បទៈ ផាត់ជាយបណ្ដូលចិត្ត
ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
ដួងចន្ទអើយ រៈខ្ពស់នៅឆ្ងាយសន្លឹម
ស្រស់ញញឹម បប្រិមដូចវង់ភក្រ្តស្រី
ពេលឃើញភ្លាម ចិត្តរៀមលបលួចមេត្រី
អូនល្អលើសស្រី ផុតនិស្ស័យបងប្រាថ្នា ។
ពេលអូនខឹង អូនល្អលើសមួយកំរិត
ធ្វើឲ្យចិត្តបងរឹតតែគួចស្នេហា
កែវភ្នែកអូនចាំងឆ្លុះរស្មីភ្លឺថ្លា
នាំឲ្យចិន្ដា បងរឹតតែស្រលាញ់ស្រី ។
(ភ្លេង)
អូនផាត់ជាយ ព្រៈពាយប្រាប់អូនទេ?
ថាបងស្នេហ៍ ចង់តែកៀកកាយថ្នមបី
បើជាតិនេះផាត់ជាយអូនមិនប្រណី
រៀមស៊ូក្ស័យជីវិតដែលឥតខ្លឹមសារ ។
ដួងចន្ទអើយ ចន្ទរៈបំភ្លឺចិត្តខ្ញុំ
ដែលស៊ូទ្រាំ ក្រៀមក្រំរងក្ដីទុក្ខា
ពេលឃើញអូនចិត្តបងកញ្ជ្រោលស្នេហា
មេត្តា មេត្តា យល់ដល់ចិន្ដារៀមផង ។
^^^^^^^^^^^^^^^^^^
អត្ថន័យរបស់ពាក្យ៖
ផាត់ជាយ ន. ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងធំ សម្រាប់ប្រើក្នុងពិធីផ្សេងៗ មានពិធីមង្គលការអាពាហ៍ពិពាហ៍ជាដើម ។
PPSK said,
ខែមីនា 29, 2007 @ 1:17 ល្ងាច
ហឹមម ក្រោយពីស្តាប់បទនេះហើយ ធ្ើអោយខ្ុំនឹក ម្ជាស់សេ្នហ៌ វិជ្ជរ៉ា ខ្លាំងណាស់ អូនសំលាពា់។
Hmmm after listening this song make my feel so miss so much my dear love VICHARA I love you sweetie!!!
PPSK
PPSK said,
ខែមីនា 29, 2007 @ 1:20 ល្ងាច
អគុណនណាស់ លោកបឿន!ដែលបានដាក់ចំរៀងណាស់។
ppsk
Boeun said,
ខែមីនា 29, 2007 @ 5:42 ល្ងាច
បទនេះខ្ញុំស្ដាប់ក៏អន្លង់អន្លោចដែរ ដូចជានឹកចង់បានស្អីម្យ៉ាង (ហេហេហេ) តែនឹកអត់ឃើញថាចង់បានស្អី ។
PPSK said,
ខែមីនា 30, 2007 @ 8:08 ព្រឹក
និយាយអិចឹង ខុំបានធ្វើwebsite មួយហើយចង់បង្ហោះដោយមិនបង់ប្រាក់ តើត្រូវធ្វើម៉េចទៅ?
ppsk
Boeun said,
ខែមីនា 30, 2007 @ 7:03 ល្ងាច
បើគ្រាន់តែបង្ហោះសាកមើល អាចប្រើ http://www.geocities.com ឬ http://www.freewebtown.com បានដោយមិនបាច់បងប្រាក់ ។
PPSK said,
ខែមីនា 30, 2007 @ 7:32 ល្ងាច
អរគុណបឿន!
PPSK said,
ខែមីនា 30, 2007 @ 7:50 ល្ងាច
និយាយអីចឹងខុំមានវិបសាយចំរៀងអាចស្តប់បានដោយមិបាច់បង់ប្រាក់
http://www.esnips.com/doc/0abc7f67-ca4c-431b-b324-59347651f813/When-A-Man-Loves-A-Woman–percy-sledge
Just type your song title in search column then u can find and play for you.
PPSK
Boeun said,
ខែមីនា 30, 2007 @ 8:15 ល្ងាច
ខ្ញុំធ្លាប់ចូលទៅវេបសាយនោះដែរពីមុន តែភ្លេចបាត់ទៅ ។ អរគុណដែលបានប្រាប់ខ្ញុំ ។ ខ្ញុំ bookmark វាទុកហើយ ។
PPSK said,
ខែមីនា 30, 2007 @ 8:45 ល្ងាច
ខ្ញូំចូលចិត្តបទ I feel good by Jame Brown and Have I told you lately I love you…
You can try them and downlaod to ur website
PPSK
Boeun said,
ខែមីនា 30, 2007 @ 9:13 ល្ងាច
បាទ, ខ្ញុំនឹងដាក់វានៅ http://topsongs.khmerblog.com ។ តាមពិតបទ Have I Told You Lately That I Love You ខ្ញុំក៏ចូលចិត្តដែរ តែបទ I Feel Good ដូចជាប្រហែលៗ ។ ខ្ញុំចូលចិត្តស្ដាប់បទអង់គ្លេសគួរសម ។
Boeun said,
ខែមីនា 30, 2007 @ 9:51 ល្ងាច
ខ្ញុំបានដាក់រួចហើយ, អាចចូលទៅស្ដាប់បានដោយអត់គិតលុយ អត់គិតកាក់អីទេបាទ! តែសូមអរគុណ ppsk ផងដែរដែលបានប្រាប់បទដ៏ពិរោះនេះ ។
PPSK said,
ខែមេសា 2, 2007 @ 9:30 ព្រឹក
អគុណ!
