ឱ​ខេត្ត​កោះ​កុង

បទៈ ឱ​ខេត្ត​កោះ​កុង
ច្រៀង​ដោយ: ស៊ិន ស៊ីសាមុត

១. ឱ​ខេត្ត​កោះ​កុង ឋិត​ក្នុង​ចិត្ត​ខ្ញុំ ជា​ឋាន​សួគ៌​សុខ​ភីរម្យ ក្សេម​ក្សាន្ត​​សុខុម​ដែល​ខ្ញុំ​ស្នេហា
ទេស​ភាព​ទាំង​​ឡាយ​ផ្សព្វ​ផ្សាយ​គន្ធា គឺ​ជា​គ្រឿង​អលង្ការ មក​រចនា សម្រស់​កោះ​កុង ។

២. ស្រមៃ​ដូច​​ស្ថិត​​នា​ឋាន​កិន្នរ នារី​ភុំផាន​បវរ តុប​តែង​លំអរ​ដូច​ក្ងោក​ពេន​ពន់
ទុំ​លើ​ក្បាល​ទូក សែន​សម​ទ្រើស​ទ្រង់ សក់​វែង​រលើប​រលង់​ ភ័ក្រ្ត​ផូរផង់​ដូច​កែណរី ។

បន្ទរ. ជាប់​ចិត្ត​គយ​គន់ អរុណ​រៀង​រះ ទូក​មីរ​ដេរដាស កម្រ​ប្រ​ទះ​ទេស​ភាព​ប្រពៃ
ជាប់​ចិត្ត​គយ​គន់ សាយ័ណ្ហ​សម័យ រលក​រលេញ​ចាំង​រស្មី ដូច​ពេជ្រ​ច្នៃ រចនា ។

៣. នារី​ស្លៀក​ពាក់​ឆ្លុះ​ពណ៌​គ្រប់​យ៉ាង អង្គុយ​ក្រោម​ដើម​កោង​កាង សំអិត​សំអាង ងូត​ទឹក​ដ៏​ថ្លា
ខ្លះ​ស្លៀក​ពាក់​ខ្លី​ អាវ​ស្ដើង​សង្ហា ខ្យ​ល់​ផាត់​មក​ប៉ះ​កាយា ផ្គាប់​នេត្រា​បុប្ផា​កោះ​កុង ។

ភ្លេង. បន្ទរ. ៣. ៕

^^^^^^^^^^^^^^^^

កែ​តម្រូវ​​អក្ខរាវិរុទ្ធ​ដោយ : លោក ពិសិដ្ឋ និង លោក ច័ន្ទ រតនៈ សម្បត្តិ

អត្ថន័យ​របស់​ពាក្យ៖
សាយ័ណ្ហៈសាយ័ណ្ហ (-​យុ័ន.ហៈ ឬ -​យុ័ន) ន. វេលា​រសៀល, ពេល​ល្ងាច៖ សាយ័ណ្ហ សួស្ដី !
កិន្នរ (កិន-ណរ ឬ កិ-ណរ) ន. (សំ.បា.) ឈ្មោះ​បក្សី​មួយ​ប្រភេទ ថា​មាន​រូប​រាង​ដូច​មនុស្ស មាន​ស្លាបហើរ​បាន មាន​និយាយ​តែ​ក្នុង​រឿង​បុរាណ, ដែល​ហៅ​ថា កេនរ ឬ កែណរ នេះ​ជា​ពាក្យ​ក្លាយ​ពី កិន្នរ នេះ​ឯង ។ ឥត្ថី. កិន្នរី ។
ទ្រើស​ទ្រង់ គុ. ដែល​មាន​មាត្រ​ទ្រង់​ទ្រើស​ជាង (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) ។


18 ចំលើយ so far »

  1. 1

    ល្អខ្លាំងណាស់ បឿន សង្ឃឹមថា នឹងមានអ្នកចូលមកទស្សនាទំពរ័នេះច្រើន

  2. 2

    Tim Boeun said,

    បាទ សូម​អរគុណ​ណាស់​បង ពិសិដ្ឋ ។

    ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូល​ទស្សនា​ច្រើន ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​ខិត​ខំ​ឲ្យ​អស់​ពី​សម្មត្ថភាព​ ដើម្បី​បន្ថែម​បទ​ចំរៀង និង កែ​អក្ខរា​វិរុទ្ធ ឲ្យ​បាន​ត្រឹម​ត្រូវ ។

