ភ្លើង​ស្នេហ៍​ភ្លើង​ទុក្ខ

ភ្លើង​ស្នេហ៍​ភ្លើង​ទុក្ខ
ច្រៀង​ដោយ ៖ ព្រាប សុវត្ថិ
ផលិត​កម្ម ៖ រស្មី​ហង្សមាស វ៉ុល ២២៩

 

ដឹង​ច្បាស់​ខ្លួន​ឯង​​បាន​ថ្លាថ្លែង​នូវ​ពាក្យ​មិន​សម ព្រោះ​មិន​អាច​ទ្រាំ​ឃើញ​រូប​អូន​នៅ​ជា​មួយ​គេ
បេះ​ដូង​ប្រេះ​ដូច​គេ​ហែក ព្រោះ​ខ្លាច​ប្រុស​ផ្សេង​ប្លន់​យក​ស្នេហ៍ តើ​មាស​ស្ងួន​អូន​យល់​ខ្លះ​ទេ​ស្នេហ៍​បង​ប៉ុណ្ណា ។

មិន​មាន​ន័យ​ថា​បង​ស្អប់​តែ​បង​ទប់​ចិត្ត​ស្នេហ៍​មិន​បាន ភ្លើង​ស្នេហ៍​ឆេះ​​​រោលក្ដៅ​​រុក​រាន​រាប់​ម៉ឺន​អង្សា
ចិត្ត​វា​ស្ដែង​ចេញ​មក​ឯក​ឯង បង​សូម​ស្បថ​បង​មិន​បាន​បញ្ជា តែ​ពេល​នេះ​បង​ដឹង​ច្បាស់​ថា​កំហុស​ធ្ងន់​ក្រៃ ។

ភ្លើង​ទុក្ខ​ភ្លើង​ស្នេហ៍​មាសមេ ផ្ដល់​ឱកាស​ឲ្យ​បង​ម្ដង​ទៅ បង​បែក​ទ្រូងឥឡូវ​បើ​មិន​ប្រណី
កុំ​ឆ្លើយ​ឲ្យ​សោះ​ថា​ស្នេហ៍​ត្រូវ​រលាយ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ សូម​ជួ​យ​ប្រស់​ទឹក​ភ្លៀង​ប្រណី​ពន្លត់​ភ្លើង​ស្នេហ៍ ។

(ភ្លេង)

ភ្លើង​ទុក្ខ​ភ្លើង​ស្នេហ៍​មាសមេ ផ្ដល់​ឱកាស​ឲ្យ​បង​ម្ដង​ទៅ បង​បែក​ទ្រូងឥឡូវ​បើ​មិន​ប្រណី
កុំ​ឆ្លើយ​ឲ្យ​សោះ​ថា​ស្នេហ៍​ត្រូវ​រលាយ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ សូម​ជួ​យ​ប្រស់​ទឹក​ភ្លៀង​ប្រណី​ពន្លត់​ភ្លើង​ស្នេហ៍ ។

បើ​អូន​មិន​ព្រម​ប្រណី រៀម​ក្ស័យ​ចុះ​ជា​ជាង​រស់​នៅ ក្នុង​លោក​នេះ​គ្មាន​ភាព​កក់​ក្ដៅ​បើ​គ្មាន​មាស​មេ
លប់​ចិត្ត​ស្អប់​ដោយ​ពាក្យ​អាណិត បើក​ទ្វារ​បេះ​ដូង​ថ្នម​បំពេរ បង​គ្មាន​ចិត្ត​ក្បត់​នឹង​រូប​អូន​ទេ​ណា​ព្រលឹង​អើយ បង​គ្មាន​ចិត្ត​ក្បត់​នឹង​រូប​អូន​ទេ​ណា​ព្រលឹង​អើយ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s