ទ្រព្យ​គាប់​ចិន្ដា

ទ្រព្យ​គាប់​ចិន្ដា
ច្រៀង​ដោយ ៖ ស៊ិន ស៊ីសាមុត

 

បើ​សិន​អូន​ឲ្យ​របស់​អ្វី​មួយ​​ប្រគល់​មក​បង ស្រ​ស់​ពៅ​នួន​ល្អង​បង​ក៏​ទទួល​តែ​មួយ​ប៉ុណ្ណោះ
ទោះ​អូន​ឲ្យ​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់​ បង​ក៏​​ទទួល​ដោយ​ស្មោះ
តែ​បង​ទទួល​យក​ត្រឹម​មួយ​ប៉ណ្ណោះ គឺ​ទ្រព្យ​គាប់​ចិន្តា​​ប្រ​ចាំ​ជីវិត
ស្លាប់​រស់​មិន​គិត​រក្សា​ឲ្យ​គង់ គឺ​ស្នេហា​ដែល​អូន​ប្រគល់​ទុក​ឲ្យ​ប្រុស​បង ។

(ភ្លេង)

អ្វី​ក្រៅ​​ពី​នោះ​ដែល​ពៅ​ស្រី​ស្រស់​​ឲ្យ​ប្រុស​បង​ដែរ ពេញ​ចិត្ត​ទាំង​អស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ ផ្គាប់​​ថែ​រត្រកង
ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ថ្ងៃ​ច្រើន​ខែ​កន្លង
បង​ក៏​នៅ​តែ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រលាស់​ផ្លាស់​ពី​ស្នេហ៍ ស្នេហ៍​យើង​ទេ​អូន
រឿង​រ៉ាវ​អភ័ព្វ​បណ្ដែត​ចោល​តាម​ក្បូន ចោល​ឲ្យ​ឆ្ងាយ​ រ៉ាយ​រ៉ាប់​ជា​ថ្មី​រឿង​ស្រី​និង​បង ។

(ភ្លេង)

អ្វី​ក្រៅ​​ពី​នោះ​ដែល​ពៅ​ស្រី​ស្រស់​​ឲ្យ​ប្រុស​បង​ដែរ ពេញ​ចិត្ត​ទាំង​អស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ ផ្គាប់​​ថែ​រត្រកង
ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ថ្ងៃ​ច្រើន​ខែ​កន្លង
បង​ក៏​នៅ​តែ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រលាស់​​ផ្លាស់​ពី​ស្នេហ៍ ស្នេហ៍​យើង​ទេ​អូន
រឿង​រ៉ាវ​អភ័ព្វ​បណ្ដែត​ចោល​តាម​ក្បូន ចោល​ឲ្យ​ឆ្ងាយ​ រ៉ាយ​រ៉ាប់​ជា​ថ្មី​រឿង​ស្រី​និង​បង ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s