    ជា​ចុង​ក្រោយ​នេះ ខ្ញុំ​សូម​អរគុណ​ចំពោះ បង ច័ន្ទ រតនៈ សម្បត្តិ ដែល​បាន​ជួយ​កែ អក្ខរា​វិរុទ្ធ និង ផ្ដល់​យោបល់​សំរាប់ ទំព័រ​កំណត់​ហេតុ​នេះ ។ អរគុណ​ចំពោះ បង ពិសិដ្ឋ ដែល​ជួយ​កែ​អក្ខរាវិរុទ្ធ និង កែ​ទំរង់​បង្ហាញ នៃ​អត្ថ​បទ​ចំរៀង ដែល​ធ្វើ​ឲ្យ​ងាយស្រួល​មើលវគ្គ​ចំរៀង ។ សូម​អរគុណ​ចំពោះ​អ្នក​ដែល​ចំណាយ​ពេល មក​ទស្សនា​ទំព័រ​កំណត់​ហេតុ​នេះ និង​ សូម​អរគុណ​ចំពោះ​អ្នក​គាំ​ទ្រ​ទំព័រ​នេះ ។ ហើយ​ខ្ញុំ​ក៏​សូម សំណូមពរ​ដល់​អ្នក​ទស្សនា​ទាំង​ឡាយ ដែល​ចាប់​អារម្មណ៍ និង ចង់​កែ​សម្រួល​ ទាំង​អក្ខរាវិរុទ្ធ ទំរង់នៃ​ទំព័រ បទ​ចំរៀង ឬ មិន​ពេញ​ចិត្ត​ ត្រង់​ណា សូម​ជួយ​កែ​សំរួល ដោយ​អាច​ដាក់​ជា វិចារណ៍ ឬ ទាក់​ទង​មក​ខ្ញុំ​បាទ តាម​រយៈ អ៊ីម៉ែល timboeun@gmail.com

    ពី បឿន

  3. 3

    Dara said,

    Hi Piseth and all,

    Now, I want u to think with me about the new song from Hang Meas Production, now. What do u think about the songs that Preab Sowath and Rin saveth has sung?

    For me, I don’t like that at all. coz, that song is the best song from the past and sing by Mr Sin Sisamuth.

    Now, they sing that song like a crazy song like this, so how can we accept this?

    Sorry, if I used a bad word.

    Dara

  4. 4

    សួស្តី ដារា
    ខ្ញុំយល់ថា រឿងដែលអ្នកចំរៀងសម័យថ្មីយកបទចាស់ៗមកច្រៀង ពិតជា​គ្មាន​អ្វីគួរ​ចាត់​ទុក​ជា​កំហុស​ឆ្គាំ​ឆ្គងនោះ​ទេ ។ អ្នក​ណា​ក៏គេដឹង​ដែរ​ថា ទាំង​ស្រី​ទាំងប្រុស គ្មាន​អ្នក​ណា​ម្នាក់អាច​ច្រៀង​ពិរោះ​ជាង​អធិរាជ​សម្លេងមាស ស៊ិន ស៊ីសាមុត និង​រាជនីសម្លេង​មាស រស់ សេរីសុទ្ធា នោះ​ឡើយ ។ ដូច្នេះ ខណៈ​ដែល​មិត្ត​អ្នក​ស្តាប់​ទាំង​ឡាយស្តាប់​បទ​ចាស់​ដែល​ច្រៀង​ដោយ​អ្នក​ចំ​រៀង​សម័យថ្មី គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​នឹក​ដល់​អ្នក​ចំរៀង​ជំនាន់មុន​ដែល​ច្រៀងពិរោះជាង​ប៉ុណ្ណោះ ។ គិតៗ​ទៅ ម្យ៉ាងដែរតើ, ព្រោះ​គេ​​ដូចជា​ជួយ​រក្សា​កេរ​ដំណែល​នៃ​អ្នក​ចំរៀង​សម័យ​មុន​ឲ្យ​នៅ​មាន​ភាព​រស់​រវើក​ដូច្នោះ ។

  5. 5

    Dara said,

    ok thank, I know that

    But for me, I just know that many company or singer don’t think like u. They just want to sell their products. They don’t think about the others.
    Means that they need only money……………

