ចម្រៀង​តែង​មិន​ចប់

ចម្រៀង​តែង​មិន​ចប់
ច្រៀង​ដោយ៖ ស៊ិន ស៊ី​សាមុត

ហ៊ឺ… ហ៊ឺ ហ៊ឺ… ហ៊ឺ… ហ៊ឺ…
ហ៊ឺ… ហ៊ឺ… ហ៊ឺ ហ៊ឺ… ហ៊ឺ…
ហ៊ឺ…ហ៊ឺ… ហ៊ឺ… ហ៊ឺ… ហ៊ឺ… ហ៊ឺ…

១. ចង្កៀង​កែវ​ទឹក ប៉ាកកា សៀវ​ភៅ កូន​ចាប​ប៉ី​ពៅ នាំគ្នា​ស្រែក​ហៅ សួរ​រក​ម្ចាស់​ស្រី
ទៅ​ណា​​បាត់​ទៅ ​ម្ដេច​គ្មាន​អាល័យ ? ស្រណោះ​រាត្រី ដែល​ស្រី​ធ្លាប់​តែង​បទ​ភ្លេង ជិត​បង ។

២. ចំ​រៀង​មួយ​បទ​ អូន​កត់​បង​តែង ដៃ​តូច​កេះ​ភ្លេង ឆ្កួត​ចិត្ត​វង្វេង ភ្លេច​រឿង​ទាំង​ពួង
គ្រ​ហឹម​ពីរ​នាក់​ស្ម័គ្រ គ្មាន​សៅ​ហ្មង ចិត្ត​អូន​ចិត្ត​បង វិញ​ជា​ចំណង ផ្សង​សូម​ជួប​គ្នា ។

បន្ទរ. ឥឡូវ អភ័ព្វ តែង​មិន​ចេះ​ចប់ គេ​ស្អប់​ចម្រៀង ចោល​បង​កំព្រា
ចង្កៀង​កែវ​ទឹក សៀវ​ភៅ​គ្រប់​គ្នា មិន​ដឹង​ឆ្នាំ​ណា ម្ចាស់​អ្នក​មេត្តា​វិល​មក​វិញ​ឡើយ?

៣. ធ្លាប់​នឹក​សង្ឃឹម ញញឹម​ជានិច្ច រាល់​ពេល​ថ្ងៃ​លិច ដៃ​ក្ដិច​បន្លែង​ភ្លេង​លេង​ល្វើយៗ
ពេល​នេះ​បទ​ភ្លេង​តែង​មិន​ចប់​ឡើយ ព្រាត់​គ្នា​ទៅ​ហើយ អូន​អើយ តែង​ចប់​លុះ​អូន​វិល​វិញ ។

( ភ្លេង. ៣. )

5 ចំលើយ so far »

  1. 1

    Boeun said,

    ខ្ញុំ​ទើប​នឹង​ដាក់ ចម្រៀង​បទ​នេះ​ចូល ។ សូម​រីក​រាយ​ស្ដាប់​ចុះ​បាទ ។

  2. 2

    naraths said,

    ស្ដាប់ហើយបាទ! ពិរោះតើបាទ! ហើយខ្ញុំបានទាញយក ចម្រៀងហ្នឹងទៀតផង ។ ហា ហា ខ្ញុំចេះស្ទីលលួច mp3 ហើយ…

  3. 3

    Boeun said,

    ណារដ្ឋ​ពូកែ​មែន! ហេហេហេ🙂

  4. 4

    naraths said,

    អរគុណដែលសរសើរ! តាមពិតខ្ញុំមិនដែលគិតថា យកបានទេ តែដល់ឮ បណ្ឌិត ថា មានស្ទីលអាចយក បានខ្ញុំក៏ ដេកគិត ហើយ ក៏ នឹកឃើញទៅ ! តែប៉ុណ្ណឹងឯង ។

  5. 5

    Boeun said,

    ហេហេហេ​! អាហ្នឹង​គេ​ហៅ​ថា​​ឆ្លាត ។🙂


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s