ទេព​ធីតា​ក្នុង​សុបិន

ទេព​ធីតា​ក្នុង​សុបិន
ច្រៀង​ដោយ ៖ ព្រាប សុវត្ថិ
ផលិត​កម្ម​ ៖ រស្មីហង្ស​មាស វ៉ុល ៣១២ – ឱ!​ស្នេហ៍​មាស​បង

 

យប់​នេះ​ដួង​ច័ន្ទ​ចែង​ចាំង​រស្មី​ចំឡែក ធម្មជាតិ​ក៏​ប្លែក​ខុស​ពី​ធម្មតា
ជំនោរ​បក់​មក​ក្រអូប​ក្លិន​ផ្កា ថ្នាក់​ថ្នម​ដល់​ដួង​ចិន្ដា កើយ​ហត្ថា​ទន់​ត្រជាក់ ។

យប់​នេះ​គឺ​យប់​ដែល​រៀម​មាន​ភ័ព្វ​វាសនា ជួប​ទេពធីតា​ដែល​ចិត្ត​ជំពាក់
បើក​ភ្នែក​ឃើញ​ច្បាស់​សម្រស់​ដួង​ភ័ក្រ ថា​ពិត​ជា​ស្រស់​វល័ក្ខ ជឿ​ជាក់​មិន​មែន​សុបិន ។

រៀមបាន​លើក​ហត្ថ​ថ្នាក់​ថ្នម​រាង​កាយ ចិត្ត​ឥត​មាន​នឿយ​ណាយ ហាក់​ដូច​ជួប​ឋាន​ព្រះ​​ឥន្ធ
នាសា​ខំស្រង់​ខំ​ស្រូប​យក​ក្លិន ផ្កា​​អី្វ​ក៏​មិន​ក្រអូប​ដូច​ក្លិន​កល្យាណ ។

ពេល​រៀម​ភ្ញាក់​ឡើង​ដឹង​ខ្លួន​ស្រវ៉ា​រក​ស្រី រាត្រី​ក៏​ក្លាយ​ជាក្ដី​ខក​ខាន
ព្រោះ​ស្នេហ៍​ស្រមោល​ដែល​ចាប់​មិន​បាន សុបិនបាន​​វង្វេង​ឋាន បាន​ជួប​តែ​ស្នេហ៍​ឥត​ន័យ ។

(ភ្លេង)

រៀមបាន​លើក​ហត្ថ​ថ្នាក់​ថ្នម​រាង​កាយ ចិត្ត​ឥត​មាន​នឿយ​ណាយ ហាក់​ដូច​ជួប​ឋាន​ព្រះ​​ឥន្ធ
នាសា​ខំស្រង់​ខំ​ស្រូប​យក​ក្លិន ផ្កា​​អី្វ​ក៏​មិន​ក្រអូប​ដូច​ក្លិន​កល្យាណ ។

ពេល​រៀម​ភ្ញាក់​ឡើង​ដឹង​ខ្លួន​ស្រវ៉ា​រក​ស្រី រាត្រី​ក៏​ក្លាយ​ជាក្ដី​ខក​ខាន
ព្រោះ​ស្នេហ៍​ស្រមោល​ដែល​ចាប់​មិន​បាន សុបិន​បាន​វង្វេង​ឋាន បាន​ជួប​តែ​ស្នេហ៍​ឥត​ន័យ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s