អស់​ស្នេហ៍​កុំ​អាណិត

អស់​ស្នេហ៍​កុំ​អាណិត
ច្រៀង​ដោយ ៖ ឱក សុគន្ធ​កញ្ញា

 

អស់​ស្នេហ៍​អស់​ចិត្ត​ វមិត្រ​កុំ​រេ​​គិត​ឡើយ ចង់​ព្រាត់​ប្រាប់​មក​បង​អើយ កុំ​បារម្ភ​ឡើយ​រូប​ស្រី
មាត់​ថា​អាណិត​រីឯ​ចិត្ត​គិត​រក​ផ្លូវ​ថ្មី រឿង​អាស្រូវ​ពៅ​ថ្លើម​ថ្លៃ បង​មាន​ស្នេហ៍​ថ្មី​ស្រី​ដឹង ។

ចង់​ពោល​ពាក្យ​លា ពុំ​ងារ​កុំ​រក​លេស​អាង បំពេញ​តាម​បង​គ្រប់​យ៉ាង ព្រម​ឃ្លាត​ពី​ប្រាណ​ព្រលឹង
រឿង​រ៉ាវ​អាឌិត ធ្លាប់ស្មោះ​ស្និទ្ធ​កាត់​ចិត្ត​មិន​ខឹង សូម​ទៅ​តាម​ផ្លូវ​រំពឹង ដែល​ព្រលឹង​ប៉ង​ស្រមៃ ។

អស់​ស្នេហ៍​មាស​មេ​កុំ​អាណិត បោក​ប្រាស់​ឲ្យ​អូន​ឆ្កួត​ចិត្ត​ មាស​មិត្រ​គួរ​គិត​ស្នេហ៍​ថ្មី
កុំ​វៀង​វែង​ឆ្ងាយ​ ប្រាប់​ចម្លើយ​ឲ្យ​ចប់​សេក្ដី ឈឺ​ចាប់​តែ​ទ្រាំ​បាន​ថ្លៃ សូម​ចរណៃ​កុំ​កង្វល់ ។

បើ​បង​អស់​ស្នេហ៍​កុំ​បាច់​គិត​ទេ​រូប​ស្រី ព្រម​ចេញ​ពី​ជីវិត​ថ្លៃ សូមស្ដី​ឲ្យ​អស់​អំពល់
ស្នេហ៍​អស់​ពន្លឺ​មិន​ចង់​ដឹង​ឮ​ពាក្យ​ពន្យល់ ទោះ​បញ្ជាក់​ម៉ឺន​ហេតុ​ផល ចុង​ក្រោយ​សល់​ត្រឹម​ពាក្យ​បែក ។

(ភ្លេង)

អស់​ស្នេហ៍​មាស​មេ​កុំ​អាណិត បោក​ប្រាស់​ឲ្យ​អូន​ឆ្កួត​ចិត្ត​ មាស​មិត្រ​គួរ​គិត​ស្នេហ៍​ថ្មី
កុំ​វៀង​​វែង​ឆ្ងាយ​ ប្រាប់​ចម្លើយ​ឲ្យ​ចប់​សេក្ដី ឈឺ​ចាប់​តែ​ទ្រាំ​បាន​ថ្លៃ សូម​ចរណៃ​កុំ​កង្វល់ ។

បើ​បង​អស់​ស្នេហ៍​កុំ​បាច់​គិត​ទេ​រូប​ស្រី ព្រម​ចេញ​ពី​ជីវិត​ថ្លៃ សូមស្ដី​ឲ្យ​អស់​អំពល់
ស្នេហ៍​អស់​ពន្លឺ​មិន​ចង់​ដឹង​ឮ​ពាក្យ​ពន្យល់ ទោះ​បញ្ជាក់​ម៉ឺន​ហេតុ​ផល ចុង​ក្រោយ​សល់​ត្រឹម​ពាក្យ​បែក ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s