ភូមិ​ដើម​ល្វា

ភូមិ​ដើម​ល្វា
ច្រៀង​ដោយ : ស៊ិន ស៊ីសាមុត

 

ឱ​ភូមិ​ដើម​ល្វា​កំព្រា​ម្នាក់​ឯង នៅ​ដាច់​សង្វែង កណ្ដោច​កណ្ដែង​តាម​ដង​ព្រឹក្សា
ក្បែ​ស្ទឹង​ទឹក​ហូរ​កាត់​ដុំ​សិលា ហាក់​ចេញ​វា​ចារ អង្វរ​ខ្ញុំ​ថា​កុំ​ដាច់​អាល័យ ។

រសៀល​ទន់​ទាប​ខ្យល់​បក់​ពី​ភ្នំ សំលេង​រៃ​យំ នាំ​ឲ្យ​ចិត្ត​ខ្ញុំ​រន្ធត់​ពេក​ក្រៃ
បក្សី​បក្សា​ប្រគុំ​តន្រ្តី​ បំពេរ​ម៉ុម​ស្រី កណ្ដាល​ទ្រូង​ព្រៃ​សូរិយា​ជ្រៀង​ជ្រេរ ។

ស្រណោះ​ជើង​ភ្នំ តូច​យំ​ឆ្លង​ឆ្លើយ ឱ​ភូមិ​ខ្ញុំ​អ្ហើយ នឹក​មិន​ភ្លេច​ទេ
បុប្ផា​ផ្កា​ព្រៃ​រីក​គ្មាន​ទំនេរ ផ្គរលាន់​បំពេរ​អានុស្សាវរីយ ។

ឱ​ព្រេង​សំណាង​ជួប​តែ​កុសល្យ វាសនា​បាន​ផ្ដល់​ សុភមង្គល​គ្រប់​វិនាទី
ភូមិ​ផ្ដល់​ក្ដី​សុខ​គ្មាន​ទុក្ខ​ញាំ​​ញី កាយ​ព្រះធរណី រកស៊ីសុខ​សាន្ត​ដរាប​រៀង​អើយ ។

(ភ្លេង)

ស្រណោះ​ជើង​ភ្នំ តូច​យំ​ឆ្លង​ឆ្លើយ ឱ​ភូមិ​ខ្ញុំ​អ្ហើយ នឹក​មិន​ភ្លេច​ទេ
បុប្ផា​ផ្កា​ព្រៃ​រីក​គ្មាន​​ទំនេរ ផ្គរលាន់​បំពេរ​អានុស្សាវរីយ ។

ឱ​ព្រេង​សំណាង​ជួប​តែ​កុសល្យ វាសនា​បាន​ផ្ដល់​ សុភមង្គល​គ្រប់​វិនាទី
ភូមិ​ផ្ដល់​ក្ដី​សុខ​គ្មាន​ទុក្ខ​ញាំញី​កាយ​ព្រះធរណី រកស៊ីសុខ​សាន្ត​ដរាប​រៀង​អើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s