  6. 6

    ណ្ហើយ ដារា អឺយ ! នោះ​ជា​សភាវគតិ​របស់​មនុស្ស​លោក ។ គេ​ធ្វើ​ក៏ព្រោះ​តែបញ្ហា​សេដ្ឋកិច្ច ។ ដរាប​ណា​គេ​មិន​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ ខុសច្បាប់​រដ្ឋ​ប្បវេណី គួរតែ​លើក​លែង​ឲ្យបាន ។ កាល​ណា​ក្រពះមានបញ្ហា សីលធម៌​មិនសូវ​មាន​តម្លៃ​ទេ ។

  7. 7

    និយាយដូចបឿន និងបុត្រាខ្មែរក៏ត្រូវដែរ ។ តែតារាប្រកាន់ពេកហើយ! តារា គិតត្រូវហើយ ខ្ញុំក៏គិតអញ្ចឹងដែរ តែ​តារាឯងដឹងទេ ទូទាំងសកលលោកគេ ធ្វើចឹងដែរនោះ ។ វាជាការកំសាន្ត ខ្ញុំធ្លាប់ស្ដាប់បទ របស់ Westlife អាល់ប៊ុមថ្មី គេយកបទពីសង្គមចាស់របស់គេ មកច្រៀងដែរនឹង ។ ខ្ញុំមិនមែនផ្សាយពាណិជ្ជកម្មទេ បើចង់ស្ដាប់ចូលកំណត់ហេតុខ្ញុំទៅ http://www.naraths.wordpress.com អរគុណជំរាបលារ សុខសប្បាយទាំងអស់គ្នា

  8. 8

    ដារា said,

    Hi all,

    Thank for your ideas,

    But, I still on my way as before, coz u know our coutry is not like the other country.

    Do you know that the we singer or their production have contacted or respected the old writer or their familly? Do they have the permission from them?

    Ok, happy new year for all.

