ដើម្បី​អ្វី​ទៅ​អូន?

ដើម្បី​អ្វី​ទៅ​អូន ?
ច្រៀង​ដោយ ៖ សាពូន​ មីដាដា
ផលិត​កម្ម ៖ រស្មី​ហង្សមាស វ៉ុល ២៣១ – ដើម្បី​អ្វី​ទៅ​អូន ?

១. ដឹង​ថា​អូន​​ឈប់​ស្នេហ៍​បង​ហើយ​ប្រលឹង
អូន​ធ្វើ​យ៉ាង​ហ្នឹង ព្រោះ​តែ​ស្ងួន​នៅ​អាណិត
ស្នេហ៍​បង​ចំពោះ​អូន​គឺ​ក្ដី​ស្នេហ៍​បរិសុទ្ទ
តែ​កាពិត​គឺ​អូន​មាន​រូប​គេ​ផ្សេង ។

២. បង​មិន​យល់​ពី​ជម្រៅ​​ចិត្ត​មាស​ស្ងួន
មិន​ដឹង​ថា​​អូន​ធ្វើ​យ៉ាង​នេះ​មាន​ន័យ​អ្វី?
បើ​បង​អស់​សំខាន់​​ហើយ​ត្រាណ​ត្រើយ​ប្រាប់​មក​ណា​ថ្លៃ
កុំ​ឲ្យ​រូប​បង​រីង​រៃ​ព្រោះ​ស្នេហ៍​មិន​ស្មោះ ។

បន្ទរ​. ប្រាប់​បង​មក​ព្រលឹង តើ​រូប​បង​នេះ​ខុស​អ្វី?
ទើប​បាន​ជា​ថ្លៃ​ប្រែ​ឈប់​ស្នេហា
ឬ​មួយ​រូប​បង​ក្រ មិន​សាកសម​នឹង​ជីវ៉ា
បង​ស៊ូ​ចាក​ចេញ​ពី​ជីវិត​អូន ។

៣. ទោះ​យ៉ាង​ណា​ក៏​បង​សូម​ជូន​ពរ​ស្ងួន
កុំ​ឲ្យ​ស្រពោន​ជួប​ស្នេហ៍​ក្រោយ​ដែល​គេ​ស្មោះ​ត្រង់
អានុស្សាដែល​កន្លង​ហួស សូម​អូន​បំភ្លេច​ចោល​ចុះ
កុំ​ស្រណោះ​នឹក​នា​នាំ​ឈឺ​ចាប់ ។

ភ្លេង. វគ្គ​២. បន្ទរ. វគ្គ​៣. ៕

 

4 ចំលើយ so far »

  1. 1

    Boeun said,

    ខ្ញុំ​បាន​ដាក់​ចំរៀង សម្រាប់​ឲ្យ​ស្ដាប់​កំសាន្ត​ហើយ ។ បទ​នេះ​ជា​​បទ​ទី​មួយ​ដែល​ធ្វើ​ឲ្យ លោក សាពូន មី​ដាដា មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​វិស័យ​សិល្បៈ ។ ទំនុក​ច្រៀង និង​ទំនុក​ភ្លេង លោក​សាពូន​ មី​ដាដា សរសេរ​ដោយ​​​ខ្លួន​ឯង​ផ្ទាល់ ។

  2. 2

    naraths said,

    ស្ដាប់បានតែ ២នាទីជាង ចប់បាត់ ។ បឿន កាត់ឲ្យខ្លីមែនទេ?

  3. 3

    Boeun said,

    អត់​ទេ! ប្រហែល​មក​ពី​អ៊ីនធឺណេត​របស់​ណារដ្ឋ​ទេ​ដឹង ? សាក​ម្ដង​ទៀត​មើល បទ​ហ្នឹង​អត់​មាន​កាត់​ទេ ។

  4. 4

    Boeun said,

    ខ្ញុំ​ស្ដាប់​អត់​មាន​កាត់​ទេ គឺ ៤នាទី ​៣៣​វិនាទី ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s