ស៊ិន ស៊ី​សាមុត – ផាត់​ជាយ​បណ្ដូល​ចិត្ត

បទៈ ផាត់​ជាយ​បណ្ដូល​ចិត្ត
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

ដួង​ចន្ទ​អើយ រៈ​ខ្ពស់​នៅ​ឆ្ងាយ​សន្លឹម
ស្រស់​ញញឹម បប្រិម​ដូច​វង់​ភក្រ្ត​ស្រី
ពេល​ឃើញ​ភ្លាម ចិត្ត​រៀម​លប​លួច​មេត្រី
អូន​ល្អ​លើស​ស្រី ផុត​និស្ស័យ​បង​ប្រាថ្នា ។

ពេល​អូន​ខឹង អូន​ល្អ​លើស​មួយ​កំរិត
ធ្វើ​ឲ្យ​ចិត្ត​បង​រឹត​តែ​គួច​ស្នេហា
កែវ​ភ្នែក​អូន​ចាំង​ឆ្លុះ​រស្មី​ភ្លឺ​ថ្លា
នាំ​ឲ្យ​ចិន្ដា បង​រឹត​តែ​ស្រលាញ់​ស្រី ។

(ភ្លេង)

អូន​ផាត់​ជាយ ព្រៈពាយ​ប្រាប់​អូន​ទេ?
ថា​បង​ស្នេហ៍​ ចង់​តែ​កៀក​កាយ​ថ្នម​បី
បើ​ជាតិ​នេះ​ផាត់​ជាយ​អូន​មិន​ប្រណី
រៀម​ស៊ូ​ក្ស័យ​ជី​វិត​ដែល​ឥត​ខ្លឹម​សារ ។

ដួង​ចន្ទ​អើយ ចន្ទ​រៈ​បំភ្លឺ​ចិត្ត​ខ្ញុំ
ដែល​ស៊ូ​ទ្រាំ ក្រៀម​ក្រំ​រង​ក្ដី​ទុក្ខា
ពេល​ឃើញ​អូន​ចិត្ត​បង​កញ្ជ្រោល​ស្នេហា
មេត្តា មេត្តា យល់​ដល់​ចិន្ដា​រៀម​ផង ។

^^^^^^^^^^^^^^^^^^

អត្ថន័យ​​របស់​ពាក្យ៖
ផាត់​ជាយ ន. ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ ជា​បទ​ភ្លេង​ធំ សម្រាប់​ប្រើ​ក្នុង​ពិធី​​ផ្សេងៗ មាន​ពិធី​មង្គល​ការ​អាពាហ៍ពិពាហ៍​ជា​ដើម ។

20 ចំលើយ so far »

  1. 1

    PPSK said,

    ហឹមម​ ក្រោយពីស្តាប់បទនេះហើយ ធ្ើអោយខ្ុំនឹក ម្ជាស់សេ្នហ៌​​ វិជ្ជរ៉ា ខ្លាំងណាស់ អូនសំលាពា់​​។

    Hmmm after listening this song make my feel so miss so much my dear love VICHARA I love you sweetie!!!

    PPSK

  2. 2

    PPSK said,

    អគុណនណាស់​ លោក​បឿន!​ដែលបាន​ដាក់ចំរៀងណាស់​។
    ppsk

  3. 3

    Boeun said,

    បទ​នេះ​ខ្ញុំ​ស្ដាប់​ក៏​អន្លង់​អន្លោច​ដែរ ដូច​ជា​នឹក​ចង់​បាន​ស្អី​ម្យ៉ាង (​ហេហេហេ​) តែ​នឹក​អត់​ឃើញ​ថា​ចង់​បាន​ស្អី ។

  4. 4

    PPSK said,

    និយាយអិចឹង ខុំបានធ្វើwebsite មួយហើយចង់បង្ហោះដោយមិនបង់ប្រាក់ តើត្រូវធ្វើម៉េចទៅ?

    ppsk

  5. 5

    Boeun said,

    បើ​គ្រាន់​តែ​បង្ហោះ​សាក​មើល អាច​ប្រើ http://www.geocities.comhttp://www.freewebtown.com បាន​ដោយ​មិន​បាច់​បង​ប្រាក់ ។

  6. 7

    PPSK said,

    និយាយអីចឹងខុំមានវិបសាយចំរៀងអាចស្តប់បានដោយមិបាច់បង់ប្រាក់
    http://www.esnips.com/doc/0abc7f67-ca4c-431b-b324-59347651f813/When-A-Man-Loves-A-Woman–percy-sledge

    Just type your song title in search column then u can find and play for you.

