មេឃ​ក្រុង​មេឃ​ស្រែ

មេឃ​ក្រុង​មេឃ​ស្រែ
ច្រៀង​ដោយ ៖ សាពូន មីដាដា
ផលិត​កម្ម ៖ រស្មី​ហង្ស​មាស

ងើយ​មើល​ទៅ​មេឃ​សង្វេក​ដួង​ចិត្ត​ក្រៀម​ក្រំ ចិត្ត​ធ្លាប់​សុខុម​ ពួន​យំ​ក្រោម​ស្បៃ​អន្តការ
បេះដូង​អភ័ព្វ​រៀប​រាប់​ទួញ​ប្រាប់​អ្នក​ណា? បើ​ម្ចាស់​ចិន្ដា​ស្នេហា​អូន​ឃ្លាត​ទៅ​ហើយ ។

អង្គុយ​ដម្អក់​ភ្នែក​ស្លក់​ទ្រោម​ចិត្ត​ខ្សោះ​កាយ នឹក​ស្ងួន​ឆោម​ឆាយ​ បក​ស្រាយ​គ្មាន​អ្វី​តប​ឆ្លើយ
ខ្ទម​ស្បូវ​កម្សត់​សំកុក​ចាំ​ផ្លូវ​ត្រាណ​ត្រើយ សន្សើម​ធ្លាក់​ហើយ អូន​អ្ហាយ​!​ ឲ្យ​បង​ខ្វល់​ចិត្ត ។

មេឃ​តែ​មួយ​វាសនា​ខុស​គ្នា មេឃ​គ្មាន​ចន្ទ្រា​កំព្រា​ប្រែ​ជា​ងងឹត
មេឃ​អូន​ភ្លឺ​ថ្លា​ដោយ​សារ​មាន​ភ្លើង​ជុំ​ជិត មេឃ​អ្នក​ក្រុង​ស្រស់​ពិត​ងងឹត​មេឃ​បង​អ្នក​ស្រែ ។

មេឃ​បង​អភ័ព្វ​រៀប​រាប់​ដួងចិត្ត​សោកា មេឃ​អូន​ស្រស់​ថ្លា​ជីវ៉ា​ឬ​អូន​ភ្លេច​ស្នេហ៍
ត្រាំ​ត្រែង​បេះដូង​លួង​លោម​អង្វរ​ដួង​ខែ ឱ​! ម្ចាស់​ចិត្ត​ស្នេហ៍​មាន​ទេ​ថ្ងៃ​ជួប​ជា​ថ្មី ។

(ភ្លេង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s