ភ័ព្វ​សំណាង

ភ័ព្វ​សំណាង
ច្រៀង​ដោយ ៖ រិន សាវ៉េត
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១២ – ឱ!​ស្នេហ៍​មាស​បង

ភ័ព្វ​សំណាង​បណ្ដាល​ឲ្យ​បានជួប​ភ័ក្រ​កល្យាណ​ផូរផង់
អូន​ល្អ​ដូច​ច័ន្ទ​ដែល​រះ​ត្រចង់​ បាន​ឃើញ​ចិត្ត​ប៉ង​ចង់​ថ្នាក់​ថ្នម ។

ខ្ញុំ​ស្រលាញ់​ស្មើ​ហរទ័យ មិន​រា​នឹង​ក្ស័យ​ឡើយ​មុំ
ទោះ​មាន​របង​បិទ​បាំង​ជិត​ជុំ ក៏​រៀម​នៅ​ចាំ​ ចាំ​ស្នេហ៍​គ្រប់​គ្រា ។

ឃើញ​ហ្វូង​ផ្កាយ​ចោម​ចង រៀម​ហ្មួរហ្មង​ប្រច័ណ្ឌ​ដួង​ជីវ៉ា
ក្រអូប​ក្លិន​តាម​វាតា រៀម​ខ្វល់​ឱរ៉ា​ព្រោះ​ស្នេហា​ស្រី​ថ្លៃ ។

ព្រោះ​ស្រលាញ់​ទើប​រៀម​កង្វល់ ដួង​ចិត្ត​អំពល់​រីង​រៃ
ស្ដាប់​បណ្ដាំ​បង​សន្យា​ណា​ថ្លៃ ជាតិ​នេះ​គឺ​ស្រី​ដែល​បង​ផ្ញើរ​ប្រាណ ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s