គោះ​ទ្វារ​បេះដូង

គោះ​ទ្វារ​បេះ​ដូង
ច្រៀង​ដោយ : ព្រាប សុវត្ថិ

ចិត្ត​ច្របល់ សែន​ខ្វល់​ខុស​ពី​ធម្មតា ធ្លាប់​រីករាយ​ប្រែ​មក​សោកា កំព្រា​កណ្ដោច​កណ្ដែង
តើ​មក​ពី​អ្វី? កែ​ច្នៃ​ឲ្យ​ខ្ញុំ​ចំបែង អង្គុយ​គិត​តែ​ឯង សុំ​ថ្លែង​ស្ដី​ប្រាប់​រាត្រី ។

ទ្វារ​បេះ​ដូង ដំបូង​គិត​បិទ​ឲ្យ​ជិត តែ​យូ​រទៅ​ដូច​ជា​ងងឹត ក្រៀម​ស្វឹត​ឥត​យល់​រស្មី
ដូច​មេឃ​ខ្វះ​ផ្កាយ រស់​ឆ្ងាយ​ពី​ភព​ផែន​ដី បាន​យល់​ភ័ក្រ​ស្រី​ថ្លៃ ហរទ័យ​ប្រួល​ប្រែ​ស្នេហា ។

ជួប​បាន​ម្ដង​ក្នុង​ចិត្ត​បង​ប្ដូរ​ផ្លាស់ ដូច​ចង់​មាន​ម្ចាស់​មក​ផ្សះ​ផ្សារ​ឱរ៉ា
គោះ​ទ្វារ​បេះ​ដូង​បំណងសូម​ក្ដី​មេត្តា ព្យាបាល​ភាព​ឯក​ការ ជីវ៉ា​ដែល​រៀម​ជួប​ម្ដង ។

ផ្កា​ក្នុង​ចិត្ត គេង​គិត​ហាក់​មាន​និស្ស័យ បើ​បង​ពិត​ជា​គូរ​ពីសី ជួប​ស្រី​រួម​ជាគូរគ្រង
យក​ចិត្ត​ភក្ដី​ មក​ច្នៃ​គោះ​ទ្វារ​បេះដូង សូម​ថ្នម​ផ្កា​មួយ​ទង នួន​ល្អង​អូន​យល់​ម្ដេច​ទៅ ។

(ភ្លេង)

យក​ចិត្ត​ភក្ដី​មក​ច្នៃ​គោះ​ទ្វារ​បេះ​ដូង សូម​ថ្នម​ផ្កា​មួយ​ទង​នួន​ល្អង​អូន​យល់​ម្ដេច​ទៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s