​យប់​ព្រឹក នឹក​អើយ​សែន​នឹក រឭក​មាស​ស្ងួន​នួន​ធ្លាប់​ស្នេហា ។

ស្រណោះ​ភ្លៀង​ដូច​ចំរៀង​ស្នេហ៍ បង​ច្រៀង​បំពេរ​ឲ្យ​កើយ​លើ​ឱរ៉ា
ឥឡូវ​បាត់​ពៅ​ទៅ​ណា ឲ្យ​រៀម​ខ្លោច​ផ្សារ​ព្រោះ​តែ​កន្និដ្ឋា​ឃ្លាត​ឆ្ងាយ​ពី​បង ។

អូន​ភ្លេច​ហើយ​ភ្លេច​ខ្នើយ​កំសត់ អូន​ភ្លេច​បទ​ដែល​រៀម​បំពេរ​នួន​ល្អង
ភ្លេច​មុង​ពូក​ខ្នើយ​ធ្លាប់​កល់​កើយ​មិន​ដែល​ឲ្យ​ហ្មង អូន​ភ្លេច​ចំណង​ដៃ​អូន​នឹង​បង​ក្នុង​ថ្ងៃ​រៀប​ការ ។

ស្រណោះ​ភ្លៀង​ច្រៀង​ទាំង​ទឹក​ភ្នែក ច្រៀង​រឿង​សង្វេគ រឿង​ជីវិត​ខ្លោច​ផ្សារ
ថ្ងៃ​នេះ​ទៅ​មុខ​កំព្រា វេទនា​ដួង​ចិត្ត​ ជីវិត​ឥត​ន័យ​លុះ​ថ្ងៃ​អវសាន្ត ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s