    PPSK

  7. 8

    Boeun said,

    ខ្ញុំ​ធ្លាប់​ចូល​ទៅ​វេបសាយ​នោះ​ដែរ​ពី​មុន តែ​ភ្លេច​បាត់​ទៅ ។ អរគុណ​ដែល​បាន​ប្រាប់​ខ្ញុំ ។ ខ្ញុំ​ bookmark វា​ទុក​ហើយ ។

  8. 9

    PPSK said,

    ខ្ញូំចូលចិត្តបទ I feel good by Jame Brown and Have I told you lately I love you…
    You can try them and downlaod to ur website

    PPSK

  9. 10

    Boeun said,

    បាទ, ខ្ញុំ​នឹង​ដាក់​វា​នៅ http://topsongs.khmerblog.com ។ តាម​ពិត​បទ Have I Told You Lately That I Love You ខ្ញុំ​ក៏​ចូល​​ចិត្ត​ដែរ តែ​បទ​ I Feel Good ដូច​ជា​ប្រហែល​ៗ ។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​បទ​អង់គ្លេស​គួរសម ។

  10. 11

    Boeun said,

    ខ្ញុំ​បាន​ដាក់​រួច​ហើយ, អាច​ចូល​ទៅ​ស្ដាប់​បាន​ដោយ​អត់​គិត​លុយ អត់​គិត​កាក់​អី​ទេ​បាទ! តែ​សូម​អរគុណ ppsk ផង​ដែរ​ដែល​បាន​ប្រាប់​បទ​ដ៏​​ពិរោះ​នេះ ។

  11. 13

    PPSK said,

    និយាយអីចឹង ខុំ្ញមានសូហ្វវែ ទាក់ទងនឹង Pocket PC
    អាចចែកបានហា​ហា​ហា​ !

    ppsk

  12. 14

    Boeun said,

    ខ្ញុំ​អត់​មាន​ប្រើ ផក​ខេត ភីស៊ី​ផង ។ តែ​បើ​មាន​ចែក​រំលែក​គ្នា​ក៏​ល្អ​ដែរ ។

  13. 15

    PPSK said,

    ពិបាកមែនទើបតែបញ្ជូលខ្មែរយូនីកូដឥឡូវ សរសេរបានតិចគាំងៗ!
    ចង់សរសេរ រឿងកំប្លែងតែឥតដឹងដាក់នូវណា។
    ppsk

  14. 16

    Boeun said,

    បើ​មិន​យល់​ទាស់​ទេ អាច​ចុះ​ផ្សាយ​ជា​មួយ​ប្លក់​របស់​ខ្ញុំ​សិន​ក៏​បាន ។ មុន​នេះ​ខ្ញុំ​បាន​ដាក់​ប្រកាស​រឿង​របស់​លោក​មួយ​ដែរ ។ សូម​លោក​ចូល​ទៅ​មើល​មើល៍ នៅ​ទីនេះ
    ខ្មែរ​យូនីកូដ​បើ​សរសេរ​គាំង គួរ​តែ​ប្ដូរ usp10.dll ដោយ​ជំនួស​អាសេរី​ចុង​ក្រោយ​ទៅ ព្រោះ​ខ្ញុំ​ប្រើ​អត់​គាំង​អត់​អី​ទេ​អាឡូវ ។

  15. 17

    PPSK said,

    ពូផ្លយនិងភរិយាក្មេងរបស់គាត់ឈ្មោះនីតាបានបើកហាងបាយមួយ។ ថ្ងែមួយបុរសពិការភ្នែកម្នាក់បានចូលហាងរបស់គាត់។​ ពូផ្លយរាក់ទាក់ទៅទទួល​ ដោយហុចសៀវភៅមុខម្ហូបទៅបុរសនោះ «ខុំ្មមើលមិនឃើញទេ!!!!ខុំ្មសូមស្លាបព្រាដែលគេញុំារួចពីបីមក» បុរសពិការនិយាយទៅកាន់ពូផ្លយ ។​ ពូផ្លយហុចស្លាបព្រា បុរសទទួលហើយយកមកហិតៗហើយនិយាយទៅកាន់​ ពូផ្លយ«ខុំ្មចង់បានសំម្លរម្ជូរគ្រឿងសាច់គោ»។​ ស្អែកឡើងបុរសមកហាងម្តងទៀត​គាត់សូមស្លាបព្រាដែលគេញុំារួចពីបីមកហិតហើយនិយាយថា«ខុំ្មចង់បានសំម្លរកកូរសាច់ជ្រូក»។​ ពូផ្លយចង់សាកល្បងសមត្តភាពបុរសដោយគិតថា​«ចាំមើលហែងកំម្មង់ស្អីទៀត!» ស្អែកឡើងបុរសមកដល់ដូចសព្វដង ពូផ្លយយកខោស្លិបប្រពន្ឋគាត់មកជូតហើយហុចអោយបុរសហឹត។ បុរសហិតមួយខ្សឹតរួចលាន់មាត់ថា«អូរ​! នីតាអូនមកធ្វើការនៅនឹងតាំងពីកាល់​!»

    ppsk

  16. 18

    Boeun said,

    ហាហាហា! សរសេរ​បាន​ល្អ​ណាស់!
    សូម​ទៅ​មើល៍​នៅ​ទី​នេះ

  17. 19

    naraths said,

    អូ ឥឡូវស្អីៗ​សុទ្ធ​តែ​មិន​បាច់​បង់​ប្រាក់​!! ប្រើ​ webng.com ដូច​ខ្ញុំ​ក៏​បាន​។ ហើយdirectory​ប្រើ​freedomain.co.nr, active.ws, beautiful.to, ……..

  18. 20

    khmerlyric said,

    ណារដ្ឋ​ស្គាល់​វេប​សាយ​ច្រើន​ណាស់ន៎​! ចាំ​មាន​ពេល​ចាំ​ខ្ញុំ​ចូល​ទៅ​លេង ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s