ភូមិ​វត្ត​កំផែង

ភូមិ​វត្ត​កំផែង
ច្រៀង​ដោយ ៖ រិន សាវ៉េត
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១២ – ឱ!​ស្នេហ៍​មាស​បង

ភូមិ​វត្ត​កំផែង​រៀ​ម​សូម​ថ្លែង​ទុក្ខ ស្នេហ៍​ខាន​ជួប​មុខ រាយ​ជា​ទំនុក​គុគ​កម្ម​ស្នេហ៍​ខ្ញុំ
ស្ពាន​កំសត់​ក្បត់​ស្នេហ៍​ឧត្ដម ក្បត់​រាត្រី​ចន្ទ្រា​ទឹក​ឃ្មុំ តោ​យំ​សុំ​ក្ដី​មេត្តា ។

ឱ!​ វាល​បែក​ចាន​បែក​ចិត្ត​ទៅ​ហើយ ស្នេហ៍​គ្មាន​កោះ​ត្រើយ ស្ទឹង​សង្កែ​អើយ​ម្ដេច​ឡើយ​ឫស្យា
កួច​ស្នេហ៍​ខ្ញុំ​ឲ្យ​លង់​មរណា កួច​ទាំង​ចិត្ត​ឲ្យ​ស្វិត​ដូច​ផ្កា ខ្លោច​ផ្សារ​ឱរ៉ា​ហ្មួរ​ហ្មង ។

គ្រាប់​ខ្សាច់​បាត​ស្ទឹង​រៀម​ប្រឹង​រក្សា ទុក​រោយ​ធ្វើ​ជា​ផ្កា​ស្លា រៀប​ការ​អូន​ហើយ​នឹង​បង
ស្ពាន​ឈើ​រៀម​ធ្វើ​ឲ្យ​អូន​ឆ្លង តែ​កម្ម​កាច​កំណាច​កន្លង នួន​ល្អង​ឆ្លង​ស្ពាន​គេ​វិញ ។

បង​ឈឺ​កក​ឈាម​ដូច ឧក សារេន ឈឺ​ហួស​ព្រំដែន ស្រី​ចិត្ត​ម៉ឺន​សែន​នឹក​សែន​ទោម្នេញ
បេះដូង​មួយ​ឲ្យ​គេ​ដូរ​ទិញ ដូច​ទឹក​ស្ទឹង​ហូរ​មិន​វិល​វិញ ទោម្នេញ​ព្រោះ​ស្រី​ចិត្ត​ស្រល់ ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s