    Dara

  9. 9

    Tim Boeun said,

    រី​ករាយ​ឆ្នាំ​ថ្មី តារា !
    ខ្ញុំ​សុំ​ទោស​ផង​ខ្ញុំ​សុំ​សរសេរ​ជា​ភាសា​ខ្មែរ ។
    គំនិត និង ការ​បារម្ភ​​​របស់​តារា​​ត្រឹម​ត្រូវ​ហើយ ។ តើ​នរ​ណា​ដែល​ចង់​ឲ្យ​របស់​ដែល​ខ្លួន​គិត​ថា​​​មាន​តម្លៃ ឬ​របស់​ដែល​ខ្លួន​កំពុង​ពេញ​ចិត្ត​បាត់​បង់​នោះ ? ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​បាត់​បង់​នូវ​កេរ​មត៌ក​ របស់​អ្នក​ចំរៀង​ដ៏​មាន​ទឹក​ដម​ក្រ​អួន​ក្រ​អៅ ទាក់​ចិត្ត​ បេះដូង​របស់​ខ្មែរ​ប្រុស​ស្រី​ឲ្យ​រំភើប​ស្រើប​ស្រាល​ទៅ​តាម​ទឹក​ដម​និង​អត្ថន័យ​នៃ​​បទ​ចំរៀងដ៏​សែន​ពិរោះ​គ្មាន​គូរ​ផ្ទឹម​នោះ​ដែរ ។ តែ​តាម​គំនិត​របស់​តារា គឺ​មិន​ចង់​ឲ្យ​គេ​យក​​បទ​កេរមត៌ក​មក​ច្រៀង​ឡើង​វិញ ដោយ​សារ​ខ្លាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​កិត្ត​នាម​បទ​ដើម​ និង អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មួយ​ចំនួន​យល់​ថា​នេះ​ជា​បទ​របស់​អ្នកចំរៀង​ថ្មី ហើយ​ភ្លេច​ម្ចាស់​ដើម​នៃ​បទ​ទាំង​នោះ ឬ​មិន​ដឹង​ថា​ម្ចាស់​ដើម​នៃ​បទ​ជា​នរណា ម្យ៉ាង​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​គេ​លែង​ស្ដាប់​បទ​ដើម​ផង​ដែរ ។ ប្រសិន​បើ​តារា​គិត​បែប​នេះ​មែន សូម​តារា​ឈប់​បារម្ភ​ទៀត​ទៅ ។ តារា​សាក​គិត​មើល​ទៅ​មើល៍ ? តើ​ក្រោយ​ពេល​ដែល​មាន​តារា​ចំរៀង​ថ្មី​ៗ យក​បទ​ចំរៀង​ពី​មុន​មក​ច្រៀង តើ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​តារា​គិត​យ៉ាង​ម៉េច​ដែរ ? តារា​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​បទ​ថ្មី​ជាង​ ឬ​ចូល​ចិត្ត​បទ​ដើម​ជាង ? តារា​មាន​អារម្មណ៍​កាន់​តែ​ចូល​ចិត្ត​និង​ចង់​ស្ដាប់​បទ​ចាស់​​កាន់​តែ​ខ្លាំង​ទេ ? តារា​សាក​ទៅ​សួរ​មិត្ត​ភ័ក្ដ​ពី​រ​បី​នាក់​ដែល​ចូល​ចិត្ត​ស្ដាប់​បទ​ពី​ដើម​មើល ! តើពួក​គាត់​ កាន់​តែ​ចូល​ចិត្ត​បទ​ចាស់​ថែម​ទៀត​ ឬ​យ៉ាង​ណា ? ខ្ញុំ​ជឿ​ថា​ចំលើយ​គឺ ត្រូវ​ចិត្ត​តារា​ជា​មិន​ខាន ។ ដូច​ច្នេះ​ការ​ដែល​អ្នក​ចំរៀង​ថ្មី​យក​បទ​ចាស់​ៗ​មក​ច្រៀង​ឡើង​វិញ ប្រៀប​ដូច​ជា​ដាស់​អារម្មណ៍​យើង​​កុំ​​ឲ្យ​ភ្លេច​នូវ​បទ​ចំរៀង​ដែល​ជា​កេរមត៌ក​របស់​អ្នក​ចំរៀង​សំលេង​ឯក របស់​ខ្មែរ​ទាំង​ឡាយ​ដែល​បាន​បន្សល់​ទុក​​សំរាប់​បំពេរ​អារម្មណ៍​យើង​គ្រប់​គ្នា​អ៊ី​ចឹង ! ? ហើយ​មិន​បាច់​បារម្ភ​ថា​ អ្នក​ស្ដាប់​មិន​ដឹងថា​បទ​ដើម​ជា​របស់​អ្នក​ណា ? ហើយ​គេ​បំភ្លេច​ចោល​ម្ចាស់​បទ​ដើម​នោះ​ទេ ? ព្រោះ​អ្នក​ណា​ក៏​ធ្លាប់​ស្ដាប់​ និង​ស្គាល់​បទ​របស់​តារា​ចំរៀង​សម័យ​មុន​ដែរ ។ ពិសេស​បទ​របស់​អធិរាជ​សំលេង​មាស ស៊ិន ស៊ីសាមុត និង រាជនី​សំឡេង​មាស រស់​ សេរី​សុទ្ធា​ ។ មួយ​ទៀត​ដែរ នៅ​លើ​ស៊ីឌី​ថ្មី គេ​ក៏​បាន​បញ្ជាក់​ដែរ​គឺ ទំនុក​ច្រៀង កេរមត៌ក… ? ។ ហើយ​ការ​ផលិត​បទ​ចាស់​ឡើង​វិញ​នេះ គឺ​ដូច​ណារដ្ឋ​មាន​ប្រសាសន៍​អញ្ចឹង​ដែរ បរទេស​ក៏​គេ​ផលិត​បទ​ចាស់​ឡើង​វីញ​ដោយ​អ្នក​ចំរៀង​ថ្មី​ដែរ ។ ខ្ញុំ​ក៏​ធ្លាប់​ស្ដាប់​បទ​ភាសា​អង់​គ្លេស​ច្រើន​ដែរ បទ​ចាស់​ៗ​ដែល​ពិរោះ​ៗ មាន​អ្នក​ច្រៀង​រហូត​ បួន​ប្រាំ​នាក់​ឯ​ណោះ​ដែល​លើក​យក​មក​ច្រៀង​ឡើង​វិញ ហើយ​គេ​ច្រៀង​តាម​បទ​ដើម​ទាំង​ស្រុង​ក៏​មាន កែ​ទំនុក​ភ្លេង​ខ្លះ​ក៏​មាន ។
    ខ្ញុំ​សរសេរ​នេះ​គឺ​គ្រាន់​តែ​ចង់​ជួយ​រំលែក​ក្ដី​បារម្ភ​របស់​តារា​​ប៉ុណ្ណោះ ។ សង្ឃឹម​ថា​តារា​យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​​ពេល​នេះ ។ ខ្ញុំ​គ្មាន​អគតិ​អ្វី​បន្តិច​សោះ​ឡើយ​ទៅ​លើ​តារា ។ ហេតុ​នេះ​សូម​ឲ្យ​តារា ធ្វើ​ចិត្ត​ឲ្យ​បាន​ទូលាយ​បន្តិច ដើម្បី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ។
    សូម​ឲ្យ​ជួប​តែ​សេចក្ដី​សុខ និង សំរេច​បំណង​ប្រាថ្នា​គ្រប់​បែប​យ៉ាង​នៅ​ក្នុង ឆ្នាំ​ថ្មី ឆ្នាំ​២០០៧​នេះ ។

