លា​ហើយ​ពោធិ៍សាត់

លា​ហើយ​ពោធិ៍សាត់
ច្រៀង​ដោយ : ស៊ិន ស៊ីសាមុត

 

នឹក​ឡើង​គួរ​ឲ្យ​សោក​ស្ដាយ​ពេក​ក្រៃ ឃ្លាត​ហើយ​ ឃ្លាត​ហើយ​ព្រឹក្ស​​ព្រៃ ឃ្លាត​ទាំង​ទឹក​ដី​កំណើត​ខ្ញុំ​អើយ
ពី​ថ្ងៃ​នេះ​ទៅ​ខាន​បាន​យល់​ហើយ លា​ហើយ​ លា​ហើយ​​ស្ទឹង​អើយ លា​ទាំង​ក្ដី​អាល័យ ។

ត្រពាំង​បឹង​បួរ​វាល​ស្រែ​ធំធេង ខ្នង​ភ្នំ​ឆ្ងាយ​ដាច់​សង្វែក ហរទ័យ​បង​តែង​តែ​នឹក​ស្រមៃ
ឱ​ស្ទឹង​ពោធិ៍សាត់​អ្នក​មាន​និស្ស័យ ចិត្ត​រៀម​រែង​នឹក​មមៃ គ្មាន​លោះ​ថ្ងៃ​ឡើយ​ណា ។

ទឹក​ស្ទឹង​ត្រ​ជាក់​រួម​រក្ស​សុខ​សាន្ត ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ម្ដេច​នឹង​បាន បើ​ថ្លៃ​ស្មើ​នឹង​កែវ​នេត្រា
ក្រែង​តែ​បង​ស្លាប់​បាត់​បង់​សូន្យ​សង្ខា ​ទើប​​ផុត​​ពី​ក្ដី​ស្នេហា ស្នេហា​ជា​មួយ​កល្យាណ ។

លា​ហើយ​ពោធិ៍សាត់​លា​ក្លឹន​រំដួល ពៅ​អើយ​អូន​កុំ​ប្រែ​ប្រួល​ ឲ្យ​បង​ឆាប​ឈួល​​ខក​ប្រាណ
និស្ស័យ​យើង​មាន​គង់​ជួប​មិន​ខាន បង​សង្ឃឹម​ថា​នឹង​បាន ស្នេហ៍​សុខ​សាន្ត​នឹង​គ្នា ។

^^^^^^^^^^^^^^^^

អត្ថ​ន័យ​របស់​ពាក្យ ៖

មមៃ កិ. វិ. មៃៗ​រឿយៗ គឺ​ដែល​ភ្នក​នឹក​រឿយៗ ។ មិន​ភ្លេច : នឹក​មមៃ, គិត​មមៃ ( ច្រើន​ប្រើ​ខាង​សេចក្ដី​ព្រួយ, បារម្ភ​ឬ​សេចក្ដី​ស្នេហា, អាល័យ ) ។
រួម​រក្ស ឬ –រក្សា រួម​សុខ​ទុក្ខ រួម​ចិត្ត​គំនិត​ទទួល​សុខ​ទុក្ខ​ផង​គ្នា ( ច្រើន​តែ​និយាយ​តែ​ពី​ស្វាមី​ភរិយា ) ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s