បុរស​ម្នាក់​ដែល​គិត​ដល់​អូន

បុរស​ម្នាក់​ដែល​គិត​ដល់​អូន
ច្រៀង​ដោយ​ ៖ សាពូន មីដាដា

 

ខំ​សន្សំ​ចិត្ត​លួច​ស្នេហ​អូន​តែ​ម្នាក់​ឯង ទ្រូង​អើយ​ចំបែង​មិន​ដឹង​ជា​ថ្លែង​ប្រាប់​អ្នក​ណា
លួង​ចិត្ត​ខ្លួន​ឯង​ស្រមៃ​ថា​អូន​ជា​សង្សា តាម​ពិត​ជីវ៉ា​មិន​ដឹង​ខ្លួន​ថា​បង​ស្នេហ៍​អូន​ឡើយ ។

អូន​ទុក​រូប​​បង​ជា​មិត្ត​​ម្នាក់​បង​ក៏​ដឹង បេះ​ដូង​ព្រលឹង​សញ្ជឹក​សញ្ខឹង​គិត​គេ​ផ្សេង
ពេល​អូន​រំឭក​ពី​គេ​នោះ​បង​សោក​សង្រេង កុហក់​ខ្លួន​ឯង​ខំ​ប្រឹង​ញញឹម​លើក​ទឹក​ចិត្ត​ស្រី ។

ទោះ​បី​ដឹង​ថា​ឈឺ​ផ្សារ​ប៉ុណ្ណា​ក៏​ស៊ូ​ទ្រាំ ដើម្បី​មាស​មុំ​ជួប​មនុស្ស​ដែល​ស្ងួន​អូន​ស្រលាញ់
បង​ស៊ូ​ចាកចេញ ចុះ​ចាញ់​ចិត្ត​ខ្លួន​ឯង លាក់​ខ្លួន​ឱប​ទុក្ខ​ចំបែង​កំដរ​អានុស្សាវរីយ៍ ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ស្នេហា​ជូន​អូន​ហើយ ជូន​ពរ​ត្រាណ​ត្រើយ​បាន​ក្ដី​សុខ​នឹង​គេ​ចុះ
សូម​អូន​គិត​ថា​មាន​បង​ម្នាក់​នៅ​ស្រណោះ ហើយ​ជា​បុរស​គិត​ដល់​អូន​លុះ​រៀង​អើយ ។

(ភ្លេង)

ទោះ​បី​ដឹង​ថា​ឈឺ​ផ្សារ​ប៉ុណ្ណា​ក៏​ស៊ូ​ទ្រាំ ដើម្បី​មាស​មុំ​ជួប​មនុស្ស​ដែល​ស្ងួន​អូន​ស្រលាញ់
បង​ស៊ូ​ចាកចេញ ចុះ​ចាញ់​ចិត្ត​ខ្លួន​ឯង លាក់​ខ្លួន​ឱប​ទុក្ខ​ចំបែង​កំដរ​អានុស្សាវរីយ៍ ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ស្នេហា​ជូន​អូន​ហើយ ជូន​ពរ​ត្រាណ​ត្រើយ​បាន​ក្ដី​សុខ​នឹង​គេ​ចុះ
សូម​អូន​គិត​ថា​មាន​បង​ម្នាក់​នៅ​ស្រណោះ ហើយ​ជា​បុរស​គិត​ដល់​អូន​លុះ​រៀង​អើយ
ហើយ​ជា​បុរស​គិត​ដល់​អូន​លុះ​រឿង​អើយ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s