កម្មករ​ត្បួង

បទៈ កម្មករ​ត្បួង
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

១. ញើស​ដូច​ឈាម ក្នុង​នាម​ជា​កម្មករ​ត្បូង ដី​រាប​ប្រែ​ក្លាយ​ជា​ឃូង ដែក​ស្បែង​រាវ​រក​កណ្ដៀង
ឱ​កញ្ជ្រែង​ ជាប់​ដៃ​ក្រោម​ថ្ងៃ និង ភ្លៀង ដៃ​វី​រាវ​រក​ កណ្ដៀង ច្រៀង​តែ​បាយ​កញ្ចប់ ។

២. ផ្សង​ជី​វិត មិន​គិត​ទេ​ការ​នឿយ​ហត់ កាប់​គាស់​លី​រ៉ែ​អំណត់ ព្រោះ​តែ​ខ្ញុំ​ខ្សត់​ក្រ​ទ្រព្យ
ទេវត្ដា​អើយ រូប​ខ្ញុំ​ខ្វៈ​បុណ្យ​អភ័ព្វ មាន​ស្នេហ៍ ស្នេហ៍​ក៏​ពុំ​គាប់ កើត​ទុក្ខ​ជាប់​គ្រប់​ជំហ៊ាន ។

បន្ទរ. ជម្រក ជញ្ជាំង​ពារ​ពាំង​ដើម​ត្រែង រស់​នៅ​កំ​សត់​ម្នាក់​ឯង កណ្ដោច​កណ្ដែង ស៊ី​អត់​ ស៊ី​ឃ្លាន
ឱ​ធម្មជាតិ ម្ដេច​ឡើយ​ដាក់​ទោស​បំពាន ថ្ងៃ​ណា​ក្រ​ក្លាយ​ជា​មាន ផុត​ពី​ក្ដី​ទុក្ខា ។

៣. នាម​កម្មករ អង្វរ​សូម​ស្រី​អាណិត ខំ​ច្រៀង​ចំរៀង​ជីវិត ព្រោះ​អូន​ក្បត់​ចិត្ត​រៀប​ការ
ឱ​ត្បូង​ឆាំង ទុក​ចង​ដៃ​ស្រី​សាវា ក្នុង​នាម​បង​ជា​សង្សា បើ​អូន​ការ​ហៅ​បង​ផង ។

( ភ្លេង. បន្ទរ. ៣. )

^^^^^^^^^^^^^^^^^^

អត្ថន័យ​របស់​ពាក្យ៖
ស្បែង ន. ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ខ្លឹម​ក្រហម​ចាស់ សម្រាប់​ស្ងោរ​ជ្រ​លក់​កក់​ត្បាញ​កន្ទេល​ក្រ​ហម​ជា​ដើម ។ ដែក​មួយ​ប្រភេទ សណ្ឋាន​វែង​មូល​ឬ​មាន​ជ្រុង រាង​ជ្រលម​ខាង​ចុង សម្រាប់​ប្រើ​ការ​គាស់​ឬ​បុក​បំបែក​ថ្ម, ក្រួស​រវាន​ជា​ដើម ៖ ដែក​ស្បែង

1 Response so far »

  1. 1

    Boeun said,

    សូម​អញ្ជើញ​ស្ដាប់​ ដោយ​រីក​រាយ​ចុះ​បាទ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s