សាពូន មីដាដា – ពុក​អើយ ម៉ែ​អើយ

បទៈ ពុក​អើយ ម៉ែ​អើយ
ច្រៀង​ដោយៈ សាពូន​ មីដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស

១. យប់​យន្ត​ស្ងាត់​ឈឹង សញ្ចឹង​ភ្នក​នឹក​មមៃ
ស្រណោះ​អាល័យ​ដល់​ដី​ស្រុក​ស្រែ​ចំការ
នឹក​ពុក​នឹក​ម៉ែ​ធ្លាប់​ថែ​ថ្នាក់​ថ្នម​បុត្រ​ភ្ញារ
មិន​ដឹង​សុខ​ទុក្ខ​យ៉ាង​ណា ចិត្ត​កូន​សោកា​​ឥត​ស្បើយ ។

២. ដីក្រុង​ស្រស់​ស្អាត សង្វាត​ផ្ញើ​ខ្លួន​នឹង​ភ្លេង
ព្យាយាម​ច្រៀង​លក​សម្លេង ការ​ងារ​កូន​រក​បាន​ហើយ
ស្អែក​នេះ​ទៅ​ស្រុក​ជម្រាប​ម៉ែ​ពុក​ឲ្យ​លោក​បាន​ស្បើយ
យើង​លែង​លំបាក​ទៀត​ហើយ ពុក​អើយ​ម៉ែ​អើយ​ឈប់​ឃ្លាត ។

បន្ទរ. ធ្លាប់​ស្ដាប់​ភ្លេង​ពុក​តែង​បែប​បទ​ស្រុក​ស្រៃ
ធ្លាប់​គេង​កើយ​លើ​ភ្លៅ​ម៉ែ បំពេរ​កូន​រាល់​រាត្រី
ឥឡូវ​កូន​ធំ​ដោយ​គុណ​ទឹក​ដោះ​ម៉ែ​ថ្លៃ
សូ្​ម​លោក​ទាំង​ពីរ​កុំ​ភ័យ​ កូន​សុំ​ធានា​រក្សា ។

៣. ពុក​អើយ​ម៉ែ​អើយ បទ​នេះ​កូន​ច្រៀង​ជូន​ស្ដាប់
បទ​ភ្លេង​ទំនុកសារ​ស័ព្ទ​ស្ដែង​ពី​ទឹក​ចិត្ត​ស្នេហា
ជា​អ្នក​ចំរៀង​ខំ​ច្រៀង​គូរ​នឹង​ហ្គីតា
រក​ប្រាក់​ជួយ​ជ្រង​គ្រួសារ ជួយ​ពុក​ជួយ​ម៉ែ​ឲ្យ​ស្បើយ ។

(ភ្លេង – បន្ទរ – ៣)

1 Response so far »

  1. 1

    Heng Tha said,

    ពិរោះ​ណាស់! មិត្ត​ខ្ញុំ​ម្នាក់​ចង់​បាន​បទ​ហ្នឹង​ ខ្ញុំ​លួច​ដោន​ឡូត​ហើយ​ណា


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s