ល្មម​ហើយ​ណា​ស្រី

ល្មម​ហើយ​ណា​ស្រី
ច្រៀង​ដោយ ៖ ព្រាប សុវត្ថិ
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១២ – ឱ!​ស្នេហ៍​មាស​បង

ល្មម​ហើយ​ណា​ស្រី ប្រណី​ដល់​បង​ផង​ណា កុំ​យក​សម្រស់​ភក្រ្តា​ប្រហារ​ដួង​ចិត្ត​បុរស
ដូច​ដួង​តារា អ្នក​ណា​ក៏​លង់​សម្ផស្ស នេះ​គឺ​ទារន្ធ​បុរស​ ចំពោះ​សម្រស់​ស្នេហ៍​ស្រី ។

អូន​ប្រហារ​ប្រុស​ស្លាប់​អស់​ជា​ច្រើន​មក​ហើយ នៅ​មិន​ល្មម​ចិត្ត​អូន​ឡើយ នេះ​ហើយ​ចិត្ត​ឥត​ប្រណី
តើ​ប៉ុន្មាន​ទៀត​​ទើប​សម​​ល្មម​នឹង​ចិត្ត​ស្រី? ប្រុស​ៗ​អស់​មួយ​ផែន​ដី​​មុខ​ជា​ក្ស័យ​ដោយ​ស្នាដៃ​អូន ។

ឬ​អាង​រូប​កាយ ឬ​មួយ​ឆោម​ឆាយ​អាង​លើ​កេតិយស ថ្ងៃ​នេះអូន​នៅ​មាន​ឈ្មោះ​ ព្រោះ​រូប​ប្រុស​នៅ​ឱន​លំទោន
អស់​ព្រហ្មចារីយ៍ រូប​ស្រី​ដូច​ផ្កា​ស្រពោន ពាក្យ​បញ្ចើច​បញ្ចើរ​អូន រលាយ​សូន្យ​គ្មាន​គេ​រាប់​អាន ។

អូន​គង់​ស្ដាយ​ចិត្ត​ អាណិត​ប្រុស​ដែល​ស្នេហ៍​ស្រី ស្នេហ៍​ដោយ​ដួង​ចិត្ត​ភក្ដី ប្រែ​ឥត​ន័យ​សង្ឃឹម​បាន
បាប​កម្ម​អូន​សាង​ គង់​វិល​រក​អូន​មិន​ខាន អូន​ធ្វើ​ឲ្យ​ប្រុស​ខក​ប្រាណ ក្រោយគង់​​បាន​ទឹក​ភ្នែក​ខ្លួន​ឯង ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s