  10. 10

    ពិតជាអ្នកគាំទ្រសិល្បៈខ្មែរមែន និយាយដូចបឿនបានត្រូវ ដារាគួរតែខាំមាត់ សង្កត់ចិត្តសិនទៅ យូរទៅវាកាន់តែយូរទៅទេ ។ បឿន អើយខ្ញុំសូមប្រាប់ថា បឿនឯងចូលចិត្ត សរសេរម៉ាពាក្យ ដកឃ្លាម៉ាពាក្យ ។ មើលទៅអត់ស្អាតសោះ ! ខ្ញុំមិនមែនចង់កែលម្អទេ គ្រាន់តែប្រាប់លេង ។

  11. 11

    Tim Boeun said,

    ហេហេហេ! ណារដ្ឋ​គ្រាន់​តែ​ចង់​ប្រាប់​លេង​ទេ​អី ! ? បើ​មាន​អ្វី​ខុស​គួរ​តែ​ជួយ​កែ​លំអរ​ហើយ ។ ប៉ុន្ដែ​ដែល​ខ្ញុំ​សរសេរ​មួយ​ពាក្យ​ដក​ឃ្លា​មួយ មួយ​ពាក្យ​ដក​ឃ្លា​មួយ​នេះ​ គឺ​ដើម្បី​ឲ្យ​ដាច់​​ពាក្យ​មួយ​ៗ ។ នៅ​ក្នុង​ខ្មែរ​យូនីកូដ​គឺ​ត្រូវ​សរសេរ​បែប​នេះ “គឺ​នៅ​ចន្លោះ​ពាក្យ​មួយ​ៗ​ត្រូវ​ដក​ឃ្លា​ដែល​មិន​ឃើញ​ចន្លោះមួយ​” ដើម្បី​ខណ្ឌ​ពាក្យ​​នីមួ​ៗមួយ​ៗ ។ តាម​ពិត​ខ្ញុំ​ប្រើ​ Firefox មិន​មាន​ឃើញ​គម្លាត​ទេ ហើយ​ក៏​មិន​ឃើញ​អាក្រក់​មើល​អី​ដែរ ។ តាម​ខ្ញុំ​ស្មាន​ប្រហែល​ជា​ណារដ្ឋ​ ប្រើ​ IE ហើយ ។ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ IE ​អាច​មើល​អក្សរ​ខ្មែរ​យូនីកូដ​បា​ន​ធម្មតា​ដូច​ Firefox ដែរ​ទេ ? ៕

  12. 12

    naraths said,

    ឧិ! តាមពិតវាអាចឹងទេហាអី! ខុសខ្ញុំទៀតថាគេមិនមើលខ្លួនឯង ។ តាមមើល៍ FireFox ស្អីគេហ្នឹង ស្រួលប្រើជាង Explorer ទេដឹងណ៎! តាមខ្ញុំសង្កេត ណឹស FireFox​ស្រដៀងនឹង Mekala Browser ផស់ខ្មែរយើង ។ បែបគេតម្រូវចឹងដឹង ។ ហ្អ៎ ខ្ញុំនឹកឃើញហើយ វាយយូនីកូដ ជាលក្ខណៈ Zero-Space ហ្នឹងឯងបែប…