PPSK said,
ខែមេសា 2, 2007 @ 4:35 ល្ងាច
និយាយអីចឹង ខុំ្ញមានសូហ្វវែ ទាក់ទងនឹង Pocket PC
អាចចែកបានហាហាហា !
ppsk
Boeun said,
ខែមេសា 3, 2007 @ 10:28 ព្រឹក
ខ្ញុំអត់មានប្រើ ផកខេត ភីស៊ីផង ។ តែបើមានចែករំលែកគ្នាក៏ល្អដែរ ។
PPSK said,
ខែមេសា 3, 2007 @ 3:34 ល្ងាច
ពិបាកមែនទើបតែបញ្ជូលខ្មែរយូនីកូដឥឡូវ សរសេរបានតិចគាំងៗ!
ចង់សរសេរ រឿងកំប្លែងតែឥតដឹងដាក់នូវណា។
ppsk
Boeun said,
ខែមេសា 3, 2007 @ 4:28 ល្ងាច
បើមិនយល់ទាស់ទេ អាចចុះផ្សាយជាមួយប្លក់របស់ខ្ញុំសិនក៏បាន ។ មុននេះខ្ញុំបានដាក់ប្រកាសរឿងរបស់លោកមួយដែរ ។ សូមលោកចូលទៅមើលមើល៍ នៅទីនេះ ។
ខ្មែរយូនីកូដបើសរសេរគាំង គួរតែប្ដូរ usp10.dll ដោយជំនួសអាសេរីចុងក្រោយទៅ ព្រោះខ្ញុំប្រើអត់គាំងអត់អីទេអាឡូវ ។
PPSK said,
ខែមេសា 3, 2007 @ 7:11 ល្ងាច
ពូផ្លយនិងភរិយាក្មេងរបស់គាត់ឈ្មោះនីតាបានបើកហាងបាយមួយ។ ថ្ងែមួយបុរសពិការភ្នែកម្នាក់បានចូលហាងរបស់គាត់។ ពូផ្លយរាក់ទាក់ទៅទទួល ដោយហុចសៀវភៅមុខម្ហូបទៅបុរសនោះ «ខុំ្មមើលមិនឃើញទេ!!!!ខុំ្មសូមស្លាបព្រាដែលគេញុំារួចពីបីមក» បុរសពិការនិយាយទៅកាន់ពូផ្លយ ។ ពូផ្លយហុចស្លាបព្រា បុរសទទួលហើយយកមកហិតៗហើយនិយាយទៅកាន់ ពូផ្លយ«ខុំ្មចង់បានសំម្លរម្ជូរគ្រឿងសាច់គោ»។ ស្អែកឡើងបុរសមកហាងម្តងទៀតគាត់សូមស្លាបព្រាដែលគេញុំារួចពីបីមកហិតហើយនិយាយថា«ខុំ្មចង់បានសំម្លរកកូរសាច់ជ្រូក»។ ពូផ្លយចង់សាកល្បងសមត្តភាពបុរសដោយគិតថា«ចាំមើលហែងកំម្មង់ស្អីទៀត!» ស្អែកឡើងបុរសមកដល់ដូចសព្វដង ពូផ្លយយកខោស្លិបប្រពន្ឋគាត់មកជូតហើយហុចអោយបុរសហឹត។ បុរសហិតមួយខ្សឹតរួចលាន់មាត់ថា«អូរ! នីតាអូនមកធ្វើការនៅនឹងតាំងពីកាល់!»
ppsk
Boeun said,
ខែមេសា 3, 2007 @ 8:05 ល្ងាច
ហាហាហា! សរសេរបានល្អណាស់!
សូមទៅមើល៍នៅទីនេះ ។
naraths said,
ខែឧសភា 28, 2007 @ 8:50 ល្ងាច
អូ ឥឡូវស្អីៗសុទ្ធតែមិនបាច់បង់ប្រាក់!! ប្រើ webng.com ដូចខ្ញុំក៏បាន។ ហើយdirectoryប្រើfreedomain.co.nr, active.ws, beautiful.to, ……..
khmerlyric said,
ខែឧសភា 29, 2007 @ 6:05 ល្ងាច
ណារដ្ឋស្គាល់វេបសាយច្រើនណាស់ន៎! ចាំមានពេលចាំខ្ញុំចូលទៅលេង ។