សាពូន មី​ដាដា – ជាប់​បន្ទប់​ ភ្ជាប់​បេះដូង

បទៈ ជាប់​បន្ទប់​ ភ្ជាប់​បេះដូង
ច្រៀង​ដោយៈ សាពូន មីដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស

ចម្រៀង​នឹង​ដាក់​ក្នុង​ពេល​ឆាប់​ៗ​នេះ

១. ភ្នែក​លួច​រំពៃ​តែ​ថ្លៃ​មិន​ដឹង​ខ្លួន
បេះដូង​អង្រួន​លាក់​ខ្លួន​ពួន​គួច​លួច​ប៉ង
បន្ទប់​ជាប់​គ្នា​ជញ្ជាំង​តែ​មួយ​​នឹង​បង
បាន​ត្រឹម​អង្គុយ​ទល់​ខ្នង លាក់​បំណង​មិន​ស្ដី ។

២. បង​មក​ពី​ស្រែ​អូន​មក​ពី​ស្រែ​ដូច​គ្នា
ចិត្ត​នឹង​ការងារ​មិន​រួញ​រា មិន​ថា​យប់​ថ្ងៃ
បន្ទប់​ជួល​គេ​ ដាច់​ខែ​សល់​ប្រាក់​សំចៃ
ត្បិត​ត្បៀត​ឆ្លៀត​ផ្ញើ​កម្រៃ ម្ដាយ​ថ្លៃ​យូរ​ថ្ងៃ​ឃ្លាត​មុខ ។

បន្ទរ. ជាប់​បន្ទប់​សុំ​ភ្ជាប់​បេះ​ដូង
សុំ​ភ្ជាប់​ចិត្ត​ផង​ បំណង​ចង់​ដឹង​សុខទុក្ខ
ញើស​យើង​អ្នក​ស្រែ ប្រឹង​ប្រែ​ប្ដូរ​ស្វែង​រក​សុខ
ដង្ហើម​យើង​នៅ​ស្រុក​មាន​ម៉ែ​មាន​ពុក​រង់​ចាំ​ដូច​គ្នា ។

៣. បរិយាយ​ម្នាក់​ឯង​សោក​សង្រេង​វង្វេង​ពិត
បង​ព្រួយ​បង​គិត​ស្នេហ៍​មាស​មិត្រ​អាណិត​ពុំងារ
ខ្នង​ផ្អែក​ជញ្ជាំង​ និស្ស័យ​ឲ្យ​បង​គ្រាំ​គ្រា
បន្ទប់​យើង​ជាប់​គ្នា​សូម​ចិត្ត​ស្ងួន​ភ្ញារ​សូមភ្ជាប់​បេះដូង ។

(ភ្លេង – បន្ទរ – ៣)

2 ចំលើយ so far »

  1. 1

    វីរៈ said,

    ចិត្តនឹងការងារ

  2. 2

    khmerlyric said,

    វីរៈ​ត្រឹម​ត្រូវ​ហើយ ខ្ញុំ​កាត់ន័យ​ខុស ។ អរគុណ​ហើយ​ណា​​!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s