ចាំ​រាល់​ថ្ងៃ​លិច

ចាំ​រាល់​ថ្ងៃ​លិច
ច្រៀង​ដោយ ៖ រិន សាវ៉េត
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣១២ -​ ឱ!​ស្នេហ៍​មាស​បង

 

គេង​យោល​អង្រឹង​ទន្ទឹង​មើល​ផ្លូវ ថ្ងៃ​លិច​ផុត​ទៅ អាសូរ​ស្រី​ពៅ​នៅ​តែ​រង់​ចាំ
ច័ន្ទ​រះ​មាត់​ទឹក​នឹក​អស់​បណ្ដាំ រលក​ទន្លេ​គគ្រាំ ទួញ​យំ​ឲ្យ​ទ្រាំ​នឹង​កម្ម​វាសនា ។

ចង់​ជួប​ជានិច្ច​រាល់​ថ្ងៃ​លិច​ទៅ ចង់​ជួប​ណាស់​ពៅ លង់​លុះ​ឥឡូវ​នៅ​តែ​ប្រាថ្នា
ខាំ​ធ្មេញ​តឹង​ទ្រូង​ទួង​ចិត្ត​ខ្លោច​ផ្សារ សង្គ្រាម​នៃ​ចិត្ត​គ្រួសារ​ប្រហារ​ស្នេហ៍​យើង​ក្នុង​ភ្លើង​គ្មាន​ផ្សែង ។

ទោះ​ឃ្នោះ​ច្រវ៉ាក់​ដាក់​បង​យ៉ាងណា តែ​ចិត្ត​ស្នេហា នៅ​តែ​ស្រ​វ៉ា​ហោះ​ជួប​គ្មាន​ក្រែង
ស្លាប​ត្រូវ​គ្រាប់​ចុះ​ឲ្យ​អស់​ចំបែង គ្មាន​ខ្លាច​ទេ​ដាវ​លំពែង តាក់​តែង​ជា​ថ្មី​ជួប​ស្រី​ណាពៅ ។

ជួប​រាល់​ថ្ងៃ​លិច​ឲ្យ​ភ្លេច​ម្ដេច​បាន ទូក​តូច​កល្យាណ​ធ្លាប់​ចែវ​កំសាន្ត​ជិត​ពេល​យប់​ជ្រៅ
បើ​បង​ជា​គ្រុដ​រត់​ឆក់​ឥឡូវ បំបាំង​កាយ​បង​នឹង​ពៅ​ផុត​ភ្នែក​សត្រូវ​រស់​នៅ​សុខ​សាន្ត ។

(ភ្លេង)

ទោះ​ឃ្នោះ​ច្រវ៉ាក់​ដាក់​បង​យ៉ាងណា តែ​ចិត្ត​ស្នេហា នៅ​តែ​ស្រវ៉ា​ហោះ​ជួប​​គ្មាន​ក្រែង
ស្លាប​ត្រូវ​គ្រាប់​ចុះ​ឲ្យ​អស់​ចំបែង គ្មាន​ខ្លាច​ទេ​ដាវ​លំពែង តាក់​តែង​ជា​ថ្មី​ជួប​ស្រី​ណាពៅ ។

ជួប​រាល់​ថ្ងៃ​លិច​ឲ្យ​ភ្លេច​ម្ដេច​បាន ទូក​តូច​កល្យាណ​ធ្លាប់​ចែវ​កំសាន្ត​ជិត​ពេល​យប់​ជ្រៅ
បើ​បង​ជា​គ្រុដ​រត់​ឆក់​ឥឡូវ បំបាំង​កាយ​បង​នឹង​ពៅ​ផុត​ភ្នែក​សត្រូវ​រស់​នៅ​សុខ​សាន្ត ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s