  13. 13

    Boeun said,

    តាម​ពិត​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គឺ​ស្រួល​ប្រើ​ដូច​គ្នា ។ តែ​តាម​ខ្ញុំ​ធ្លាប់​ប្រើ Firefox ឬ មេខលា​ ​(មេខលា បក​ប្រែ​ចេញ​ពី Firefox browser​) ដើរ​លឿន​ជាង​ IE ពេល​ដែល​យើង​បើក​មើល ទំព័រ​ច្រើន​ក្នុង​ពេល​តែ​មួយ ។ ហើយ​ម្យ៉ាង​ទៀត វា​គាំ​ទ្រ​ខ្មែរ​យូនីកូដ បាន​ល្អ​ជាង IE គឺ​មិន​បាច់​ធ្វើ​អី​លើ​វា​ច្រើន​ទេ គ្រាន់​តែ​ដាក់​ខ្មែរ​យូនីកូដ ឲ្យ​ដំណើរ​ការ​បាន​ស្រួល​​នៅ​លើ​ម៉ាស៊ីន​ទៅ វា​នឹង​ធ្វើ​ការ​បាន​ល្អ​ជា​មួយ​នឹង​យូនីកូដ​ហើយ ។ ចំពោះ​ Zero-Space យើង​ក៏​មិន​ឃើញ សញ្ញា​ប្រអប់ ឬ ដក​ឃ្លា​ដែរ ។ វា​តែ​ប៉ុណ្ណឹង​ឯង​…

  14. 14

    ចុះអា IE7 ស៊េរី ថ្មី យ៉ាងម៉េចដែរណ៎ ? មិនទាន់បានសាកវា ។

  15. 15

    Boeun said,

    វា​បង្ហាញ​ខ្មែរ​យូនីដូច​បាន​ល្អ​ណាស់ អត់​មាន​គម្លាត និង ប្រអប់​នៅ​ចន្លោះអត់​ឃើញ​ទេ ។ ពេល​នេះ​ខ្ញុំ​ក៏​អត់​មាន​នៅ​លើ​ម៉ាស៊ីន​ដែរ តែ​ធ្លាប់​តម្លើង​សាក​ពី​មុន ។

  16. 16

    ដារា said,

    សួស្តី ទាំងអស់គ្នា
    ខ្ញុំមានរឿងមួយទៀតហើយ គឹអំពីបទចំរៀងមួយចំនួនថ្មីណា
    ខ្ញុំ​សូមធ្វើការរិះគន់ទៅលើបទចំរៀង របស់ ពូឃ្លាំងក៏ដូចជាបទដទៃដែរ។
    ចំពោះបទ ជួយថែសិល្បះដូនតា​ជាឧទាហរណ៍
    គឹថា បើយើងបានស្តាប់បទនេះ​និងវិភាគទៅលើអត្ថនយ័របស់ វាគឺល្អណាស់ មែនទេ?​មែន ព្រោះវាបាននិយាយអំពី​សិល្បះខ្មែរ និង​លើកដំកើង​ខ្មែរ
    ។ តែតាមការពិត គឺវាជាបទចំរៀងដែលថោកទាបមួយ ៕៕
    ហេតុអ្វីក៏ដូច្នេះ?

    ព្រោះ វាជាបទដែលគេច្រៀងមកតាំង​ពី​២រឺ៣​ឆ្នាំ​មក ហើយ
    គឹជានបទចំរៀងរបស់ពួកខ្មែរ សូរិន្ទ

    ប្រសិន យើងជាអ្នកថែរសិល្បះខ្មែរមែន សូមកុំធ្វើដូច្នេះអី ព្រោះវាអាក្រក់មើលណាស់

    ខ្ញុំសូមសំណូមពរ អោយទៅជាបទអីផ្សេងទៅ សូមកំតែងជាបទ​អប់រំ រឺ​បទដែលទាក់ទង​នឹងសិល្បះរឹ​វប្បធម៌ខ្មែរអី

    សូម អភយ័ទោសពីមិត្តអ្នកអានផងចុះ

    ដាតា

  17. 17

    Boeun said,

    សូម​អរគុណ​លោក​ដារា ដែល​បាន​ផ្ដល់​មតិ​លើ​បទ​ថ្មី​ៗ ។ សម្រាប់​ខ្ញុំ​, ខ្ញុំ​មិន​យល់​ថា​បទ​ថ្មី​ៗ ជា​បទ​ថោកទាប​នោះ​ទេ ។ ខ្ញុំ​ស្ដាប់​ទាំង​បទ​របស់​អ្នក​ចម្រៀង​ចាស់​ៗ និង​បទ​​របស់​អ្នក​ចម្រៀង​ថ្មី​ៗ ។

  18. 18

    Boeun said,

    បទ​ដ៏​ពិរោះ​នេះ បាន​ដាក់​បទ​ចម្រៀង​សម្រាប់​ស្ដាប់​ផង​ដែរ ។ សូម​រីក​រាយ​!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s